ក្រុង​ញូវយ៉ក៖ ច្រើន​ឆ្នាំ​មក​ហើយ​ ឪពុក​ម្ដាយ​មួយ​ចំនួន​​សម្គាល់​ឃើញ​ថា រោគ​សញ្ញា​អាកប្បកិរិយា​អូទីសឹម​របស់​កូន​​ខ្លួន​បាន​កាត់​បន្ថយ​នៅ​ពេល​ពួក​គេ​កើត​ជំងឺ​គ្រុន​ក្ដៅ​។ បាតុភូត​នេះ​ត្រូវ​បាន​ចង​ក្រង​ទាក់ទង​នឹង​ការ​សិក្សា​ធំៗ​យ៉ាង​តិច​ ២ ​រយៈពេល ១៥ ឆ្នាំ​ តែ​វា​នៅ​មិន​ទាន់​ច្បាស់​ពី​មូល​ហេតុ​ជំងឺ​គ្រុន​ក្ដៅ​មាន​ប្រសិទ្ធភាព​បែប​នេះ​ទេ។

ការ​សិក្សា​ថ្មី​មួយ​ពី MIT និង​សាកលវិទ្យាល័យ​វេជ្ជសាស្ដ្រ​ហាវើដ បាន​ផ្ដោត​លើ​ការ​គ្រប់គ្រង​ដំណើរ​វិវត្ដន៍​នៃ​​កោសិកា ដែល​អាច​កំណត់​បាតុភូត​នេះ។ ចំពោះ​ការ​សិក្សា​លើ​សត្វ​កណ្ដុរ ក្រុម​អ្នក​ស្រាវជ្រាវ​​​រក​ឃើញ​ថា ករណី​ជំងឺ​ឆ្លង​​ខ្លះ ម៉ូលេគុល​ប្រព័ន្ធ​ស៊ាំ​ ឈ្មោះ IL-17a ត្រូវ​បាន​បញ្ចេញ​ និង​ពង្រីក​ខ្លួន​លើ​​បរិវេណ​តូច​នៃ​កន្សោម​ខួរ​ក្បាល ដែល​ធ្លាប់​ទាក់ទង​ទៅ​នឹង​ឱនភាព​អាកប្បកិរិយា​សង្គម​លើ​សត្វ​កណ្ដុរ​។


Gloria Choi ជា​ជំនួយ​ការ​សាស្ដ្រាចារ្យ​ផ្នែក​វិទ្យាសាស្ដ្រ​ខួរ​​ក្បាល និង​ញាណ​ស្គាល់​នៅ MIT ​​និយាយ​ថា​៖ «យើង​បាន​ដឹង​ពី​បាតុភូត​នេះ ពី​មុន​មក​​ (អ្នក​មាន​ពិការភាព​អូទីសឹម​) តែ​វា​ពិបាក​ជឿ​ ដែល​ខ្ញុំ​គិត​ថា ដោយ​​ការ​ពិត​ថា យើង​មិន​បាន​ដឹង​ពី​អាកប្បកិរិយា​​​​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ជំងឺ​។ ពេល​នេះ ការ​ស្រាវជ្រាវ​ រួមទាំង ការ​ពិសោធ​នៅ​មន្ទីរ​ពិសោធន៍​ខ្ញុំ​ផង​​កំពុង​ព្យាយាម​សិក្សា​ពី​ប្រសិទ្ធភាព​របស់​វា​ទៅ​តាម​គ្រប់​វិធីសាស្ដ្រ​ចាប់​ពី​កោសិកា​ប្រព័ន្ធ​ស៊ាំ និង​ម៉ូលេគុល ​ដល់​សរសៃ​ប្រសាទ​សម្រាប់​ទទួល ហើយ​សិក្សា​ពី​របៀប​ដែល​ទំនាក់​ទំនង​ទាំង​នេះ​អាច​​ធ្វើ​ឲ្យ​មាន​ការ​​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​»។


ទោះ​ជា​លទ្ធផល​រក​ឃើញ​លើ​​កណ្ដុរ​មិន​សុទ្ធ​តែ​អាច​ឈាន​ទៅ​រក​ការ​ព្យាបាល​លើ​មនុស្ស​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​សិក្សា​នេះ​អាច​ជួយ​ត្រួស​ត្រាយ​ផ្លូវ​ក្នុង​ការ​អភិវឌ្ឍ​យុទ្ធសាស្ដ្រ​ ដែល​​ជួយ​កាត់​បន្ថយ​អាការ​ពិបាក​​ចំពោះ​​កុមារ​អូទីសឹម​ ឬ​បញ្ហា​ទាក់ទង​ប្រព័ន្ធ​ប្រសាទ​នានា​។ នេះ​​បើ​តាម Gloria Choi ដែល​ក៏​​ជា​សមាជិក​វិទ្យាស្ថាន​ Picower សម្រាប់​ការ​សិក្សា និង​ការ​ចងចាំ​របស់ MIT ​ផង​ដែរ។


