ក្រុងប៉េកាំងៈ សភាជាតិរបស់ប្រទេស ចិន កាលពីចុងសប្តាហ៍មុនបានអនុម័តច្បាប់ស្តីពីការវិនិយោគបរទេស ដែលជាច្បាប់ដ៏សំខាន់មួយដែលនឹងផ្ដល់ការការពារកាន់តែរឹងមាំ និងបរិយាកាសអាជីវកម្មកាន់តែប្រសើរសម្រាប់ក្រុមវិនិយោគិនបរទេស។
នៅម៉ោងប្រហែល ៩ ព្រឹកថ្ងៃសុក្រ កាលពីសប្តាហ៍មុន សំឡេងភាគច្រើនលើសលប់របស់អនុប្រធានកិច្ចប្រជុំសភាប្រជាជនចិន បានបោះឆ្នោតគាំទ្រដល់ច្បាប់នេះនៅក្នុងកិច្ចប្រជុំបិទទ្វារក្នុងវគ្គប្រជុំលើកទី២ នៃកិច្ចប្រជុំសភាប្រជាជនចិន ( NPC)។ ច្បាប់ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០។
ជាមួយនឹងបទប្បញ្ញត្តិរួមសម្រាប់ការចូលវិនិយោគ ការលើកកម្ពស់ ការការពារ និងការគ្រប់គ្រងការវិនិយោគបរទេស វាគឺជាច្បាប់ថ្មី និងសំខាន់មួយសម្រាប់ការវិនិយោគបរទេសនៅក្នុងប្រទេស ចិន។
ច្បាប់នេះមានបំណងកែលម្អតម្លាភាពនៃគោលនយោបាយស្តីពីការវិនិយោគបរទេស និងធានាថា សហគ្រាសវិនិយោគបរទេសចូលរួមក្នុងការប្រកួតប្រជែងទីផ្សារដោយឈរលើមូលដ្ឋានស្មើភាព។
ច្បាប់នេះចែងថា រដ្ឋនឹងគ្រប់គ្រងការវិនិយោគបរទេសយោងតាមប្រព័ន្ធប្រព្រឹត្តថ្នាក់ជាតិបង្កើតជាមុន រួមជាមួយនឹងបញ្ជីអវិជ្ជមានមួយ។
សហគ្រាសដែលត្រូវបានវិនិយោគដោយបរទេស នឹងទទួលបានភាពស្មើគ្នាពីគោលនយោបាយរបស់រដ្ឋាភិបាលចិន ដែលគាំទ្រដល់ការអភិវឌ្ឍសហគ្រាស និងអាចមានលទ្ធភាពចូលរួមក្នុងការកំណត់ស្ដង់ដាដោយឈរលើជំហរស្មើភាពគ្នា និងនៅក្នុងលទ្ធកម្មរបស់រដ្ឋាភិបាលតាមរយៈការប្រកួតប្រជែងដោយស្មើភាព។ នេះបើយោងតាមច្បាប់នេះ។
ច្បាប់នេះបានចែងទៀតថា រដ្ឋនឹងការពារកម្មសិទ្ធិបញ្ញារបស់ក្រុមវិនិយោគិនបរទេស និងសហគ្រាសដែលត្រូវបានវិនិយោគដោយបរទេស។
លោកស្រី Vivian Jiang អនុប្រធានក្រុមហ៊ុន Deloitte China បានឲ្យដឹងថា ច្បាប់នេះបញ្ជូនសញ្ញាតម្លាភាពកាន់តែខ្លាំងជាងមុន ហើយនឹងបង្កើនការទាក់ទាញរបស់ទីផ្សារចិន ដល់មូលធនបរទេស៕ People''s Daily/LA