ទីក្រុងហ្វ្រេងហ្វឺតៈ សហគ្រាស​ឧស្សាហកម្ម​អាល្លឺម៉ង់ Thyssenkrupp កាល​ថ្ងៃ​ពុធ​បាន​ប្រកាស​ថា ខ្លួន​នឹង​រំសាយ​ការងារ​ចំនួន​ ៣ ០០០ ​កន្លែង​ក្នុង​ផ្នែក​ផលិតកម្ម​ដែកថែប​ដែល​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង និង​ជា​ផ្នែក​ ១ ​នៃ​កញ្ចប់​វិបត្តិ​វីរុស​កូរ៉ូណា​។

ក្រុមហ៊ុន​ដែកថែប​ដែល​ដំឡើង​ជណ្តើរយន្ត​រហូត​ដល់​កប៉ាល់មុជទឹក​បាន​និយាយថា ខ្លួន​បានសម្រេច​កិច្ចសន្យា​ជាមួយ​សហជីព IG Metall ដ៏មាន​ឥទ្ធិពល​របស់​អាល្លឺម៉ង់​ក្នុង​ការកាត់បន្ថយ​ការងារ​ចំនួន ​២០០០ កន្លែង​នៅ​រយៈពេល​ ៣ ​ឆ្នាំ​ខាងមុខ និង​ចំនួន​ ១ ០០០ ​កន្លែង​ផ្សេងទៀត​ត្រឹម​ឆ្នាំ​ ២០២៦​។


ក្រុមហ៊ុន​បាន​និយាយថា ការកាត់បន្ថយ​ការងារ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ចាំបាច់​ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ផលិតកម្ម​ដែកថែប​ពេល​ការរីក​រាលដាល​វីរុស​កូរ៉ូណា​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ប្រឈម​បញ្ហា​យ៉ាងច្រើន​។


តួលេខ​ចុងក្រោយ​បង្ហាញថា​ការកាត់បន្ថយ​ការងារ​ជាច្រើន​ក្នុង​ផ្នែក​ផលិត​ដែក​នៃ​ក្រុមហ៊ុន Thyssenkrupp ត្រឹម​ ១០០០ ​កន្លែង​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​និយាយ​កាលពី​លើក​មុន​ថា ចំនួន​ ២០០០ ​កន្លែង​នៃ​ចំនួន​ ៦០០០ ​ដែល​គ្រោងទុក​នឹង​​ប៉ះពាល់​កម្មករ​ផលិត​ដែក​។


ក្រុមហ៊ុន Thyssenkrupp ក៏​និយាយ​ដែរ​ថា ខ្លួន​បាន​យល់ព្រម​ភ្លាមៗ​ជាមួយ​កញ្ចប់​វិបត្តិ​កូរ៉ូណា​ជាមួយ​សហជីព IG Metall ដែលមាន​កម្មករ​ជនជាតិ​អាល្លឺម៉ង់​ជាច្រើន​នៅ​ផ្នែក​រោងចក្រ​ផលិត​ដែក​ក្នុង​តំបន់​​អឺរ៉ុប​ត្រូវ​បាន​រាប់បញ្ចូល​ទៅក្នុង​ការកាត់បន្ថយ​ម៉ោង​ក្នុង​សប្តាហ៍​ខាងមុខ ដោយ​ទទួលបាន​ ៨០ ​ភាគយ​នៃ​ប្រាក់ខែ​ធម្មតា​របស់​ពួកគេ​។


លោក Oliver Burkhard ប្រធាន​ផ្នែក​បុគ្គលិក​និយាយ​ថា​៖ «​សូម្បី​នៅពេល​យើង​អស់​ការងារ យើង​នៅ​ព្យាយាម​រក្សាទុក​ពួកគេ​ក្នុង​ប្រព័ន្ធ​ការងារ​។ ដូច្នេះ​យើង​អាច​ត្រឡប់​ទៅកាន់​ការងារ​វិញ បន្ទាប់ពី​វិបត្តិ​នេះ​បញ្ចប់​»​។ RR