ទីក្រុង​ហាណូយៈ នៅក្នុង​កិច្ច​ប្រជុំ​ការងារ​ជាមួយ​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​​ថ្នាក់​ជាតិ ​ស្តីពី​គោល​នយោបាយ​ហិរញ្ញវត្ថុ​​និង​រូបិយប័ណ្ណ​​ និងក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​ស្នើរ​ឲ្យ​អ្នក​ជំនាញ​រិះរក​កម្លាំង​ជំរុញ​ថ្មី​​សម្រាប់​ការ​អភិវឌ្ឍ។

​លោក​និយាយ​ថា ​«​យើង​បាន​រៀបចំ​មូល​ដ្ឋាន​គ្រឹះសំខាន់​សម្រាប់​ ២០២១ ​និង ​​សមត្ថភាព​ផលិត​កម្ម​ ៥​ ឆ្នាំ​បន្ទាប់​នេះ​ ​និងប្រព័ន្ធ​ម៉ាក្រូ​សេដ្ឋកិច្ច» ដោយ​កត់​សម្គាល់​ថា ​ប្រសិន​បើ​​ការ​អភិវឌ្ឍ​ស្មគស្មាញ​​ទាំង​ក្នុង​តំបន់​និង​ពិភព​លោក​ វៀតណាម​​គួរ​ទទួល​យក​ការ​ផ្តាស់ប្តូរ ​រួម​ទាំង​ការ​ផ្តាស់​ប្តូរ​ទម្លាប់ និងសូម្បី​ស្ថាប័ន​ច្បាប់​ទាក់​ទិន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។


លោក​បាន​ស្នើ​ឲ្យ​ក្រុម​អ្នក​ជំនាញ​​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​ឲ្យ​បាន​ដិត​ដល់​ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ និងកំណត់​បញ្ហា​កើត​ឡើង​ថ្មីៗ​ឲ្យ​ទាន់​ពេល​វេលា ​ដើម្បី​ផ្តល់​អនុសាសន៍​ទាន់​ពេលវេលា ​ដល់​នាយក​រដ្ឋមន្ត្រី​​ លើ​យន្តការ​ គោល​នយោបាយ ​និង ​ស្ថានភាព​សមរម្យ ដើម្បី​ដោះស្រាយ។


អ្នក​ដឹក​នាំ​រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​យក​ចិត្តទុក​ដាក់​ចំពោះ​មេរៀន​​ទាំង​ឡាយ​ ដើម្បី​ទប់​ស្កាត់​អតិផរណា​ និងកម្ចី​អាក្រក់​ព្រមទាំង​មាន​យន្តការ​ ដើម្បី​ប្រែក្លាយ​​បច្ចេក​វិទ្យា​វិទ្យាសាស្ត្រ​ និងនវានុវត្តន៍​​ទៅ​ជា​កម្លាំង​ជំរុញ​ ដើម្បី​ធ្វើ​ឲ្យ​ផលិត​ភាព​ការងារ និងការ​ប្រកួត​ប្រជែង​ប្រសើរ​ឡើង។ ​ផ្សារ​ភ្ជាប់​ក្រុមហ៊ុន​វិនិយោគ​ដោយ​បរទេស​និង​ក្រុមហ៊ុន​ក្នុងស្រុក ​នៅ​តែ​មាន​ចន្លោះ​ប្រហោង​ ខណៈ​អត្រា​ផលិត​ផល​​ផលិត​រថយន្ត​និង​​អេឡិចត្រូនិច​ផលិត​នៅ​ក្នុង​ប្រទេស​នៅ​ទាប។


​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា ​រដ្ឋាភិបាល​ធ្វើកិច្ចការ​បាន​ច្រើន ជាពិសេស​​ធ្វើកំណែ​ទម្រង់​សេដ្ឋកិច្ច ​និងរៀបចំ​រចនាសម្ព័ន្ធ​ ពិនិត្យ​ឡើងវិញ​នូវ​គម្រូ​កំណើន អភិវឌ្ឍ​អាជីវកម្ម ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បរិយាកាស​ធុរកិច្ច​ បង្កើន​ប្រែក្លាយ​ឌីជីថល​ថ្នាក់ជាតិ និងទាក់ទាញ​ធនធាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។ លោកនិយាយ​ថា ​ការ​ប្រែក្លាយ​ឌីជីថល​ថ្នាក់​ជាតិ ​គឺ​ជៀស​មិន​ផុត​នោះទេ៕ VNS-ANN/RR