ក្រុងឡុងដ៍: មនុស្ស​ភាគច្រើន​ចំណាយពេល ៩ ​ម៉ោង ឬ​ច្រើន​ជាង​នេះ​អង្គុយ​ក្រៅពី​ម៉ោង​ការងារ ហើយ​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​មនុស្ស​ទូទៅ​ជាង​ ១ ​ភាគ​ ៣ ​ចំណាយពេល​អង្គុយ​នា​ចុង​សប្ដាហ៍​ច្រើន​ជាង​ពួកគេ​អង្គុយ​ធ្វើការ ជាមួយ​ការ​អង្គុយលេង​ទូរស័ព្ទ​មិន​ថា ជា​ឥរិយាបថ​អង្គុយ​ទម្រេត​បែប​ខ្ជិល​នៅ​មុខ​អេក្រង់​។

វា​ជា​ទម្លាប់​ដែល​មិន​ត្រឹម​តែ​ជា​ដំណឹង​អាក្រក់​ចំពោះ​ឆ្អឹងខ្នង ប៉ុន្ដែ​វា​ក៏​បង្កើន​ហានិភ័យ​ជំងឺ​ធ្ងន់ធ្ងរ​រួមទាំង​ការស្លាប់​មុន​អាយុ​ថែម​ទៀត​។


ការចំណាយ​ពេល​យូរ​អង្គុយ​ចូលរួម​ចំណែក​ចំពោះ​មរណភាព ៧ ​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​ ២០១៦ នៅ​ចក្រភព​អង់គ្លេស​ដែល​ធ្ងន់ធ្ងរ​ជា​ការជក់បារី​ទៅ​ទៀត​។


ក្រៅពី​ជះឥទ្ធិពល​លើ​អ័រម៉ូន ការរំលាយ​អាហារ​មុខងារ​ខួរក្បាល និង​ការឈឺ​រោយ​រាងកាយ ការ​អង្គុយ​យូរ​នេះ​បង្កើត​ជា​អាការ​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូចជា ជំងឺ​សរសៃឈាម​បេះដូង ទឹកនោមផ្អែម​ប្រភេទ ២ ជំងឺមហារីក​សួត និង​មរណភាព​មុន​អាយុ​មកពី​កត្ដា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។


ការអង្គុយ​យូរ​ក៏​បាន​ប៉ះពាល់​ដល់​ខួរក្បាល ផ្លូវ​អារម្មណ៍ ញាណ​ដឹង​ការចងចាំ និង​បង្កើន​អត្រា​ជំងឺ​វង្វេង​។


ការស្រាវជ្រាវ​ក៏​បាន​ព្រមាន​ថា ទោះបី​ជា​ព្យាយាម​ហាត់ប្រាណ​ជា​ប្រចាំ​ក៏​មិន​អាច​មាន​ប្រសិទ្ធភាព​ល្អ​ឡើយ បើ​វេលា​សេសសល់​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​សកម្មភាព​អង្គុយ​ច្រើន​ម៉ោង​នោះ​។


វេជ្ជបណ្ឌិត ម៉ៃ ប្រានណាន នៅ​ Public Health England បាន​ឲ្យ​ដឹងថា​៖ «​មនុស្ស​មាន​រាងកាយ​រស់​រវើក​យ៉ាងណា​ក៏ដោយ បើ​អង្គុយ​យូរ​វា​នឹង​ប៉ះពាល់​ដល់​សុខភាព និង​ហានិភ័យ​លើ​រាងកាយ​ទាំង​មូល​»៕ HR