ក្រុង​ប៉េកាំងៈ ប្រទេស​ ចិន ​នឹង​កាត់​បន្ថយពន្ធ​ និង​កម្រៃ​​ក្នុង​​ទ្រង់ទ្រាយ​កាន់​តែ​​ច្រើន ដើម្បី​សម្រាល​បន្ទុក​លើ​​ក្រុមហ៊ុន​មាន​ដើម​ទុន​តិច​​ និង​​ក្រុមហ៊ុន​​​ខ្នាត​តូច។ នេះ​បើ​តាម​​​​​សន្និសីទ​​មួយ​នៅ​ទីក្រុង​ប៉េកាំង​​កាល​ពី​ថ្ងៃ​អង្គារ។​

ជំនួយ​ការ​រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​​បាន​ឲ្យ​ដឹង​​​ក្នុង​សន្និសីទ​នេះ​ថា​ ក្នុង​ឆ្នាំ​ ២០១៩ ​នេះ ចិន​នឹង​កាត់​បន្ថយ​ពន្ធ​​សម្រាប់​​ក្រុមហ៊ុន​​មាន​ដើមទុន​​​តិច​ និង​ក្រុមហ៊ុន​ខ្នាត​តូច​ដោយ​​ផ្អែក​លើ​ការ​កាត់​បន្ថយ​ពន្ធ និងកម្រៃ​​​ក្នុង​ទឹក​ប្រាក់​ចំនួន​ ១,៣ ​​ពាន់​ពាន់​លាន​យន់​នៅ​ឆ្នាំ​ ២០​១៨។


កម្រិត​កំណត់​សម្រាប់​​​អ្នក​ជាប់​ពន្ធ​ទ្រង់ទ្រាយ​តូច​សម្រាប់​​​ពន្ធ​បន្ថែម​តម្លៃ នឹង​ត្រូវ​បាន​បង្កើន​​ពី​ ៣ ម៉ឺន​យន់ ដល់​ ១ សែន​​​យន់​នៃ​ទឹក​​​ប្រាក់​បាន​ពី​​ការ​លក់​ប្រចាំ​ខែ។​


លក្ខណ​វិនិច្ឆ័យ​សម្រាប់​ SME ដែល​​មាន​ប្រាក់​ចំណេញ​​ទាប​នឹង​ត្រូវ​បាន​បន្ធូរ​បន្ថយ​ ហើយ​វិធាន​ការ​​ពិសេស​កាន់​តែ​ច្រើន​នឹង​ត្រូវ​ដាក់​ចេញ​។​ សហគ្រាស​​មាន​​ទ្រព្យ​សកម្ម​សរុប​តិច​ជាង​ ៥០ លាន​យន់​ មាន​​បុគ្គលិក​តិច​ជាង​ ៣០០ ​នាក់​ និង​​ពន្ធ​​លើ​​ប្រាក់​​ចំណូល​​តិច​ជាង​ ៣ ​លាន​​​យន់​នឹង​ត្រូវ​បាន​ចាត់​ថ្នាក់​ជាង​​សហគ្រាស​​មាន​​​ដើមទុន​តិច និង​​ប្រាក់​​​ចំណេញ​ទាប៕ People''s Daily/LA