ក្រុងឡាសវេហ្គាស៖ ឧបករណ៍សិចជាជំនួយជួយបន្ធូរភាពតានតឹង សម្រាប់ការអប់រំ និងជួយព្យាបាលក្រោយសម្រាលកូនក៏ដូចជា ទំនាក់ទំនងស្នេហាយូរអង្វែង និងឃ្លាតគ្នាសែនឆ្ងាយ ព្រមទាំងផ្ដល់សេរីភាពដល់ស្ដ្រី។
ជាពិសេសឧបករណ៍សិចសម្រាប់ជាជំនួយសម្រេចកាម។ ប៉ុន្ដែក្រុមហ៊ុនមានបំណងគោរពដល់ទំនោរនិយមដើម្បីគាំទ្រនៃការប្រើប្រាស់។
Jerome Bensimon អគ្គនាយក Satisfyer បាននិយាយថា៖ «ឧបករណ៍សិចមានបង្កប់អត្ថន័យអវិជ្ជមានយ៉ាងខ្លាំង។ ដូច្នេះ យើងគួរកែសម្រួលខ្លួនយើងជាក្រុមហ៊ុនស្ទួយសុខភាពផ្លូវភេទវិញ»។
ក្រុមហ៊ុនបានទទួលចំណាប់អារម្មណ៍ចំពោះបច្ចេកវិទ្យារំញ័រដើម្បីផ្ដល់សម្រើបដល់សិរ និងគ្រោងដំណើរការកម្មវិធីទូរស័ព្ទសម្រាប់គ្រប់គ្រងឧបករណ៍សិច ជាពិសេសការប្រើប្រាស់សំឡេងបញ្ជា។
ដោយស្ដង់នៅពិព័រណ៍ CES ក្នុងទីក្រុងឡាសវេហ្គាស ឧបករណ៍រំញ័រ និងកូនបាល់ Ben Wa ស្ថិតនៅក្បែរឧបករណ៍រំញ័រតូចៗ រូបស្រដៀងនឹងសាជីការ៉េម។ ក្រោយពីឡើងចុះៗ «បច្ចេកវិទ្យាសិច» កំពុងធ្វើតេស្ដសាកល្បងទឹកនាឆ្នាំនេះ។ ១ ឆ្នាំចុងក្រោយនេះ ការតាំងបង្ហាញឧបករណ៍ទំនងជាត្រូវបានហាមឃាត់។
នៅពិព័រណ៍ឆ្នាំ ២០១៩ សមាគមអ្នកប្រើប្រាស់បច្ចេកវិទ្យា ដែលរៀបចំពិព័រណ៍នេះ បានដកឧបករណ៍ម៉ាស្សា Ose ដែលជាប់ពានចេញដើម្បីអភិវឌ្ឍថ្មី ដោយបាននិយាយថា វាមិនទាន់មានគុណភាពគ្រប់គ្រាន់ដែលទាក់ទងនឹង «សីលធម៌» «អាសគ្រាស» និង «ក្រៅសាសនា»។
អ្នកស្រី Janet Lieberman-Lu សហស្ថាបនិក Dame Products ដែលផលិតឧបករណ៍តូចៗសម្រាប់រំញោចប្រដាប់ភេទ បាននិយាយថា៖ «ឧបករណ៍សិចជាគ្រឿងអេឡិចត្រូនិកទូទៅមិនខុសពីឧបករណ៍ផ្សេងៗទៀត តែវាត្រូវចាត់ទុកថាមិនប្រក្រតី»។
អ្នកស្រីបានបន្ដថា៖ «ពេលអ្នកនិយាយថា មុខងារសិចបុរសមានដំណើរការល្អ និងចាំបាច់ តែឧបករណ៍រំញ័រសម្រាប់ស្ដ្រីប្រែជាអាសគ្រាម អ្នកនឹងនិយាយថា បុរសទំនងជាអាចមានឱកាសទទួលសេចក្ដីសុខ ហើយស្ដ្រីមិនអាចរីករាយនឹងកាមតម្រេកឡើយ។ នោះហើយជាអ្វីដែលនាំឲ្យកើតអំពើរំលោភផ្លូវភេទ»។
យោងតាមការព្យាករពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Aritzon បានបង្ហាញថា ឧស្សាហកម្មលើកស្ទួយផ្លូវភេទ ដែលអាចមានទំហំទឹកប្រាក់ជិត ៤០ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ អាចមានមូលហេតុល្អ ដើម្បីទប់ទល់នឹងស្ថានភាពរវាងអាថ៌កំបាំង និងភាពចម្រូងចម្រាស»៕ AFP/HR