ក្រុងញូវយ៉ក​៖ ការ​សម្រេច​កាម​ខ្លួន​ឯង​របស់​បុរស​រមែង​ត្រូវបាន​លើក​យក​មក​លេងសើច​នៅ​ក្នុង​ភាពយន្ដ​ក្ដៅ​សាច់ ឬ​រឿង​កំប្លែង។ ប៉ុន្ដែ​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​នូវ​អ្វី ដែល​ទម្លាប់​ធ្លាប់​រង​នូវការ​សើច​ចំអក​នេះ បែរ​ជា​ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ក្រាស​ក្រែល​ដល់​សុខភាព​បុរស​ទៅ​វិញ ដោយ​ការ​សម្រេច​កាម​ខ្លួន​ឯង​ញឹក​ញយ​ជួយ​កាត់​បន្ថយ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូស្ដាត​យ៉ាង​ច្រើន​សន្ធឹក។

តើ​ការ​សម្រេច​កាម​ញឹក​ញយ​ប៉ុន្មាន​ទើប​មាន​ប្រសិទ្ធភាព? យោងតាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​ពី​សាកលវិទ្យាល័យ​ហាវើដ បាន​បង្ហាញ​ថា បុរស​ដែល​​បាញ់​ជីង​ចក់​​ ២១ ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ខែ អាច​កាត់​បន្ថយ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូស្ដាត ៣៣ ​ភាគរយ។


ដើម្បី​ទទួល​បាន​លទ្ធផល​នៃការ​ស្រាវ​ជ្រាវ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ស្ទង់​មតិ​បុរស​ ៣១ ៩២៥​ នាក់ ​តាម​រយៈ​សំណួរ​អំពី​ភាព​ញឹក​ញយ​នៃការ​សម្រេច​កាម​ខ្លួន​ឯង។ ក្រុម​ស្រាវជ្រាវ​បន្ទាប់ម​ក​តាមដាន​អ្នក​ចូលរួម​ទាំង​នេះ​រយៈ​ពេល ១៨ ​ឆ្នាំ ដោយ​កត់​ត្រា​បុរស​ណា​ខ្លះ ដែល​វិវត្ដន៍​កើត​ជំងឺមហារីក​ក្រពេញ​ប្រូស្ដាតអំឡុង​ពេល​សិក្សា​នេះ។


បុរស​ៗ​ត្រូវបាន​វាយតម្លៃ​តាម​ពិន្ទុ​ ៣​ប្រភេទ គឺមួយ​ឆ្នាំមុន​ចែក​ចាយ​តារាង​សំណួរ​ អំឡុង​វ័យ ២០​ ឆ្នាំ​របស់​ក្រុម​បុរស​ចូល​រួម និង​អំឡុង​ឈាន​ដល់​វ័យ ៤០​ ឆ្នាំ។



ការ​សិក្សា​បាន​សន្និដ្ឋាន​ថា អត្រា​សម្រេច​កាម​ខ្លួន​ឯង​ជា​រឿយ​ៗ​អាច​ជួយ​កាត់​បន្ថយ​អត្រា​ហានិភ័យ​មហារីក​ក្រពេញ​ប្រូស្ដាត។


លើស​ពី​នេះ វា​មិន​មែន​ជា​ការ​សិក្សា​លើក​ដំបូង​ដែ​លរក​ឃើញ​ថា ការ​សម្រេច​កាម​ទៀង​ទាត់​អាច​ជួយ​រក្សា​សុខភាព។ ប៉ុន្ដែ​វា​ជា​ការ​សិក្សា​លើក​ដំបូង ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​បង្ហាញ​ពី​បរិមាណ​នៃការ​សម្រេច​កាម​ខ្លួន​ឯង​ជាក់​លាក់។

