អាយុ​ចន្លោះ​ពី ១១ ទៅ ១៣​ ឆ្នាំ កូន​ៗ​របស់​លោក​អ្នក​នឹង​ចាប់​ផ្ដើម​បង្កើន​កម្រិត​អ័រម៉ូន​ ដែល​អាច​បង្ក​ឱ្យ​មាន​បម្រែ​បម្រួល​រាង​កាយ​ពេញ​វ័យ​ ក៏ដូចជា​មាន​អារម្មណ៍​ផ្លូវ​ភេទ​កើន​ឡើង។

ចិត្ដវិទូ លៀ លីស បាន​ណែនាំ​ឱ្យ​ប្រាប់​កូន​ដឹង​នូវ​អ្វី​ទៅ​ជា​បម្រែ​បម្រួល​រាងកាយ​ ដែល​ជា​ការ​អភិវឌ្ឍ​ចម្រើន​វ័យ​ធម្មតា​ រួមទាំង​ការ​ដុះ​មមីស និង​រោម​ផ្សេង​ៗ​ទៀត​ ការរីក​ធំ​នៃ​សុដន់ កើត​មុន និង​ចាប់​ផ្ដើម​មាន​រដូវ​ជាដើម។


ក្រោយ​ពី​ឱ្យ​កូន​បាន​ដឹង​នូវ​អ្វីដែល​ជា​បញ្ហា​ឈាម​រដូវ លោក​អ្នក​ក៏​គួរ​តែ​ពន្យល់​ប្រាប់​អំពី​ជម្រើស​ផលិតផល​អនាម័យ​ និង​បញ្ជាក់​ថា មាន​ឈាម​រដូវ​​ជាការ​បង្ហាញពី​ឱកាស​អាច​មាន​កូន​ក្នុង​វ័យ​នេះ។



វា​ក៏​ជា​វេលា​ដ៏​ល្អ​ដែល​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ការ​សន្ទនា​អំពី​តម្លៃ​នៃ​គ្រួសារ រួមទាំង​បញ្ហា​ជុំវិញ​ការ​សេព​គប់​ដៃគូ និង​ការ​សម្រេច​កាម​ខ្លួន​ឯង​ផង​ដែរ។


បើ​មាន​អារម្មណ៍ លោក​អ្នក​ចែករំលែក​រឿង​រ៉ាវ​បទពិសោធ​ផ្ទាល់​ខ្លួន​កាលគ្រា​នៅ​ជំទង់។ ពេល​ឈាន​ដល់​វ័យ​ជំទង់អាយុ ១៣​ ឆ្នាំ អ្នកស្រី លីស បាន​ណែនាំ​ឱ្យ​អប់រំ​ពួកគេ​អំពី​ទម្រង់នៃការ​ពន្យា​កំណើត ខណៈរំឭក​ឡើង​វិញ​នូវ​ទស្សនៈ​ឯកភាព​នឹង​សំណើ​អ្វីមួយ។


អ្នកស្រី​បាន​ណែនាំ​ថា ស្រោម​អនាម័យ​អាច​កាត់​បន្ថយ​ការហានិភ័យ​ជំងឺ​ឆ្លង ក៏ដូចជា​បញ្ហាមាន​គភ៌​ដោយ​ឥត​ព្រៀង​ទុក​ ខណៈ​ឱសថ​ពន្យាកំណើត​មិន​អាច​រារ៉ាំង​ជំងឺ​ឆ្លង​នោះទេ។​

វិចិត្ដវិទូ ក្លាផូវ បាន​បន្ដថា​៖ «​ចូរ​និយាយ​ឱ្យ​ច្បាស់​ថា នេះ​ជា​រឿង​ធម្មតា ហើយ​លោក​អ្នក​ចង់​ឱ្យ​កូន​ៗ​មក​ជួប​ប្រឹក្សា​ បើ​ពួកគេ​មាន​ចម្ងល់។ លោក​អ្នក​នឹង​មិន​រំលង​បញ្ហា​កូន​ ហើយ​ក៏អាច​ជួយ​ពួកគេ​បាន​ថែម​ទៀត​»។

