អាស្រ័យ​លើ​ថា តើ​អ្នក​បាន​រួមភេទ​ច្រើន​ដង ឬ​តិច​តួច​ វា​​ផ្ដល់​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ និង​អាច​មាន​សារសំខាន់​ចំពោះ​ទំនាក់​ទំនង​ស្នេហា​ថែម​ទៀត។

កាមីល ឡេវីស ជា​អ្នក​ឯកទេស​ខាង​ផ្លូវ​ភេទ និង​ទំនាក់​ទំនង​ស្នេហា បាន​និយាយថា​៖ «​សិច​អនុញ្ញាត​អ្នក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ដៃគូ​តាម​បែប​ផែន​ធម្មជាតិ​ ដែល​អ្នក​ទាំងពីរ​ចេះ​គោរព​គ្នា ហើយ​កាន់​តែ​ពិសេស មានអារម្មណ៍​ពេញ​ចិត្ដ​ពេញ​ថ្លើម និង​ស្រណុក​ស្រួល។ សម្ព័ន្ធភាព​ផ្លូវភេទ​ផ្ដល់​នូវ​ទំនាក់​ទំនង​យ៉ាង​វិសេស​ដែល​បង្កើត​បាន​ជា​ភាព​ជឿ​ជាក់ ហើយ​ភាព​ជឿ​ជាក់​ពិត​ជា​កម្លាំង​ចលករ​សំខាន់​ចំពោះ​រាល់​ទំនាក់​ទំនង​ទាំងអស់​»។


ស្រដៀង​នឹង​បរិមាណ​ចំណង់​ផ្លូវភេទ​តិច​ ឬ​ច្រើន​អាច​មាន​ការ​ប្រែ​ប្រួល​រវាង​ដៃគូ​នីមួយៗ អត្ថន័យ​ពី​ក្រោយ​សកម្មភាព​សិច​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ផង​ដែរ។ អ្នកស្រី ឡូហ្សាណូ បាន​និយាយ​ថា​៖ «​សិច​អាច​បង្កើត​និយម​ន័យ​ផ្សេង​ៗ​គ្នា​ ហើយ​សារសំខាន់​នៃការ​ខុស​ប្លែក​នេះ​អាស្រ័យ​លើ​គូស្នេហ៍​នីមួយៗ​»។



វាមាន​អត្ថប្រយោជន៍​មួយ​ចំនួន​ ដូចជា ការ​ផ្ដល់​ឱ្យ​មនុស្ស​នូវ​ការ​បង្ហាញ​ចេញ​ពី​អារម្មណ៍ និង​បទពិសោធ​នៃ​ទំនាក់​ទំនង​ស្នេហា​ ការ​បង្កើត​ភាព​រីករាយ និង​អារម្មណ៍​ស្រណុក​ស្រួល ការពង្រឹង​ទំនាក់ទំនង​ផ្លូវចិត្ដ ការ​បញ្ចេញ​នូវ​អ័រម៉ូន​ដូផាមីន​អំឡុង​ពេល​សម្រេច​កាម ដែល​ជួយ​ឱ្យ​មាន​អារម្មណ៍​ស្ងប់​ និង​បង្កើន​ភាព​ស្នីទ្ធិ​ស្នាល ក៏​ដូចជា​ការ​ជួយ​បន្ទាប​សម្ពាធ​ឈាម​ផង​ដែរ។


ចំណុច​គួរ​ឱ្យ​កត់​សម្គាល់


មនុស្ស​ពេញ​វ័យ​ជាមធ្យម​បាន​រួមភេទ​ម្ដង​ក្នុង​មួយ​សប្ដាហ៍ តែ​នោះ​មិន​មែន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​បង្ខំ និង​ពន្យា​ឱ្យ​សម​ល្មម​ត្រឹម​ចំនួន​នេះ​ឡើយ។ យ៉ាង​ណាមិញ អ្នក​ជ្រើស​រើស​ភាព​ស្និទ្ធិស្នាល​ជាមួយ​ដៃគូ​ មិន​ថា រួម​ភេទ​តិច​ ឬ​ក៏​ច្រើន​នោះទេ​ តែជា​ផ្ដោត​សំខាន់​លើ​ទំនាក់​ទំនង​ និង​ភាពផ្អែម​ល្ហែម។

ការ​រួម​ភេទ​ញឹក​ញយ​មិន​អាច​ធានា​ពី​សុវត្ថិភាព​នៃ​សម្ព័ន្ធ​ភាព​ស្នេហា​ឡើយ។ ផ្ទុយ​ទៅវិញ ការ​ផ្ដោត​លើ​គុណភាព​នៃ​បទពិសោធ​ស្នេហា​រួម​គ្នា​ទើប​ជា​ការ​ប្រសើរ។ ការ​ធ្វើ​​បែប​នេះ​ទំនង​ជា​អាច​បង្កើន​ការ​ពេញ​ចិត្ដ​ពេញ​ថ្លើម​ចំពោះ​សិច​របស់​អ្នក និង​ដៃគូ​អ្នក​ ជាជាង​ការ​បង្ខំ​បង្កើន​ចំនួន​សិច​ញឹក​ញយ៕