បុរស​ចំណាស់​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅ​ក្នុង​ផ្ទះ


កំពង់ឆ្នាំងៈ បុរស​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ នៅ ក្រុង​កំពង់ឆ្នាំង។

លោក ឆាយ ខេមរ័ត្ន អធិការ​រង ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ភ្លើង​ឆេះ​ស្លាប់​នោះ​មាន​ឈ្មោះ កៅ លន់ថុល អាយុ ៦៨​ឆ្នាំ មាន​លំនៅ​ក្នុង សង្កាត់​ផ្សារឆ្នាំង។​គាត់​បាន​ស្លាប់​ក្នុង​ផ្ទះ​ដោយ​ឆេះ​ខ្លោច​រួញ​អស់។ ផ្ទះ​ជន​រងគ្រោះ​រក​ស៊ី​លក់ ចាប់ហួយ​និង​បញ្ចូល​ហ្គាស​ហើយ​មុន​កើត​ហេតុ​ប្រពន្ធ​ជន​រងគ្រោះ បាន​ដើរ​ទាក់​ខ្សែ​ភ្លើង បណ្តាល​ឲ្យ​ទុស្សេ​បែក​ផ្កា​ភ្លើង​ទៅ​ប៉ះ​នឹង​ទុយោ​ហ្គាស​ធ្វើ​ឲ្យ​ឆាប​ជា​អណ្តាត​ភ្លើង​ហើយ​ឆេះ​សន្ធោ​សន្ធៅ​ឡើង។ ពេល​ឆេះ​នោះ អ្នក​ជិត​ខាង​បាន​នាំ​គ្នា​ទាញ​ដៃ​ស្រ្តី​ជា​ប្រពន្ធ​ចេញ​ក្រៅ​បាន​ចំណែក​ជន​រងគ្រោះ​ដោយ​ស្តាយ​លុយ​ក្នុង​ទូ​ដែក ដែល​ដាក់​នៅ​ជាន់ ទី១ បាន​រត់​ឡើង​ទៅ​ដើម្បី​យក​លុយ​តែ​ចេញ​មិន​រួច​ក៏​ត្រូវ​ភ្លើង​ឆេះ​ស្លាប់៕

ព័ត៌មានថ្មីៗ