ក្រុង​ប៉េកាំង៖ ជីវិត​នៅ​លីវ និង​អត់​ឱកាស​ណាត់​ជួប​ស្នេហ៍​ក្រៅ​ក្រុង​ប៉េកាំង ដោយសារ​តែ​វិបត្ដិ​កូវីដ អាម៊ី ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​មិត្ដ​នារីៗ​ដទៃ​ក្នុង​ក្រុម​ឆាត​នារី​លើ​អនឡាញ ឲ្យ​ស្វែង​រក​ដំណោះស្រាយ​ចំពោះ ភាព​ស្រេក​ឃ្លាន​នៃ​ចំណង់​ជាមួយ​នឹង​ការ​ប្រើប្រាស់​ឧបករណ៍​សិច​។

ស្ដ្រីវ័យ ២៧ ​ឆ្នាំ ដែល​សុំ​មិន​បង្ហាញ​អត្ដសញ្ញាណ​និយាយ​ថា​៖ ​«​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ខ្លាច និង​ខ្មាស​អៀន​នឹង​​ប្រើ​វា​។ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​ពិភព​ថ្មី​សម្រាប់​​ខ្លួន​ឯង​ហើយ​»។


អាម៊ី គ្រោង​បន្ថែម​ឧបករណ៍​ ដើម្បី​បង្កើន​ភាព​ស្រស់​​​បំព្រង​។ តម្រូវ​ការ​ឧបករណ៍​សិច កំពុង​តែ​កើន​ឡើង​ក្នុង​ប្រទេស​ចិន ដែល​​ជា​ទីផ្សារ​នាំ​ចេញ​ឧបករណ៍​កំដរ​កាមគុណ​ដ៏​ធំ​បំផុត​ក្នុង​ពិភព​លោក​។


ទាំង​នេះ​ មួយ​ផ្នែក​ត្រូវ​អរគុណ​ដល់​ជំងឺ​រាត​ត្បាត​ ដែល​បង្ក​ឲ្យ​មាន​ការ​ខណ្ឌ​ចែក​រវាង​ដៃគូ​ស្នេហា​ និង​ការ​បិទ​ទីតាំង​កម្សាន្ដ​រយៈពេល​យូរ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ឆ្លង​។


ប៉ុន្ដែ​វា​ក៏​ជា​ផលិតផល​ផ្លាស់​ប្ដូរ​​វប្បធម៌​ចំពោះ​ការ​យល់​ឃើញ​​​ថា ឧបករណ៍​សិច​សម្រាប់​​​តែ​យុវវ័យ​ និង​កាន់​តែ​បើក​ទូលាយ​ ផ្នែក​ប្រជាសាស្ដ្រ​ផង​ដែរ​។


យី ហេង អ្នក​ធ្វើ​ប្លុក​ណែនាំ​អំពី​សម្ព័ន្ធភាព​ផ្លូវ​ភេទ និង​ទំនាក់​ទំនង​ស្នេហា​បាន​ប្រាប់ AFP ថា​៖ «​សម្បូរ​នារីៗ ដែល​សកម្ម​រឿង​សិច រមែង​មាន​ទស្សនៈ​បើក​ចំហ​ចំពោះ​ការ​ប្រើប្រាស់​ឧបករណ៍​សិច​»។


ចិន​ដែល​​នាំ​​មុខ​ខាង​ផលិតឧបករណ៍សិច ក៏​មានកំណើន​អ្នកប្រើប្រាស់​ក្នុងស្រុកច្រើនដែរ។ រូបថត AFP

ឧបករណ៍​សិច​ ជា​ផលិតផល​ក្នុង​ស្រុក​របស់​​ចិន​មិន​ទាន់​អាច​​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​បស្ចិម​ប្រទេស ឬ​ជប៉ុន​ឡើយ​។ ប៉ុន្ដែ​ដោយសារ​ពេញ​និយម​សម្រាប់​នារី​ៗ និង​សេដ្ឋី​ ទីផ្សារ​ឧបករណ៍​សិច​កំពុង​រីក​ចម្រើន​របស់​ប្រទេស​នេះ​មាន​តម្លៃ​រហូត​ដល់ ១៤,៧ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​​ស្រាវជ្រាវ​ចិន​ iiMedia។

ស្រប​ពេល​នេះ តម្រូវ​ការ​ពី​បរទេស​ក៏​កំពុង​តែ​ហក់​ឡើង​ខ្លាំង​ផង​ដែរ​។

ក្រុមហ៊ុន​យក្ស​ចិន AliExpress បាន​ឲ្យ​ដឹង​ថា ពាក់​កណ្ដាល​ឆ្នាំ ​២០២០ ការ​នាំ​ចេញ​បាន​កើន​ដល់ ៥០ ​ភាគរយ​ ខណៈ​រោងចក្រ​នានា​ប្រកួត​ប្រជែង​ផ្គត់ផ្គង់​តាម​តម្រូវ​ការ​ទីផ្សារ​ក្នុង​កន្លែង​ដែល​មនុស្ស​ពិបាក​ធ្វើ​ការ​ដំណើរ​ដោយសារ​តែ​មាន​វិបត្តិ​កូវីដ​។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Shengyi Adult Products Co. ដែល​មាន​ត្រកូល​ ហ្វេង បាន​ប្រាប់​ AFP ថា​៖ «​យើង​នាំ​ចេញ​តុក្កតា​សិច​ជាង ១ ​ពាន់​ឈុត ​ក្នុង ​១ ខែ​។ យើង​បាន​បង្កើន​សមត្ថភាព​ផលិត​ពេញ​លេញ​តែ​ម្ដង​»។

សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ និង​ជប៉ុន ​គឺជា​គោល​ដៅ​ចម្បង​សម្រាប់​តុក្កតា​សិច​ ដែល​ក្នុង ១ ឈុត​ មាន​តម្លៃ​ជិត ៣០០ ​ដុល្លារ​។

លោក​បាន​បន្ត​ទៀត​ថា​៖ «ពេល​​នេះ មនុស្ស​កាន់​តែ​បើក​ទូលាយ ហើយ​ពួក​គេ​មិន​គិត​ថា ​ឧបករណ៍​ទាំង​នេះ​ជា​វត្ថុ​ចម្លែក​ទៀត​ឡើយ​»។

អាម៊ី និយាយ​ថា នាង​រំពឹង​ថា សង្គម​ចិន​ដែល​ធ្លាប់​តែ​អភិរក្ស​និយម​ខ្លាំង​នឹង​កាន់​តែ​ទទួល​យក​នូវ​វប្បធម៌​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​សិច​ ហើយ​ក្លាយ​ជា​រឿង​ធម្មតា​បំផុត​។

នាង​បន្ដ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា មនុស្ស​គ្រប់​រូប​អាច​ទទួល​បាន​​បទពិសោធ​ស្រណុក​សុខ​ស្រួល​​ក្នុង​ជីវិត​»៕ AFP/HR