ភ្នំពេញៈ មជ្ឈមណ្ឌល​កម្សាន្ត Eden Garden មាន​ទីតាំង​នៅ​​ភ្នំពេញស៊ីធី សេនធ័រ (PPCC) ជា​កន្លែង​ដែល​អ្នកភូមិ​រាប់ពាន់​នាក់​ត្រូវ​បាន​បណ្ដេញចេញ​ជាច្រើន​ឆ្នាំ​កន្លង​មក​បាន​ដំណើរការ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​។

មជ្ឈមណ្ឌល​ត្រូវ​បាន​អភិវឌ្ឍ​នៅ​លើ​ផ្ទៃដី​ ២ ​ហិកតា​ដែល​រួមមាន​ហាង​លក់​ទំនិញ ២៧ មាន​ទាំង​យីហោ​ក្នុង​ស្រុក​ ២ ដូចជា រោងភាពយន្ត​លីជេន និង​ក្លិប​រាត្រី Epic​។


យីហោ​មក​ពី​ខាង​ក្រៅ​ដូចជា Koi The, Starbucks និង S&P ក៏​មាន​វត្តមាន​នៅក្នុង​មជ្ឈមណ្ឌល​នេះ​ផង​ដែរ​។ នេះ​បើ​តាម​លោក Faz Ghotbi ​នាយក Eden Garden​។


លោក Faz Ghotbi បាន​ថ្លែង​កាលពី​ម្សិលមិញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ផ្ទៃដី​ ១ ​ហិកតា​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ចំណត​រថយន្ត​ទីតាំង​ទំហំ ៥០០០ ម៉ែត្រការ៉េ គឺជា​តំបន់​សួនច្បារ​បៃតង និង​ទីតាំង​ទំហំ ៥០០ ម៉ែត្រការ៉េ​ផ្សេង​ទៀត​ត្រូវ​ប្រើប្រាស់​សម្រាប់​ហាង​លក់​។


ក្នុង​ចំណោម​ហាង​លក់​ទំនិញ ២៧ មាន​ ៤៥ ​ភាគរយ​ជា​ភោជនីយដ្ឋាន​ហើយ​ ១៥ ​ភាគរយ​គឺជា​ហាង​លក់រាយ និង ៤០ ​ភាគរយ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលដៅ​កម្សាន្ត​។


លោក Faz Ghotbi ថ្លែង​ថា​លោក​នឹង​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍​ដើម្បី​ចុះបញ្ជី Eden Garden ជា​និមិត្តរូប​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​ព្រម​ទាំង​ប្រជាជន​ក្នុង​ស្រុក​ផង​ដែរ​៕LA