ខណៈប្រធានអប់រំផ្លូវភេទជាច្រើនទំនងជាផ្ដោតលើមេរៀនសុខភាពរបស់កូនយុវវ័យ លោកអ្នកនៅតែមានតួនាទីសំខាន់ក្នុងការធ្វើជាគំរូអាកប្បកិរិយា និងអត្ដចរឹកជុំវិញបញ្ហាសិចពីអាយុ ១៤ ឆ្នាំឡើង។
អ្វីដែលការស្រាវជ្រាវបង្ហាញ: ការស្ទង់មតិថ្នាក់ជាតិក្នុងឆ្នាំ ២០១២ បានបង្ហាញថា យុវវ័យនិយាយថា ឪពុកម្ដាយមានឥទ្ធិពលយ៉ាងខ្លាំងលើការសម្រេចចិត្ដចំពោះបញ្ហាផ្លូវភេទ ជាជាងមិត្ដភក្ដិ បងប្អូន ឬបណ្ដាញផ្សព្វផ្សាយ។
យុវវ័យភាគច្រើនក៏បានសារភាពថា ការសម្រេចចិត្ដអំពីការពន្យាឱកាសរួមភេទប្រាកដជាងាយស្រួល បើពួកគេអាចជជែកដោយបើកចំហ និងប្រកបដោយភាពស្មោះត្រង់ជាមួយឪពុកម្ដាយ។
ការសិក្សាឆ្នាំ ២០១០ បានបង្ហាញថា យុវវ័យ ដែលនិយាយជាមួយឪពុកម្ដាយអំពីរឿងផ្លូវភេទទំនងជាអាចពន្យាពេលចង់ឡើងគ្រែជាមួយដៃគូ និងប្រើប្រាស់ស្រោមអនាម័យ ពេលពួកគេប្រព្រឹត្ដិ។
ក្រោយពីប្រាកដថា កូនៗជំទង់របស់លោកអ្នកដឹងថាត្រូវរកសេវាពន្យាកំណើតមកពីណា និងប្រើដោយរបៀបមេចគ្លីនិក Mayo Clinic បានឱ្យដឹងថា លោកអ្នកប្រហែលជាចង់ពន្យល់ប្រាប់តាមមធ្យោបាយផ្សេង ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺឆ្លង ដូចជា ការរក្សាទំនាក់ទំនងស្នេហ៍ជាមួយដៃគូតែម្នាក់យូរអង្វែង ឬសាកសួរដៃគូរួមគ្រែថា តើរូបគេបានធ្វើតេស្ដសុខភាព ក៏ដូចជាធ្វើតេស្ដខ្លួនឯងជាប្រចាំឬទេ។
ចិត្ដវិទូ ក្លាផូវ ក៏បានលើកឡើងឱ្យមានការហ៊ានជជែកវែកញែកអំពីសុវត្ថិភាពផ្លូវភេទជាមួយវេជ្ជបណ្ឌិតអំឡុងពេលឆែកសុខភាពជាប្រចាំ ខណៈគ្រូពេទ្យអាចជាប្រភពនៃការគាំទ្រប្រកបដោយការសម្ងាត់ និងអប់រំកូនៗរបស់លោកអ្នក។ ចូរកុំបើកឱកាសឱ្យទូលាយ ដែលកូនៗអាចហ៊ាននិយាយសាកសួរដោយចំហ។
យោងតាម និក Mayo Clinic បានបង្ហាញថា ការក្រើនរំឭកកូនៗពិតជាសំខាន់ ដែលមានវិធីសាស្ដ្រច្រើនយ៉ាងក្នុងការបើកកិច្ចសន្ទនា ដូចជា កាន់ដៃ រាំ ថើប និងកាន់ស្ទាប ដោយគ្មានការស្ដីបន្ទោស។
លោកអ្នកក៏អាចចង់ឱ្យកូនៗដឹងថា ពួកគេមិនគួរមានការរួមភេទនោះទេ ដោយសារមានសម្ពាធពីដៃគូស្នេហា និងធានាថា ពួកគេដឹងពីនិយមន័យនៃពាក្យថា រំលោភ។
