ក្រុងឡុងដ៍: ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ស្រោមដៃ​ផ្ទុក​បាក់តេរី​រហូត​ដល់ ៥ ដង​ច្រើន​ជាង​បរិមាណ​អតិសុខុម​ប្រាណ​លើ​ចាន​បង្គន់​ទៅ​ទៀត​។

ជ័រស្វិត​ផលិត​ពី​ក្រណាត់​ក្រែប​ស្ងួត​ឯង​ដែល​ធ្វើឲ្យ​បែកញើស​ដៃ​ត្រូវ​បាន​រកឃើញ​ជា​សម្ភារ​ផ្ទុក​បាក់តេរី​ច្រើន​បំផុត បន្ទាប់ពី​រោមសត្វ ស្បែក​សត្វ និង​ស្រោមដៃ​ឡែន​។


គំរូ​ស្រោមដៃ​សម្រាប់​ដុសលាង​អនាម័យ​ត្រូវ​បាន​ប្រមូល​បាន​ទាំង​ក្នុង និង​ក្រៅ​ស្រោម​ដើម្បី​វាស់​ស្ទង់​បរិមាណ​វត្ដ​មាន​អតិសុខុមប្រាណ​។


វិធី​នេះ​បាន​បង្ហាញ​ថា​ចាន​បង្គន់​ជា​មធ្យម​មាន​បាក់តេរី​ប្រមាណ ២២០ តែ​ស្រោមដៃ​ពាក់​សម្អាត​ផ្ទះ និង​សម្ភារ​ប្រើប្រាស់​បាន​ផ្ទុក​កម្រិត​បាក់តេរី​ជាង ១ ០០០ ក្បាល​។


ការស្ទង់មតិ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ផលិតផល​សម្អាត Initial Washroom Hygiene លើ​មនុស្ស ១៥០០ នាក់​ដែល​ពាក់​ស្រោមដៃ​បាន​រកឃើញ​ ១ ក្នុង​ចំណោម ៧ នាក់​អត់​បាន​លាង​សម្អាត និង​ជិត ២ ភាគ ៣ ដែល​បាន​សម្អាត​ ១ ​ខែ​ម្ដង ឬ​តិច​ជាង​នេះ​។


មិន​ច្បាស់​ថា បើ​បាក់តេរី​រកឃើញ​តោង​លើ​ស្រោមដៃ​អាច​បង្ក​គ្រោះថ្នាក់​ ឬ​យ៉ាងណា​តែ​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ដៃ​មនុស្ស​គឺជា​វត្ថុ​ដំបូង​ដែល​ប៉ះពាល់​បាក់តេរី និង​មេរោគ​ឆ្លង​។


វេជ្ជបណ្ឌិត សាលី ប្លូមហ្វៀល (Sally Bloomfield) ជា​អតិសុខុម​ជីវវិទូ និង​ជា​សាស្ដ្រាចារ្យ​កិត្ដិយស​នៅ​សាលា​អនាម័យ និង​វេជ្ជសាស្ដ្រ​ត្រូពិក​ក្រុង​ឡុងដ៍ បាន​និយាយ​ថា​ស្រោមដៃ​កខ្វក់​មិន​ទំនង​ជា​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ឡើយ តែ​មិន​ខុស​ពី​ដៃទទេ​នោះ​ទេ ស្រោមដៃ​អាច​ជា​ភ្នាក់ងារ​ចម្លង​មេរោគ​បាន​៕ HR