ក្រុងប៊ែកៈ អូស្ត្រាលី​នឹង​ពន្លឿន​ផលិតកម្ម​រ៉ែ​កម្រ និង​ «​លោហៈ​បច្ចេកវិទ្យា​» ដែលមាន​ភាពរសើប​ខាង​ផ្នែក​យោធា​ផ្សេងៗ ខណៈ​មន្ទិលសង្ស័យ​កើនឡើង​ជុំវិញ​ភាពជឿ​ទុកចិត្ត​បាន​នៃ​ការផ្គត់ផ្គង់​របស់​ចិន​។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អូស្ត្រាលី​។

អ្នកស្រី Linda Reynolds បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​ប៊ែក​ថា ប្រទេស ​អូស្ត្រាលី​ ដែល​សម្បូរ​ធនធាន​មាន​កំណប់​រ៉ែ​នានា​ដែល​អាច​ការពារ​ការ​ផ្គត់ផ្គង់​សម្រាប់​ប្រទេស​សម្ព័ន្ធមិត្ត​នានា រួមទាំង​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ផងដែរ​។


រ៉ែ​បច្ចេកវិទ្យា​ទាំងនេះ​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​អ្វី​គ្រប់យ៉ាង​រាប់​ចាប់ពី​ទូរស័ព្ទដៃ​ទំនើប និង​ឡាស៊ែរ​រហូត​ដល់​ប្រព័ន្ធ​អវកាស និង​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​សុខុមាលភាព​អេឡិចត្រូនិក​។ ប៉ុន្តែ​ភាព​តានតឹង​ពាណិជ្ជកម្ម​បាន​នាំ​ឲ្យ​ប្រទេស​ចិន​ព្រមាន​ពី​ការផ្អាក​ផ្គត់ផ្គង់​រ៉ែ​ទាំងនេះ​។


ចិន​ផលិត​រ៉ែ​កម្រ​ជាង ៩៥ ភាគរយ​នៃ​រ៉ែ​កម្រ​ក្នុង​ពិភពលោក ហើយ​អាមេរិក​ពឹងផ្អែក​លើ​ចិន​រហូត​ដល់ ៨០ ភាគរយ​នៃ​ការ​នាំចូល​របស់​ខ្លួន​។


អ្នកស្រី Reynolds បាន​បញ្ជាក់​ពី​សារៈសំខាន់​របស់​សម្ព័ន្ធ​មិត្ត​លោក​ខាងលិច​ក្នុង​ការទទួល​បាន​រ៉ែ​ទាំងនេះ​ក្រៅពី​ចិន​។ អ្នកស្រី​ថ្លែង​ថា​៖ «​នៅ​អូស្ត្រាលី យើង​មាន​យ៉ាង​ហោចណាស់ ៤០ ភាគរយ​ នៃ​កំណប់​រ៉ែ​បច្ចេកវិទ្យា មិន​ថា​ជា លីចូម កូបាល់ នីកែល ក្រានីត នោះ​ទេ ប៉ុន្តែ​ក៏មាន​ភាគច្រើន​នៃ​រ៉េ​កម្រ​ដែល​បច្ចេកវិទ្យា​បច្ចុប្បន្ន និង​ជីវិត​កម្សាន្ត​របស់​យើង សព្វថ្ងៃ​ពឹង​ផ្អែក​នោះដែរ​»​។


អ្នកស្រី​បន្ថែម​ថា បញ្ហា​ផ្គត់ផ្គង់​នេះ​មាន​ការពិភាក្សា​គ្នា​យ៉ាងយូរ​ក្នុង​ការប្រឹក្សា​យោបល់​ថ្នាក់​រដ្ឋមន្ត្រី​អូស្ត្រាលី និង​អាមេរិក និង​ក្នុងការ​ពិភាក្សាគ្នា​ជាមួយ​អង់គ្លេស​៕ KC