Choi និង​ Huh ធ្លាប់​បាន​ស្រាវជ្រាវ​បញ្ហា​ទាក់ទង​ផ្សេងៗ​ទៀត​រវាង​ជំងឺ​រលាក និង​អូទីសឹម។ ក្នុង​ឆ្នាំ ​២០១៦ ពួក​គេ​បាន​បង្ហាញ​ថា ​កណ្ដុរ​កើត​ពី​មេ​ ដែល​ឆ្លង​រោគ​ធ្ងន់ធ្ងរ​ពេល​​ពពោះ​ ទំនង​ជា​មាន​អាកប្បកិរិយា​ដូចជា អាកប្បកិរិយា​មិន​​ស្ងប់​ក្នុង​សង្គម​ អាកប្បកិរិយា​ដដែលៗ និង​ទំនាក់​ទំនង​មិន​ប្រក្រតី​។


ពួក​គេ​បាន​រក​ឃើញ​ថា នេះ​បណ្ដាល​មក​ពី​​ IL-17a ដែល​ផលិត​ធាតុ​ការពារ​ក្នុង​​បរិវេណ​អំប្រ៊ីយ៉ុង​អភិវឌ្ឍន៍​នៃ​ខួរ​ក្បាល​។ តំបន់​នៃ​ខួរ​ក្បាល​នេះ S1DZ គឺ​ជា​ផ្នែក​មួយ​នៃ​បរិវេណ​គ្រប់គ្រង​ញាណ និង​ត្រូវ​បាន​ជឿ​ថា​​ វា​ទាក់ទង​​​ញាណ​ដែល​រាង​កាយ​​ស្ថិត​ក្នុង​បរិវេណ​ទូលាយ​។


លោក Choi ​​ថា​៖ «​ប្រព្រឹត្ដិកម្ម​ប្រព័ន្ធ​ស៊ាំ​ចំពោះ​មេ​ នាំ​ឲ្យ​កើត​បញ្ហា​នៃ​ការ​លូតលាស់​ជាលិកា​ឆ្អឹង​ ​ដែល​គ្រប់គ្រង​លើ​​ការ​បង្កើន​ភាព​មិន​ប្រក្រតី​អាកប្បកិរិយា​តំណ​ពូជ​»។

អ្នក​ស្រាវជ្រាវ​បាន​ពិសោធ​ស្រដៀង​គ្នា​ចំពោះ​​កណ្ដុរ​កើត​ជំងឺ​​ប្រព័ន្ធ​ប្រសាទ ៣ ក្បាល​។ កណ្ដុរ​ទាំង​នេះ​ខ្វះ​ហ្សែន​ទាក់ទង​​​អូទីសឹម និង​ជំងឺ​ប្រហាក់​ប្រហែល​គ្នា​ ដូចជា Shank3, Cntnap2 ឬ Fmr1។ ពួក​វា​​សុទ្ធ​តែ​មាន​ឱនភាព​អាកប្បកិរិយា ស្រដៀង​នឹង​កណ្ដុរ​កើត​រលាក​ក្នុង​ស្បូន​ ទោះបី​ជា​កំណើត​នៃ​រោគ​សញ្ញា​មាន​លក្ខណៈ​ខុស​គ្នា​​ក៏​ដោយ​។

ការ​ចាក់​បញ្ចូល​​ LPS ​ក្នុង​កណ្ដុរ​ ​​បង្កើត​ជា​ជំងឺ​រលាក​តែ​វា​មិន​ប៉ះពាល់​លើ​អាកប្បកិរិយា​​ទេ​​។ មូលហេតុ​គឺ​ថា ​បញ្ហា​រលាក​​មិន​បង្ក​ឲ្យ​កើត​ជំងឺ​ឆ្លង​ ​IL-17a ​ទេ​។ តែ​បើ​អ្នក​ស្រាវជ្រាវ​ចាក់​បញ្ចូល​ IL-17a ​ឲ្យ​​កណ្ដុរ ​​វា​ហាក់​មាន​អាកប្បកិរិយា​ល្អ​៕