រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ ជំរុញ​គណៈរដ្ឋ​មន្ត្រី​​យល់ព្រម​លើ​ការ​ចាក់​បញ្ចូលសាច់​ប្រាក់ ២០០​ ពាន់​លានបាត​

Content image - Phnom Penh Post
រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ​ លោក​ Arkhom Termpittayapaisith។ រូបថត The Nation

រដ្ឋមន្ត្រី​​​ហិរញ្ញវត្ថុ​ថៃ​​បាន​​ស្នើ​ដល់​គណៈរដ្ឋមន្ត្រី​​​​​យល់ព្រម​ចំពោះ​ការ​ចាក់​បញ្ចូល​សាច់​ប្រាក់​​ ២០០ ​ពាន់​លាន​​បាត (ជាង ​៦,៦​ ពាន់​លាន​ដុល្លារ) ​​​ទៅ​ក្នុ​ងសេដ្ឋកិច្ច​​ដើម្បី​គាំទ្រ​​​អាជីវកម្ម​​និង​ប្រជាជន​ដែល​បាន​រងផល​ប៉ះពាល់​​ដោយសារ​​ការ​ឆ្លង​កូវីដ​ ១៩ ​ថ្មី​​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ​លោក​ Arkhom Termpittayapaisith បាននិយាយ​​បន្ទាប់​ពី​ជំនួប​​ជាមួយ​​នាយក​រដ្ឋមន្ត្រៃ​ថៃ លោក ប្រាយុធ​ ចាន់-អូចា​ កាល​ពីថ្ងៃ​ចន្ទថា៖ «​​​រដ្ឋាភិបាល​មិន​​ត្រូវ​ការ​ខ្ចី​ប្រាក់​​ច្រើន​​ ពេល​ដែល​យើង​អាច​ប្រើប្រាស់​អ្វី​ដែល​នៅសល់​​នៃ​កម្ចី​​គ្រា​អាសន្ន​​ចំនួន​​ ១​ ពាន់ពាន់​លាន​បាត​ពី​ឆ្នាំ​មុន»។

ទីស្តីការ​គណៈរដ្ឋមន្ត្រី​​កំណត់​ដាក់​​ដំណើរការ​​​នូវ​កញ្ចប់​​ជំនួយ​ថ្មី​​នៅថ្ងៃ​អង្គារ​​ ដើម្បី​ជួយ​​អាជីវកម្ម​​និង​បុគ្គលិក​​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​​​ការ​ផ្ទុះឡើង​​​ជុំ​ទី២។

​ដូច​ការ​អំពាវនាវ​​​សម្រាប់ការ​ផ្តល់​ប្រាក់​​​ ៤ ០០០ ​បាត​ ​ដល់​អ្នក​ដែល​រ​ង់ផល​ប៉ះពាល់​សម្រាប់​រយៈពេល​ពី​ខែ ​លោក​ Arkhom បាន​និយាយ​ថា ​លោក​មិន​បាន​ដឹង​ពី​វិធី​ ដើម្បី​បញ្ជាក់​​អំពី​​ការ​ផ្តល់​នោះ​ទេ។​​ លោកក៏មិន​បាន​បញ្ជាក់​អះអាង​​​ថា​តើ​​រដ្ឋាភិបា​ល​នឹង​​អនុវត្ត​ជា​ថ្មី​​​​ចំពោះ​ការ​ចែក​ប្រាក់​​រយៈពេល​៣​ខែ​​ចំនួន​ ៥ ០០០​ បាត ​​ដូច​កាល​ពី​ឆ្នាំ​មុន​ឬ​ទេ។

ក្រោយ​គម្រោង​​​​​របស់​ក្រសួង​ហិរញ្ញវត្ថុ​ ធនាគារ​រដ្ឋខ្លះ​ ដូច​ជាធនាគារ​សន្សំ​រដ្ឋាភិបាល (GSB) ធនាគារ​កិសកម្ម​​និង​សហករ​កសិកម្ម (BAAC) និងធនាគារ​អភិវឌ្ឍន៍​​សហគ្រាស​តូច​និ​ងមធ្យមនៃ​ប្រទេស​ និង​ផ្តល់នូវ​​សន្ទនីយភាព​​ដល់​អតិថិជន​របស់ខ្លួន។

​លោកស្រី​​ Kulaya Tantitemit អគ្គនាយក​​ស្តី​ទី​​នៃ​​ការិយាល័យ​គោល​នយោបាយ​​​​សារពើពន្ធ​​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​គាំទ្រ​នេះ​​នឹង​រួម​បញ្ចូល​​ការ​កាត់​អត្រា​ការ​ប្រាក់​​និង​ការ​ផ្អាក​​ការ​សង​បំណុល​។

លោក​ស្រី​​បាន​លើក​ឡើង​ថា ​ក្រសួង​​​មាន​ទឹកប្រាក់​​រហូត​ដល់​ទៅ​ ២០០​ ពាន់​លាន​បាតរួច​ហើយ ​ដោយ​បន្ថែម​ថា ​ធនាគារ​រដ្ឋ​​បាន​ផ្តល់​នូវ​​​ការ​ជួយ​​ស្រដៀង​គ្នា​នេះ ​បន្ទាប់​ពី​​ការ​ផ្ទុះ​ឡើង​នៅ​ជុំទី១។​

​ការ​ពន្យា​ការ​សង​បំណុល​​របស់​ធនាគារ​ GSB បាន​បញ្ច​ប់​ត្រឹម​ចុង​ឆ្នាំ​មុន ​ខណៈ​ធនាគារ​ BAAC ក៏​នឹង​បញ្ចប់ការផ្អាកការសងបំណុល​​ក្នុង​ខែ​​​មិថុនា ​ឆ្នាំ​នេះ​។

ប្រភព​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​​បាន​និយាយ​ថា ធនាគារ​កណ្តាល​​​និង​ធនាគារ​ពាណិជ្ជ​​ក៏​ត្រូវ​រំពឹង​ថាផ្តល់​ជូន​​អ្នក​ជាប់​បំណុល​នូវ​វិធានការ​​ជួយ​សង្គ្រោះ​ដែរ​ ដូច​ជា​ ពន្យារយៈពេល​សង​បំណុល​​ ​កាត់បន្ថយ​អត្រាការប្រាក់​​ ឬ​អនុញ្ញាត​បង់​ផ្នែក​ណាមួយ។ ​ក្នុង​ការ​ផ្ទុះ​ឡើង​ក្នុង​ជុំដំបូង​​កាល​ពី​ឆ្នាំ​មុន ​ធនាគារ​ទាំង​ឡាយ​បាន​ផ្តល់​​​​​នូវ​ការ​ផ្អាក​ការសង់បំណុល​​​​ ហើយ​អតិថិជន​ជា​ច្រើនបាន​បន្ត​សង​បំណុល​វិញ​ក្នុង​ពេល​ថ្មីៗនេះ បើទោះបី​ជា​ អតិថិជន​ខ្លះ​​​ស្នើសុំ​ផ្អាក​​​​បំណុល​របស់​ពួកគេ​៕ The Nation (Thailand)-ANN/ RR

ព័ត៌មានថ្មីៗ