ក្រុងវ៉ាស៊ីនតោន: ការស្ទង់មតិ​ស្ដីពី​ស្ថានភាព​ជីវិត​ផ្លូវភេទ​បាន​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ថា ពលរដ្ឋ​អាមេរិក​ដែល​អត់​រួមភេទ​ក្នុង​ ១ ​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំ​​ ២០១៨ ហើយ​មនុស្ស​ជាច្រើន​ដែល​ខ្វះ​សិច​ទាំងនោះ​គឺជា​បុរស​អាយុ​ខ្ទង់ ២០ ​ឆ្នាំ​។

ការវិភាគ​លើ​ទិន្នន័យ​ស្រាវជ្រាវ​ថ្មី​មួយ​ដោយ​កាសែត The Washington Post បាន​បង្ហាញ​ថា បញ្ហា​ភេទ​សម្ព័ន្ធ​ស្ដ្រី ១៨ ​ភាគរយ​អាយុ​ចន្លោះ​ពី ១៨ ​ទៅ​ ៣០ ​ឆ្នាំ​អត់​បាន​រួមភេទ​សោះ​ក្នុង​ឆ្នាំ​ ២០១៨ ខណៈ​អត្រា​បុរស​វិញ​មាន​ដល់​ ២៨ ភាគរយ​ឯណោះ​។


ជាទូទៅ​បុរស​ពេញវ័យ​រមែង​ជា​បុគ្គល​សកម្មភាព​នឹង​សិច​ផុលផុស ឬ​យ៉ាង​ហោចណាស់​ជា​វ័យ​ស្រេក​ឃ្លាន​នឹង​សិច​បំផុត តែ​ព័ត៌មាន​ថ្មី​នេះ​បែរ​ជា​បង្ហាញ​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅ​វិញ​។


លោក ឡេអូណាដ សាក ជា​ចិត្ដ​វិទូ និង​វេជ្ជបណ្ឌិត​ប្រចាំ​គ្រួសារ​ដែល​ថ្លែង​ពី​ស្ថានភាព​ទូទៅ​មុនពេល​បញ្ចេញ​លទ្ធផល​នៃ​ការសិក្សា​ពី​ស្ថានភាព​ភេទ​សម្ព័ន្ធ​នេះ​ថា​៖ «​មូលហេតុ​ជាច្រើន​ទំនង​កើត​ពី​ចំណូល​ចិត្ដ​លេង​វីដេអូ​ហ្គេម និង​មើល​វីដេអូ​សិច​ច្រើន​។ យុវជន​ជាច្រើន​បាន​ប្រាប់​ខ្ញុំ​ថា វីដេអូ​ហ្គេម និង​កុនសិច​កាន់​តែ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​កាលពី ២០ ​ឆ្នាំ​មុន​»​។


អត្រា​រួមភេទ​របស់​មនុ​ស្សវ័យ​ចាប់ពី ៦០ ឆ្នាំ​ឡើង​គឺ ៥០ ភាគរយ​ថេរ​។


ភាព​ខុសគ្នា​ដាច់​ស្រឡះ​គឺ​រវាង​អាយុ​ដោយ​មនុស្ស​ស្ថិត​ក្នុង​វ័យ​ខ្ទង់ ៣០ ​ឆ្នាំ​មាន​តែ ៧ ភាគរយ​ដែល​អត់​រួមភេទ​កាលពី​ឆ្នាំ​មុន​។ តួលេខ​ក៏​បាន​តែ​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ក្រុម​មនុស្ស​វ័យ​ខ្ទង់ ៤០ ដែល​មាន​តែ ៩ ភាគរយ​និយាយ​ថា​ពួកគេ​អត់​រួមភេទ​សោះ​ក្នុង​ឆ្នាំ​ ២០១៨ ហើយ​អ្នក​អាយុ​ពី ៥០ ទៅ ៥៩ ​ឆ្នាំ​មាន ១៣ ភាគរយ​ដែល​រាយការណ៍​អត់​បាន​រួមភេទ​។


សម្រាប់​ក្រុមមនុស្ស​អាយុ​ចាប់ពី ៦០ ​ឆ្នាំ​ឡើង​ពួកគេ​បាន​រាយការណ៍​ពី​ការ​អត់​សកម្មភាព​លើ​គ្រែ​ក្នុង​ចំនួន ៥០ ​ភាគរយ​ស្ថេរ​។

ប៉ុន្ដែ​ជាទូទៅ​តួលេខ ២៣ ភាគរយ​ដែល​បាន​កើនឡើង​ពី ១៩ ភាគរយ​លើ​អត្រា ២០ ឆ្នាំ​មុន​បាន​បង្ហាញ​អំពី​ការរីកចម្រើន​របស់​ប្រទេស​ជាតិ បច្ចេកវិទ្យា តែ​ជា​ការថយចុះ​នៃ​កាម​តម្រេក​របស់​ពលរដ្ឋ​។

ទិន្នន័យ​លើ​ទម្លាប់​រួម​គ្រែ​របស់​ពលរដ្ឋ​អាមេរិក​ត្រូវ​បាន​ប្រមូល​ឲ្យ​អង្គការ​ស្ទង់មតិ​សង្គម​ទូទៅ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អង្គការ​ស្រាវជ្រាវ NORC នៅ​សកល​វិទ្យាល័យ​ឈីកាហ្គោ និង​វិភាគ​ដោយ the Post​។

កាសែត​ដដែល​នេះ​ក៏​បាន​ចុះផ្សាយ​បន្ដ​ថា​ការវិភាគ​របស់​ខ្លួន​បាន​វាយតម្លៃ​ដល់​ទំនោរ​អភិវឌ្ឍន៍​ក្នុង​រយៈពេល ៣ ទសវត្សរ៍​ដោយ​សម្គាល់​លើ​អត្រា​ពលរដ្ឋ​វ័យ​ចំណាស់ និង​អត្រាកំណើន​ខ្ពស់​ចំពោះ​មនុស្ស​នៅ​លីវ​៕ HR