ដឹងទេថា តើលិង្គមានប្រវែងប៉ុន្មានពិតប្រាកដ? បើស្ថិតក្នុងតួលេខណាមួយ តើវាសមមាត្រយ៉ាងដូចម្ដេចទៅនឹងទំហំស្ដង់ដាមធ្យម?
សំណួរទាំង ២ ខាងលើនេះស្ថិតក្នុងចម្ងល់ជាច្រើន ដែលបុរសៗចំណាយពេលចង់ដឹងយ៉ាងអន្ទះសាចិត្ដ តែតាមការពិត បើបុរសបារម្ភពីទំហំលិង្គរបស់ខ្លួន ពួកគេប្រហែលជាប៉ាន់ប្រមាណខុសពីសមត្ថភាពពិតរបស់វាហើយ។
ខណៈមានការយល់ឃើញបែបបុរាណជាច្រើនរវាងលិង្គធំ និងភាពជាបុរស នោះហើយជាទស្សនៈចាស់គំរឹល។ ក្រៅលើការបង្អាប់ខ្លួនឯង ចូរចេះស្រឡាញ់ខ្លួនឯងនូវអ្វីដែលខ្លួនមាន។
តើលិង្គមធ្យមមានប្រវែងប៉ុន្មាន?
វាជាសំណួរដែលពិបាកឆ្លើយជាងបុរសខ្លួនឯងបានដឹង។ ដំបូង ទំហំលិង្គផ្លាស់ប្ដូរទៅតាមអាយុកាល ហើយទាំងលិង្គនៅទន់ជ្រាយ និងឡើងរឹងរមែងមានលក្ខណៈខុសគ្នាតិចតួច។ ការវាស់វែងប្រវែងជាក់លាក់ក្នុងបរិស្ថានច្បាស់លាស់ក៏ជួបការលំបាកផងដែរ ហើយអនុញ្ញាតឱ្យបុរសៗរាយការណ៍ខ្លួនឯងក៏ប្រហែលជាពន្លើសខ្នាតថែមទៀត។
គួរតែនិយាយថា ទំហំលិង្គមធ្យមមានការប្រែប្រួលពីផ្នែកម្ខាងនៃផែនដីទៅនឹងផ្នែកម្ខាងទៀតនៃផែនដី ដែលមានលក្ខណៈលម្អៀងគ្នា។
យ៉ាងណាមិញការពិតគឺថាវានៅតែពិបាកវាស់ប្រវែងមធ្យម ហើយខណៈអ្នកជំនាញមិនទាន់ឯកភាពលើចំនួនខ្នាតជាក់លាក់ ពួកគេនៅតែអាចផ្ដល់គំនិតល្អៗដល់លោកអ្នកបាន។
អ្នកជំនាញសិចសាស្ដ្រសាមីរ៉ាហូវើដបាននិយាយថា៖ «ចំពោះការសិក្សាទាំងនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថាលិង្គឡើងរឹងមានប្រវែងមធ្យម ១៣,១០ សង់ទីម៉ែត្រ និងទំហំ ១១.៤០ សង់ទីម៉ែត្រ។ លិង្គ ៩០ ភាគរយត្រូវបានចាត់ទុកមានខ្នាតមធ្យមដែលមានប្រវែងចន្លោះពី ១០ ទៅ ១៥ សង់ទីម៉ែត្រ»។
របៀបនៃការវាស់ប្រវែងលិង្គ
វាអាចផ្ដល់ទិន្នន័យច្បាស់ តែជឿចុះថា មានកំហុសឆ្គងជាច្រើនក្នុងការវាស់ប្រវែងលិង្គដ៏ពិតប្រាកដ។
យកបន្ទាត់ ឬខ្សែម៉ែត្រវាស់ ដោយចាប់ផ្ដើមទាញពីគល់ នៅគល់ដងសន្ទូចជួបថ្ងាសខាងក្រោម អូសរហូតដល់ចុង។ ការវាស់វែងបែបនេះត្រូវបានធ្វើឡើងតាមរបៀបប្រពៃណីក្នុងការស្វែងរកប្រវែងលិង្គ។ ជាទូទៅវាចាប់ផ្ដើមពីគល់លិង្គដែលមានរោមដុះទៅដល់ចុងផុត ឬក្បាលលិង្គ។ បើវាស់ប្រវែងផ្នែកខាងក្រោមលិង្គវិញអ្នកនឹងទទួលបានខ្នាតប្រវែងខុសគ្នា។
បើចង់ដឹងពីប្រវែងច្បាស់លាស់ អ្នកអាចវាស់បាន ២ របៀប ដោយទី ១ វាស់ពេលលិង្គនៅទន់ជ្រាយហើយ ១ ទៀតវាស់ពេលដងសន្ទូចឡើងរឹង។
វាស់ទំហំលិង្គតាមរបៀបណា
វាកាន់តែមានការស្មុគស្មាញពេលគិតដល់ការវាស់ទំហំអង្កត់ផ្ចិតលិង្គ ជាពិសេសបើអ្នកមានខ្សែម៉ែត្រអាចបត់បែនបានក្នុងដៃ។ បន្ទាត់ និងខ្សែម៉ែត្រដែកមិនអាចពត់កោង ហើយអ្នកត្រូវការខ្សែម៉ែត្រក្រណាត់ ដើម្បីវាស់ទំហំឱ្យបានពិតប្រាកដ។ បើមានត្រឹមតែបន្ទាត់ត្រង់ យ៉ាងណាកុំបារម្ភ អ្នកអាចគ្រាន់តែត្រូវការខ្សែធម្មតាមួយ (ខ្សែស្បែកជើង) និងយកវាទៅវាស់ផ្ទឹមលើម៉ែត្រជាការស្រេច ដោយយកខ្នាតត្រង់កណ្ដាលដងសន្ទូចពេលនៅទន់ៗធម្មតា។
តើលិង្គឈប់លូតលាស់នៅពេលណា?
ជឿ ឬមិនជឿ លិង្គរបស់អ្នកមិនអាចលូតអស់សមត្ថភាពឡើយរហូតដល់អ្នកឈានដល់វ័យចន្លោះពី ១៨ ទៅ ២១ ឆ្នាំ។ ដូច្នេះបើមានយុវជនក្មេងៗអានអត្ថបទនេះពួកគេទំនងជាមានឱកាសលូតលាស់បន្ថែមទៀត។
បច្ចុប្បន្នការដឹងពីខ្នាតមធ្យមគឺជារឿងល្អ តែលុះត្រាតែខ្នាតវាឡើងដល់ប្រវែង ១៣,១០ សង់ទីម៉ែត្រអ្នកអាចមិនដឹងខ្លួនថាដងសន្ទូចរបស់អ្នកវែងល្អកម្រិតណា។
ដើម្បីជាគំនិតយោបល់ លិង្គត្រូវបានបែងចែកទៅតាមប្រភេទនៃប្រវែងចាប់ពី ២,៥០ សង់ទីម៉ែត្ររហូតដល់ ២០,៣០ សង់ទីម៉ែត្រឡើងដោយជជែកវែកញែកពីភាពប្រក្រតីនៃប្រវែងលិង្គពីរបៀបនៃការប្រៀបធៀបទៅនឹងប្រវែងមធ្យមអ្វីដែលអ្នកគួរតែដឹងអំពីលិង្គរបស់អ្នកតើដៃគូអាចមានប្រតិបត្ដិយ៉ាងដូចម្ដេច និងក្បាលបែបណាគួរតែត្រូវប្រើ៕ HR