អ្វីដែលស្ដ្រីប្រាថ្នាគឺជាចម្ងល់របស់បុរសៗគ្រប់រូបដែលព្យាយាមស្វែងយល់ ជាពិសេស ពេលឡើងគ្រែជាមួយគ្នាម្ដងៗ។ ស្វែងយល់ពីអ្វីដែលដៃគូចង់បាន អាចជាបញ្ហាយល់ច្រឡំ តែវាមិនពិបាកនោះទេ។ យ៉ាងណាមិញ ការស្រាវជ្រាវមួយបានបង្ហាញថា ស្ដ្រីមានរឿងរ៉ាវប៉ុន្មានចំណុចដែលពួកគេនឹកភ្នកក្នុងចិត្ដ ពេលរួមដំណេក ឬនែបនិត្យជាមួយដៃគូ។ ដូច្នេះ ខាងក្រោមនេះជាបញ្ហាប៉ុន្មានចំណុចដែលស្ដ្រីគិតច្រើនបំផុត។
១. ដុតអារម្មណ៍ប្រកបដោយភាពរំជើបរំជួល
ស្ដ្រីគិតគូរដល់សកម្មភាពបញ្ឆេះអារម្មណ៍យូរពេលបន្ដិច ដែលមិនសូវផ្ដោតលើការឱបថើបបែបធម្មតាៗនោះទេ។ ការចាប់ផ្ដើមពីការថើបសន្សឹមៗ និងបង្ហូសទៅដល់សកម្មភាពថើបបែបត្រេកត្រអា ការដុតបញ្ឆេះអារម្មណ៍អាចធ្វើឱ្យស្ដ្រីមានចំណង់ខ្លាំង ដែលត្រៀមខ្លួនសម្រាប់ឆាកប្រយុទ្ធជក់ចិត្ដ។
២. លេងធ្ងន់ដៃបន្ដិច
មិនមែនស្ដ្រីទាំងអស់សុទ្ធតែចូលចិត្ដបែបសុភាពៗនោះទេ។ ប៉ុន្ដែអ្នកប្រាកដជាមានការភ្ញាក់ផ្អើលពេលបានដឹងថា ស្ដ្រីជាច្រើនប្រាថ្នាសិចបែបធ្ងន់ដៃ។ មិនថា វាជាវិធីចងក្រណាត់ខ្មៅលើភ្នែក ឬលេងស្ទីលក្នុងរឿង Fifty Shades of Grey ស្ដ្រីច្បាស់ជាពេញចិត្ដពេញថ្លើមពេលអ្នកលេងយុទ្ធសាស្ដ្រសាហាវខ្លះ។ យ៉ាងណាមិញ វាអាចបង្កជាការលំបាកចំពោះស្ទីលបែបនេះ ដែលគួរតែទទួលបានការឯកភាពគ្នាជាមុនសិន។
៣. ចង់បានចំណេញច្រើនរឿងលើគ្រែ
«អូនស្អាតណាស់!» ជាអ្វីដែលស្ដ្រីគ្រប់រូបប្រាថ្នាចង់ឮ តែ «អូនពិតជាអស្ចារ្យចំពោះរឿងលើគ្រែ» ជាអ្វីដែលនារីមិនសូវជាចាប់អារម្មណ៍ឡើយ។ បំពេញបំណងនាងទៅតាមចំណូលចិត្ដ និងសកម្មភាពសិចផ្សេងៗនឹងធ្វើឱ្យនាងកាន់តែមានជំនឿចិត្ដ និងកាន់តែគឃ្លើនជាមួយអ្នក។ តើមានអ្វីលើសនេះទៀត?
៤. ចង់មានសូហ្វើរដឹកជញ្ជូន
បើនារីរបស់អ្នកចេញពីកន្លែងធ្វើការមកផ្ទះត្រៀមផ្ដល់ភាពភ្ញាក់ផ្អើលនៅផ្ទះ។ នាងច្បាស់ជាពេញចិត្ដក្នុងការទទួលបាននូវក្ដីស្រឡាញ់ និងភាពត្រេកត្រអាពីអ្នក។ ដោះសម្លៀកបំពាក់បន្ដិចម្ដងៗ និងបង្កើតភាពរំភើបរំជួលជាមួយស្ទីលថ្មីៗ ដែលអាចធ្វើឱ្យនាងឈ្លក់វង្វេង។ ចូរបីត្រកងទៅលើគ្រែដែលតិច ឬច្រើនក៏ធ្វើឱ្យនាងពុះកញ្ជ្រោលខ្លះដែរ។
៥. ការប្រើមាត់គឺជាវិធីសាស្ដ្រដ៏ចាំបាច់
វាមិនសុទ្ធសម្រាប់តែភាគីបុរសនោះទេ តែការទទួលបានបទពិសោធបន្ថែមពីសិចដោយប្រើមាត់អាចធ្វើឱ្យភាគីនារីកាន់តែប្រាថ្នាច្រើនបន្ថែមទៀត។ សិចដោយប្រើមាត់ ឬអូរ៉ាល់សិចផ្ដល់ឱកាសឱ្យមានការបង្កើនភាពស្រើបស្រាលខ្លាំង ដែលអាចឈានដល់ទីជម្រៅ។ អ្នកក៏អាចបន្ថែមសកម្មភាពម្រាមដៃទៅតាមទេពកោសល្យផ្ទាល់ខ្លួនផងដែរ៕ HR