ប្រធានបទ​ផ្លូវភេទ​ទាក់ទង​នឹង​វ័យ​ជំទង់​នេះ​​

រូបអាសអាភាស៖ ការ​សិក្សាមួយ​ដោយ​សមាគមន៍​ចិត្ដវិទ្យា​អាមេរិក​ បា​នរក​ឃើញ​ថា អាយុ​មធ្យម​របស់​កុមារ​ដែល​ចាប់​ផ្ដើម​ចូល​មើល​កុន​ក្ដៅសាច់​តាម​អនឡាន​ គឺ​អាយុ ១៣​ ឆ្នាំ ហើយ​ភាគ​ច្រើន​បុរសៗ ដែល​មាន​អាយុ ៤៣​,៥​ ភាគរយ។

អ្នកស្រី លីស បាន​ណែនាំ​ឱ្យ​កូន​ចៀស​ឆ្ងាយ​ពី​រូប​ភាព​អាគ្រាម​តាម​រយៈ​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​របស់​កូនៗ។

យ៉ាងណាមិញ បើ​លោក​អ្នក​រក​ឃើញ​ថា ពួកគេ​កំពុង​មើល​រូបភាព​ ឬវីដេអូ​អាស​អាភាស​ អ្នកស្រី​ណែនាំ​ឱ្យ​ក្រើន​រំឭក​កូន​ថា មនុស្ស​ទាំង​នោះ​គ្រាន់តែ​ជា​តួសម្ដែង ហើយ​មិន​រាល់​សកម្មភាព​ក្នុង​វីដេអូ​សុទ្ធតែ​ឆ្លុះ​បញ្ចាំងពី​តថភាព​ផ្លូវភេទ​ជាមួយ​គូ​ពិតនោះ​ឡើយ។

មាតិការសិច៖ ការសិក្សា​ឆ្នាំ​ ២០១៩ មួយ​បាន​រក​ឃើញ​ថា មតិការសិច​មាន​ទំនាក់​ទំនង​នឹង​ការ​កើន​ឡើង​នៃ​ហានិភ័យ​ផ្លូវ​ភេទ ដូចជា​ការ​មាន​ដៃគូ​សិច​ច្រើន ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង ក៏ដូចជាមិន​ប្រើ​វិធីការពារ​កំណើត​ផង​ដែរ។

នោះជា​មូលហេតុ​ដែល​សំខាន់​ក្នុង​ការ​ជជែក​ប្រាប់​កូន​អំពី​ផលលំបាក​នៃការ​ចែករំលែក​រូបភាព និង​សារ​មិន​សម​រម្យ​ ដូចជា ការ​ធ្លាយ​រូបភាព​ក្នុង​ថ្នាក់​រៀន ឬ​អាច​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​ចែករំលែក​រូបភាព​អាកាស​អាភាស។

ចូរ​ឱ្យ​ពួកគេ​ដឹង​ថា ពួកគេ​មិន​គួរ​ចែករំលែក​រូបភាព​ណា​ដែល​ឱ្យខ្លួន​ឯង​មិន​ស្រណុក​ចិត្ដ​ឡើយ។

ការ​រើស​អើង៖​ ចូរ​ពន្យល់​ដោយ​លើក​ឧទាហរណ៍​ប្រាប់​កូន​ជំទង់​របស់​លោក​អ្នក​នូវ​អត្ដពលិក និង​អ្នក​សរសេរ​​កូដ​ជា​​ស្ដ្រី​ ឬ​ឪពុក​ធ្វើ​កិច្ចការ​ផ្ទះ និង​អ្នក​របាំ​ជា​បុរស ឬ​រឿង​រ៉ាវ​ដែល​មិន​ប្រកាន់​យេនឌ័រ ដើម្បី​ជួយ​ទប់​ទល់​នឹង​ផ្នត់​គំនិត​រើស​អើស​យេនឌ័រ។

ចូរ​ឱ្យ​ប្រាកដ​ថា លើ​កទឹកចិត្ដកូនៗ​កុំឱ្យ​ចូលរួម​ក្នុង​ការ​និយាយ​ចំអេស​ចំអាស​ និង​ពន្យល់​ពី​មូលហេតុ​ការ​និយាយ​បែប​នោះមិន​គួរ​ឱ្យ​យក​​ខ្លួន​បៀត ខណៈ​បង្ហាត់​បង្ហាញ​កូន​ៗ​អំពី​ផលប៉ះពាល់​ និង​វិធី​ឆ្លើយតប​ចំពោះការរើស​អើង៕