ក្រុងញូវយ៉ក៖ ការលក់ស្រោមអនាម័យបានធ្លាក់ចុះអំឡុងពេលវិបត្ដិកូវីដ១៩ ខណៈមនុស្សសម្ងំនៅតែក្នុងផ្ទះ និងមិនសូវបាននឹកនាដល់រឿងសិចឡើយ។ ប៉ុន្ដែបច្ចុប្បន្ននេះ ស្របពេលពលរដ្ឋអាមេរិកបាននិងកំពុងចាក់វ៉ាក់សាំង ហើយវិធានការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ អ្នកប្រើប្រាស់ស្រោមអនាម័យបានវិលទៅកាន់សមរភូមិលើគ្រែឡើងវិញ។
ការលក់ស្រោមអនាម័យបុរសនៅសហរដ្ឋអាមេរិកបានកើនឡើង ២៣,៤ ភាគរយក្នុងទំហំទឹកប្រាក់ ៣៧ លានដុល្លារអំឡុងពេល ៤ សប្ដាហ៍នៅត្រឹមថ្ងៃទី ៨ ខែមេសា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខចុងក្រោយពីវិទ្យាស្ថាន IRI ជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ ដែលតាមដានទិន្នន័យលក់នៅទីផ្សារលក់រាយ តាមហាងគ្រឿងទេស ឱសថស្ថាន និងកន្លែងលក់ដូរផ្សេងៗទៀត។
ក្រុមហ៊ុនបានមើលឃើញពីកំណើនសម្រាប់ក្រុមហ៊ុន Durex នៅលើទីផ្សារ ដែលការរឹតបន្តឹងបញ្ហាសង្គមត្រូវបានកែសម្រួល។ នេះបើយោងតាមនាយកប្រតិបត្ដិ ឡេកមេន ណារ៉ាស៊ីមហាន បានប្រាប់ក្រុមអ្នកវិភាគកាលពីថ្ងៃពុធ។
ក្រុមហ៊ុនយក្សលក់របស់របរប្រើប្រាស់ Reckitt បានឱ្យដឹងថា ការលក់ស្រោមបានហក់ឡើងនៅតាមប្រទេសនានា ដូចជា ចិន ជាទីដែលការបិទខ្ទប់ត្រូវបានបន្ធូរបន្ថយ។
ក្រុមហ៊ុនបានរាយការណ៍ពីកំណើនតួលេខ ២ ខ្ទង់ក្នុងការលក់របស់ Durex នៅត្រឹមត្រីមាសដំបូងនៃឆ្នាំ ២០២១ បើធៀបនឹងឆ្នាំមុន។ ការលក់សម្រាប់ក្រុមហ៊ុន Lysol និង Dettol ក៏រីកចម្រើន ដោយសារការលក់ស្រោមអនាម័យបន្ដហក់ឡើង ខណៈចក្រភពអង់គ្លេសផ្ដោតលើរឿងសិច។
ប្រទេសនេះត្រៀមបោះ ១ ជំហានមុនក្នុងការចេញពីវិធានការបិទខ្ទប់នៅថ្ងៃទី ១៧ ខែឧសភា ហើយការលក់ឧបករណ៍ការពារបានកើនឡើង ដោយសារទីតាំងជាច្រើនបានត្រូវបន្ធូរបន្ថយ។
ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Durex បានរាយការណ៍ពីកំណើនតួលេខ ២ ខ្ទង់ចំពោះការលក់ស្រោមក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២១ បើធៀបនឹងរយៈពេល ៣ ខែដូចគ្នានៃឆ្នាំមុន។
ការកើនឡើងនេះនឹងនៅតែបន្ដខណៈការរឹតត្បិតរឿងសុវត្ថិភាពគម្លាតសង្គមត្រូវបានកែសម្រួល ហើយមនុស្សមានឱកាសច្រើនក្នុងប្រាស្រ័យទាក់ទងគ្នាឡើងវិញ។
ក្រុមហ៊ុនបានឱ្យដឹងថា មនុស្សបានធ្លាក់សកម្មភាពរួមភេទតាំងពីចាប់ផ្ដើមវិបត្ដិកូវីដ១៩ ចូលមកដល់កាលពីឆ្នាំមុន ដែលនេះមកពី «កើតចិត្ដព្រួយបារម្ភច្រើន»។
ផលិតផល «សុខភាពផ្លូវភេទ» បានកើនឡើងយ៉ាងឆាប់រហ័សនៅតាមបណ្ដាប្រទេសនានាផងដែរ ដូចជា ចិន ព្រមទាំងតំបន់ជាច្រើននៃសហរដ្ឋអាមេរិក និងអឺរ៉ុប។
គេរំពឹងថា កំណើននេះក៏បានកើតឡើងនៅតាមប្រទេសជាច្រើនទៀត ខណៈការបិទខ្ទប់ និងវិធានការរក្សាគម្លាតសុវត្ថិភាពមានភាពប្រសើរឡើងដែលនាំឱ្យកើតមានឱកាសសម្រាប់មនុស្សនឹកនារឿងសប្បាយៗឡើងវិញ៕ HR