ខុសពី​កុមារ​តូចៗ និង​កុមារ​មុន​អាយុ​ចូល​រៀនដែល​គ្រាន់តែ​ចង់​ដឹង​ល្មមៗ​អំពី​បញ្ហា​ផ្លូវភេទនិង​រាងកាយ​របស់​ពួកគេក្រុម​អ្នក​ជំនាញ​បាន​និយាយថា កុមារ​ក្នុង​វ័យ​ចូល​រៀន​ទំនង​ជា​ចង់​​ជីក​ឫស​ជីក​គល់​ជាមួយ​សំណួរ​ច្បាស់​ៗ​អំពី​ទំនាក់ទំនង​ផ្លូវ​ភេទ និង​របៀប​បង្កើត​ឱ្យ​មានកូន​។

កុំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ផ្ដេស​ផ្ដាស Mayo Clinic បានណែនាំ​ឱ្យ​សាកសួរ​នូវ​អ្វីដែល​ពួកគេ​បាន​ដឹង​ ពេល​ពួកគេ​មក​សួរ​បញ្ហា​នេះ​។ បន្ទាប់​មក លោក​អ្នក​អាច​ស្រាយ​ចម្ងល់​ទាំង​អម្បា​មាណ​ដើម្បី​បញ្ជៀស​ការ​យល់​ច្រឡំ​ និង​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​។


អ្នក​អាច​សួរ​ថា «តើ​កូន​អាច​ប្រាប់​ម៉ាក់​អ្វី​អត្ថន័យ​របស់​វា​តាម​ដែល​កូន​បាន​ដឹង​ឬទេ?» រួច​ក៏​បន្ដ​ពី​ចំណុច​នេះ​។


ឧទាហរណ៍ វិទ្យាស្ថានចិត្ដវិទ្យា​កុមារនិង​ក្មេង​ជំទង់​​អាមេរិក​ បានណែនាំ​ឱ្យ​ធ្វើ​ការ​ពន្យល់​ពី​រឿង​រ៉ាវ​នៃ​ការ​បង្ក​កំណើត​ទារក​ដោយ​និយាយ​ប្រហាក់​ប្រហែល​នេះថា​ គ្រាប់​ពូជ​របស់​ប៉ា (មេជីវិត​) បញ្ចេញ​មក​តាម​លិង្គ​ រួច​លាយ​បញ្ចូល​នឹង​គ្រាប់​ពូជ​របស់​ម៉ាក់ (ស៊ុត​) ក្នុង​ស្បូន​ ហើយ​ទារក​ចាប់​ផ្ដើម​ដុះ​លូត​លាស់​រយៈ​ពេល​ ៩ ​ខែ​ រហូត​ដល់​រឹង​មាំ​គ្រប់គ្រាប់​ក្នុង​ការ​ចាប់​កំណើត​។



ប្រធាន​បទ​សាមញ្ញ​មួយ​ទៀត គឺ​ការ​ឡើង​រឹង​នៃ​លិង្គដែល​អាច​កើត​ចំពោះ​កុមារា​តូច​ត្រឹម​អាយុ​ប៉ុន្មាន​ខែ​ដំបូង​។ ពេល​ពួកគេ​ធំ​ល្មម​ដែល​អាច​សាក​សួរ​អំពី​ចម្ងល់​នេះលោក​អ្នក​អាច​ពន្យល់​ថាលិង្គ​មាន​សភាព​ទន់​ តែ​ជួន​កាលវា​ក៏​ឡើង​រឹង​ និង​ងើប​ឈរ​ត្រង់​ផង​ដែរ។


