ភ្នំពេញ: OYIKA ជា​ក្រុមហ៊ុន​របស់​ប្រទេស​សិង្ហបុរី ​នឹង​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​តាមរយៈ​ការផ្ដល់សេវា​ដល់​សហគមន៍​ជនបទ ជា​កន្លែង​ដែល​អាច​ប្រតិបត្តិការ​ស្ថានីយ​ប្តូរ​អាគុយ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ចំហេះ​ខាងក្នុង (ICE) ក្នុងការ​ចាប់ផ្ដើម​ការប្រើប្រាស់​ទោចក្រយានយន្ត​អគ្គិសនី​។

OYIKA បាន​ចូលមក​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩ តាមរយៈ​ការផ្ដល់​គំនិត​ក្នុងការ​ដាក់ឱ្យ​ប្រើប្រាស់​ថាមពល​អាគុយ​ក្រុមហ៊ុន OYIKA អនុញ្ញាត​ឱ្យ​អ្នកជិះ​ទោចក្រយានយន្ត​អគ្គិសនី​ផ្លាស់ប្តូរ​អាគុយ​ដែល​អស់​ថាមពល​ជាមួយ​នឹង​អាគុយ​ដែល​សាក​ពេញ​នៅ​តាម​ស្ថានីយ​ផ្លាស់ប្តូរ​អាគុយ​នីមួយៗ​។


លោក Carl Wong ប្រធាន​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា​ក្រុមហ៊ុន​នេះ​បានចាប់ផ្ដើម​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៩ ជាមួយ​នឹង​ស្ថានីយ​ផ្លាស់ប្តូរ​អាគុយ​ចំនួន​ ១០ នៅ​ភ្នំពេញ ហើយ​បានផ្ដល់​ដល់​អ្នកជិះ​នូវ​គម្រោង​បង់ប្រាក់​ចំនួន​ ៦៩ ​ដុល្លារ​ ក្នុង​ ១ ​ខែ​ ដែល​ផ្ដល់ជូន​នូវ​ទោចក្រយានយន្ត​អគ្គិសនី​ ១ ​គ្រឿង និង​គម្រោង​ផ្លាស់ប្តូរ​អាគុយ​សម្រាប់​ការធ្វើដំណើរ​ចម្ងាយ ១ ៥០០ ​គីឡូម៉ែត្រ​ ក្នុង​ ១ ​ខែ​។


លោក Carl ថា លោក​មិនទាន់​ឃើញ​មាន​សហគមន៍​ផ្ដល់​សេវាកម្ម​ធ្វើដំណើរ​សាធារណៈ​នៅ​តាម​តំបន់​ជនបទ​នៅឡើយ​ទេ​។ ដូច្នេះ​ការចែករំលែក​ទោចក្រយានយន្ត​អគ្គិសនី​ផ្ដល់នូវ​ការធ្វើដំណើរ​ដែល​មាន​តម្លៃ​សមរម្យ ទៅកាន់​សហគមន៍​ជនបទ​ដោយ​មិនចាំបាច់​ការធ្វើការ​ទិញ​យានយន្ត​ជាមុន​ដើម្បី​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​នោះ​ទេ​។ ក្រុមហ៊ុន​លោក​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​ពី​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​លើ​គម្រោង​នេះ​៕ LA