ក្រុងស្ដុកខូលម៍ : ការស្រាវជ្រាវបានបង្ហាញថាការងារស្មុគស្មាញធ្វើឲ្យស្ដ្រីឡើងគីឡូក្រឺតៗនាពេលខាងមុខ តែមិនសំដៅលើបុរសៗនោះទេ។
ការសិក្សាលើមនុស្សជាង ៣ ៨០០ នាក់បានរកឃើញថាស្ដ្រីដែលព្យាយាមជម្នះនឹងកិច្ចការគរដូចភ្នំ ឬមានអារម្មណ៍ថា ពួកគេពិបាកគ្រប់គ្រងអាជីពការងារទំនងជាឆាប់ឡើងទម្ងន់នៅ ១០ ទៅ ២០ ឆ្នាំក្រោយ។
ក្រុមអ្នកស្រាវជ្រាវបានអះអាងថាអារម្មណ៍ស្ដ្រេសចំពោះការងារហាក់ដូចជារំខានដល់ស្ដ្រីដោយធ្វើឲ្យពួកគេឆាប់ខ្ជិល ឬចាប់ផ្ដើមមានចំណង់ទទួលទានអាហារខ្លាញ់។
ពួកគេបានបន្ដថាស្ដ្រេសក៏បង្កឲ្យស្ដ្រីបញ្ចេញអ័រម៉ូនខូទីសូលដែលជួយបង្កើនខ្លាញ់នៅជុំវិញពោះដោយនាំឲ្យខ្លាញ់ក្បាលពោះកើនឡើង។
ស្ដ្រីអាចទទួលរងគ្រោះច្រើនជាងបុរស ខណៈពួកគេតែងតែទទួលខុសត្រូវការងារនៅកន្លែងធ្វើការផង និងកិច្ចការផ្ទះផងដែរ។
ការស្រាវជ្រាវពីសាកលវិទ្យាល័យ ហ្គូធេនប៊ឺក បានឲ្យដឹងថា៖ «អាចមកពីស្ត្រីពិបាកលៃរកពេលហាត់ប្រាណ និងរស់នៅក្នុងរបៀបរបបប្រកបដោយសុខុមាលភាព»៕ HR