ចូរ​សង្កត់​ធ្ងន់​ថាវា​បញ្ជាក់​ពី​​សុខភាព​ល្អ​ធម្មតា​ទេនិង​អាច​ធ្វើ​ឱ្យ​អារម្មណ៍​កាន់តែ​ល្អ​ថែម​ទៀត។ ពេល​ពួកគេ​ស្វែង​យល់​ពី​រាងកាយ ចូរ​អនុញ្ញាត​ឱ្យ​កូន​ៗ​រីករាយ​នឹង​ភាព​រីករាយ​ដោយ​កុំ​ធ្វើ​ឱ្យ​ពួកគេ​ខ្មាស​អៀន ឬ​វាយដៃ​របស់​ពួកគេ​ ជាពិសេសបើ​ពួកគេ​ស្ថិត​ក្នុង​ផ្ទះ​ បន្ទប់​ទឹក ឬ​បន្ទប់​គេង​ស្ងាត់​តែ​ម្នាក់​ឯង​។

ប្រធានបទ​ផ្លូវភេទ​ទាក់ទង​នឹង​វ័យ​នេះ​​

ចូរ​ដាក់​ដែន​កំណត់​: វា​ពិត​ជា​សំខាន់ ដែល​កុមារ​រៀន​ត្រឹម​កម្រិត​បឋម​សិក្សា​យល់​ដឹង​ពីអ្វី​ទៅ​ជា​​ដែន​កំណត់​ និង​ចេះ​ពី​របៀប​ដាក់​ដែន​កំណត់​។ នេះ​បើ​យោងតាម​ចិត្ដវិទូ ក្លាផូវ។

ការ​ចេះ​និយាយ​ពាក្យ ​«ទេ» និង​ការ​ទាក់ទង​ ពេល​ពួកគេ​មាន​អារម្មណ៍​មិន​សុខចិត្ដ​ ពិត​ជា​សំខាន់​​ បំណង​ឱ្យ​ពួកគេ​​​ត្រៀម​ប្រឈម​បញ្ហារឿង​ផ្លូវ​ភេទ​នៅ​ពេល​អាយុ​ច្រើន​ជាង​នេះ​។

យេនឌ័រ៖ ​ ទាក់ទងនឹង​យេនឌ័រ ក្លាផូវ បាន​និយាយ​ថា កុមារ​ចន្លោះ​អាយុ ៥ ទៅ ១០ ​ឆ្នាំ ចាប់​ផ្ដើម​យល់​ដឹង​ច្រើន​ពី​បញ្ហា​យេនឌ័រ និង​ការ​សម្គាល់​ភេទ​របស់​ពួកគេ​។

បើ​កូន​ៗ​មករក​​លោក​អ្នក​ដោយ​មាន​សំណួរ​ងឿង​ឆ្ងល់​ពី​ការ​សម្គាល់​ភេទ លោក​អ្នក​អាច​ឱ្យ​ពួកគេ​បាន​ដឹង​ថា ទារក​ប្រសូត​មក​ដោយ​មាន​ភេទ​ជាក់លាក់ មិន​មែន​មាន​ន័យ​ថា បុគ្គល​ម្នាក់នោះ​​ត្រូវ​​ស្ថិត​ក្នុង​ក្រុម​​យេនឌ័រ​ណា ឬ​ទាក់ទាញ​ចំណង់​ផ្លូវភេទ​អ្វី​នោះទេ​។

អ្នកស្រី ម៉ាកហ្គីរ បាន​និយាយថា៖ «​លោក​អ្នក​អាច​និយាយ​អំពី​ការពិត ដែល​អ្នក​ខ្លះ​កើត​មក​ជា​ប្រុស អ្នក​ជា​ស្រី និង​ខ្លះ​ទៀត អភេទ​ ហើយ​អត្ដសញ្ញាណ​​នេះអាច​ផ្លាស់​ប្ដូរ​ផង​ដែរ»។ វាកាន់តែ​ប្រសើរ​ចំពោះ​ការ​ទាញ​យក​សាច់​រឿង​ប្រហាក់​ប្រហែល​គ្នា​ពី​ទូរទស្សន៍ ឬ​តួ​អង្គ​ក្នុង​សៀវភៅ​សម្រាប់​កូន​តូចៗ និង​វប្បធម៌​ចម្រៀង​ប៉ុប​សម្រាប់​ក្មេង​ធំ​៕