ទីក្រុង​ហូជីមិញ៖ កសិករ​ចិញ្ចឹម​ក្រពើ​នៅ​ទីក្រុង​ហូជីមិញ កំពុង​ប្រឈម​ការ​ខាតបង់​ធ្ងន់ធ្ងរ​ចាប់​តាំង​ពី​ការ​រីក​រាលដាល​កូវីដ ១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ការ​នាំចេញ។ ពេល​នេះ​កសិករ​ចិញ្ចឹម​ក្រពើ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ទីផ្សារ​ប្រទេស​ចិន ជាមួយ​ស្ថានភាព​នាំ​ទៅ​ដល់​ភាព​ផុយ​ស្រួយ​លើ​តម្លៃ​នៅ​ឡើយ។

ទីក្រុង​ហូជីមិញ ស្ថិត​ក្នុង​ចំណោម​តំបន់​ចិញ្ចឹម​ក្រពើ​ដ៏​ធំ ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស ដែល​មាន​សត្វ​ក្រពើ​ប្រមាណ ២០ ម៉ឺន​ក្បាល ត្រូវ​បាន​គេ​ចិញ្ចឹម។


លោកស្រី DinhThịNgọc MyTrang ប្រធាន​ក្រុមហ៊ុន HoaCà Crocodile Ltd Co បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​អ្នកស្រី​បាន​ចិញ្ចឹម​ក្រពើ​ប្រមាណ ១០ ០០០ ក្បាល នៅ​ពេល​មាន​តម្រូវ​ការ​សាច់ និង​ស្បែក​ខ្ពស់។


ផលិតផល​ធ្វើ​ស្បែក​ក្រពើ​មាន​ដូចជា​កាបូប​យួរដៃ កាបូប​លុយ ខ្សែ​ក្រវាត់ និង​ខ្សែ​នាឡិកា មាន​ការ​ពេញ​និយម​ពី​សំណាក់​ភ្ញៀវ​ប្រើប្រាស់​ក្នុង​ស្រុក និង​បរទេស និង​ការ​លក់​ដំណើរការ​ល្អ​ក្នុង​តំបន់​ទេសចរណ៍ និង​តាម​ព្រលាន​យន្តហោះ ប៉ុន្តែ​ការ​ផ្ទុះ​ឡើង​នៃ​កូវីដ ១៩ បាន​បណ្តាល​ឲ្យ​ហាង​ជា​ច្រើន​ត្រូវ​បិទទ្វារ​បណ្តោះអាសន្ន និង​បណ្តាល​ឲ្យ​ប្រាក់​ចំណូល​របស់​អ្នកស្រី​ធ្លាក់​ចុះ ៨០ ភាគរយ៕ VNS-ANN/RR