អ្នកស្រី លៀលីស បានណែនាំឱ្យសាកសួរកូនៗដោយផ្ទាល់អំពីកម្រិតនៃសកម្មភាពផ្លូវភេទ ដោយចាប់ផ្ដើមពីសំណួរថា «តើធ្លាប់ថើបគ្នាអត់?» រួចប្រើពាក្យពេចន៍សន្ទនានេះជាវិធីផ្ដល់ដំបូន្មានឱ្យចេះនិយាយ «ទេ» និងវិធីបដិសេធដ៏សមស្រប។
អ្នកស្រីក៏និយាយថា វាពិតជាសំខាន់ដែលចេះនិយាយពន្យល់ពីអានុភាពគ្រឿងស្រវឹង និងគ្រឿងញៀនដ៏មានឥទ្ធិពលលើការសម្រេចចិត្ដថា «ព្រម» ឬ «ទេ»។
ការឯកភាពព្រមសំដៅលើការសាទរ ផ្ដល់ឱ្យគេដោយសេរី និងមិនយល់ពីឥទ្ធិពលនៃសម្ភារនិយម។
អ្នកស្រី លៀលីស បាននិយាយថា៖ «ចូរពន្យល់ថា សិចកាន់តែមិនមែនជារឿងរីករាយ ពេលកូនស្រវឹង ហើយគួរតែរង់ចាំសិន។ ដូច្នេះកូនអាចទទួលបាននូវបទពិសោធល្អពីសិច»។
យុវវ័យត្រូវដឹងថា គ្រឿងស្រវឹងជះឥទ្ធិពលលើការសម្រេចចិត្ដ។
អ្នកស្រី លៀលីស បានស្នើឱ្យប្រាប់កូនបង្កើត «សម្ព័ន្ធមិត្ដភក្ដិ» ឬ គោលការណ៍ «មិនទុកមិត្ដភក្ដិចោល»។ ដូច្នេះពួកគេមិនដែលបោះបង់មិត្ដភក្ដិ ដែលស្រវឹង និងមានអារម្មណ៍មិននឹងនរ ហើយពួកគេអាចពឹងអាស្រ័យលើមិត្ដភក្ដិដើម្បីព្យាយាមកត់សម្គាល់ពីពួកគេ។
ចូរឱ្យប្រាកដថា ពួកគេជ្រើសយកវិធីប្រកបដោយសុវត្ថិភាព ដែលប្រឡប់មកវិញផង។
សារៈសំខាន់: ពេលជជែកអំពីស្នេហា និងទំនាក់ទំនង ចូរឱ្យប្រាកដថា ត្រូវប្រើប្រាស់ភាសាសមទំនង ដូចជា «ដៃគូ» ជាជាងនិយាយជ្រក់ជ្រេញថា កូនមានសម្ព័ន្ធភាពផ្លូវភេទអី។
វប្បធម៌ទំនាក់ទំនងដៃគូបានបង្កើតជាការយល់ច្រឡំជាច្រើនសម្រាប់យុវវ័យនូវអ្វីដែលពួកគេគិតថាជាសម្ព័ន្ធភាពផ្លូវភេទ។
អ្នកស្រី លៀលីស បានណែនាំឱ្យប្រាប់កូនៗរៀនថ្នាក់វិទ្យាល័យថា ដៃគូរួមគ្រែ ឬបទពិសោធសិចគ្រាន់តែជាការសប្បាយមួយគ្រា តែគួរតែជារឿងរីករាយ និងគួរពិចារណា ដែលមានន័យថា វាមិនបង្កបញ្ហាដល់មិត្ដភក្ដិ។
អ្នកស្រីនិយាយថា៖ «គួរតែជាសិចប្រកបដោយសុភាវធម៌។ ទាំងនេះ រួមមាន ការផ្ញើសារ ឬខលទូរស័ព្ទនៅថ្ងៃបន្ទាប់ ដើម្បីប្រាប់ដៃគូរួមគ្រែនូវបទពិសោធជាមួយគ្នា»។
លោកអ្នកក៏អាចចង់ចែករំលែកទំនាក់ទំនងស្នេហា និងអារម្មណ៍អាចដើរតួនាទីយ៉ាងសំខាន់ចំពោះសិចឱ្យកាន់តែមានអត្ថន័យ ឬរីករាយ។
អ្នកស្រី លៀលីស បាននិយាយថា៖ «ចូរលើកទឹកចិត្ដដល់កូនវ័យជំទង់ឱ្យចេះបង្ហាញភាពស្មោះត្រង់និយាយពីអារម្មណ៍ល្អ និងមិនល្អជាមួយដៃគូ ដោយសារវាអាចជួយបង្កើតព្រំដែនកំណត់»៕