ថ្វីដ្បិតតែ​ការ​សិក្សា​នេះ និង​ការ​ស្រាវជ្រាវ​ដទៃ​ទៀត ក្រុម​អ្នក​ជំនាញ​នៅតែ​មិន​ទាន់​ប្រាកដ​ទាំង​អស់​ពី​មូល​ហេតុ​អ្វីដែល​ការ​សម្រេច​កាម​ជា​គន្លឹះ​ផ្ដល់​សុខភាព​ល្អ​នោះទេ។ ក្រុម​វេជ្ជបណ្ឌិត​ជា​ច្រើន រួមទាំង​ លោក​ Ian Kerner ជា​អ្នក​ព្យាបាល​រោគ​ផ្លូវ​ចិត្ដ​ និង​អ្នក​ប្រឹក្សា​ស្ដីពី​បញ្ហា​ផ្លូវ​ភេទ​ ក្នុង​ទីក្រុង​​ញូវយ៉កជឿ​ថាការ​បាញ់​ជីង​ចក់​បានបញ្ចេញ​ជាតិ​ពុលនិង​បាក់តេរី​​គ្រោះថ្នាក់​ ដែល​ស្ទួយ​ដល់​ភាព​រឹង​មាំ​នៃ​ក្រពេញ​ប្រូស្ដាត។

ប៉ុន្ដែ​ការ​សម្រេច​កាម​ខ្លួន​ឯង​មិន​មែន​ជា​វិធី​សាស្ដ្រ​ល្អ​តែមួយ​គត់​នោះទេវេជ្ជបណ្ឌិត Kerner បាន​គូស​បញ្ជាក់​ថា​៖ «​វា​មិន​មាន​លក្ខណៈ​ខុស​គ្នា​រវាង​ការ​បញ្ចេញ​ទឹក​កាម​តាម​រយៈ​ការ​បាញ់​ជីងចក់ ឬ​ការ​រួម​ភេទ​ជាមួយ​ដៃគូ​នោះទេ។ ដូច្នេះ​ការ​ដាក់​សកម្មភាព​សិច​ជា​អាទិភាព​ក៏​ជា​ជម្រើស​ដ៏​មាន​ប្រយោជន៍​មួយ​ផង​ដែរ​»។

ក្រៅពី​កាត់​បន្ថយ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូស្ដាតវេជ្ជបណ្ឌិត ក៏​បាន​លើក​ឡើងថាការ​សម្រេច​កាម​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​ទៀតដូចជា​ បង្កើត​ភាព​ស្រណុក​សុខស្រួលនិង​បាន​បន្ធូរ​ភាព​តាន​តឹង​ផង​ដែរ។

លោក​បាន​និយាយ​ថា​៖ «​វាជា​ឱកាស​បង្កើន​ការ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ខ្លួន​ឯង។ ការ​សម្រេច​កាម​អាច​កាត់​បន្ថយ​ភាព​តប់​ប្រមល់​ និង​គ្រប់​គ្រង​បញ្ហា​ថប់​បារម្ភ​តាម​ធម្មជាតិ​ថែម​ទៀត​»។

ច្បាស់​ណាស់​ថាការ​សម្រេច​កាម​យ៉ាង​តិច ២១​ដង​ក្នុង​មួយ​ខែ​មិន​មែន​ជា​វិធី​គេច​ផុត​ពី​បញ្ហា​មហារីក​ក្រពេញ​ប្រូស្ដាត​នោះទេ។ លោក​វេជ្ជបណ្ឌិត Kerner បាន​ណែនាំ​ទទួល​ទាន​របៀប​អាហារ​សម្បូរ​បន្លែសាច់​ត្រី​ដែល​សម្បូរ​ខ្លាញ់​អូមេហ្គា ៣ និង​ទទួលទាន​អាហារ​ពណ៌​ក្រហមដូចជាប៉េងប៉ោះដែល​សម្បូរ​លីកូភេន ក៏​ដូចជា​ផលិត​ផល​សណ្ដែក​សៀង​ ដែល​ផ្ទុក ​isoflavones។

លោក​បានណែនាំឱ្យ​ឧស្សាហ៍​ទៅឆែក​សុខភាព​ រួមទាំងពិនិត្យ​ក្រពេញ​ប្រូស្ដាតនិង​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ផង​ដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​HR