បន្ទាប់​ពី​ទទួល​បាន​ភាគ​លាភ​ពី​ការ​ចុះ​បញ្ជី​បោះផ្សាយ​ជា​សាធារណៈ​នូវ​សញ្ញាបណ្ណ​សាជីវកម្ម​ដ៏​ជោគជ័យ​គួប​ផ្សំ​នឹង​កំណើន​នៃ​ប្រាក់​បញ្ញើ ធនាគារ​ភ៊ីភ៊ីស៊ីប៊ែង​កាន់​តែ​មាន​ភាព​រឹងមាំ និង​តម្រង់​គោលដៅ​ឆ្ពោះ​ទៅ​មុខ​នៅ​ឆ្នាំ ​២០២១​។​

ធនាគារ​ភ៊ីភ៊ីស៊ី​ប៊ែង បាន​ចុះ​បញ្ជី​បោះផ្សាយ​ជា​សាធារណៈ​នូវ​សញ្ញាបណ្ណ​សាជីវកម្ម​ចំនួន​ពីរ​ដំណាក់កាល​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ដោយ​ដំណាក់កាល​ទី​១ ​ចាប់​ផ្ដើម​នៅ​ក្នុង​ខែ​មេសា និង​ដំណាក់​កាល​ពី​២ ​នៅ​ក្នុង​ខែ​តុលា ដែល​មាន​សញ្ញាបណ្ណ​សរុប​ចំនួន ៨០០ ០០០ មាន​តម្លៃ ៨០ ពាន់​លាន​រៀល​។​


សញ្ញាបណ្ណ​មាន​រយៈពេល​កំណត់ ​៣ ​ឆ្នាំ ហើយ​ភ្ជាប់​មក​ជាមួយ​អត្រា​ការប្រាក់ ៦,៥ ភាគរយ ​ក្នុង​មួយ​ឆ្នាំ​។​


«​ការ​បោះ​ផ្សាយ​ជា​សាធារណៈ​នូវ​សញ្ញាបណ្ណ​សាជីវកម្ម​ដំណាក់កាល​ទី​២ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ដែល​​បង្ហាញ​ពី​ទំនុក​ចិត្ត​ខ្ពស់ មក​លើ​ប្រតិបត្តិការ​របស់​ធនាគារ​។ ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​ចុះ​បញ្ជី​នេះ ​គឺ​ត្រូវ​បន្ត​ផ្តល់​ទៅ​សហគ្រាស​ធុន​តូច ​និង​មធ្យម (SMEs) ដែល​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​រាតត្បាត​កូវីដ ​១៩»​។


អគ្គនាយក​ធនាគារ​ភ៊ីភ៊ីស៊ី​ប៊ែង លោក Shin Chang Moo បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​ចុះ​បញ្ជី​នៅ​ផ្សារ​ភាគហ៊ុន និង​ការ​វិនិយោគ​ជា​បន្ត​របស់​ធនាគារ​​នៅ​ក្នុង SMEs បាន​ផ្តល់​ភាគ​លាភ​សម្រាប់​ធនាគារ​ភ៊ីភ៊ីស៊ីប៊ែង នៅ​ក្នុង​ឆ្នាំ​នេះ​»​។​


ធនាគារ​បាន​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​បើក​សាខា​បន្ថែម​ទៀត ខណៈ​​បច្ចុប្បន្ន​ឈាន​ដល់ ​២៣ ​សាខា​។ ក្នុង​នោះ​បាន​បន្ថែម​បណ្ដាញ​សាខា​ថ្មី ​២ ​ទៀត​នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ ​២០២០ នេះ គឺ​សាខា​នៅ​មហាវិធី​ព្រះសីហនុ និង​សាខា​មួយ​ទៀត​នៅ​ជ្រោយចង្វារ​។


ធនាគារ​ភ៊ីភ៊ីស៊ី​ប៊ែង​ផ្លាស់ប្ដូរ​ទីតាំង​ទៅ​ខណ្ឌ​ដូនពេញ​។ សាខា​ផ្សារ​ថ្មី​ដែល​ស្ថិត​នៅ​ប្រសព្វ​មហាវិថី​មុនីវង្ស​ និង​កម្ពុជា​ក្រោម​បាន​ផ្លាស់ប្ដូរ​ទៅ​ជិត​មន្ទីរពេទ្យ​ល្បី​មួយ ហើយ​បាន​ដាក់​ឈ្មោះ​សាខា​នោះ​ថា ធនាគារ​ភ៊ីភ៊ីស៊ី​ប៊ែង​សាខា​កាល់ម៉ែត​។ ការ​ប្ដូរ​ទីតាំង​នេះ​នឹង​ធ្វើ​ឲ្យ​វត្តមាន​ធនាគារ​រីក​ដុះដាល​ខ្លាំង​ឡើងៗ ​ដែលជា​​ទីតាំង​ស្ថិត​នៅ​កណ្ដាល​​ទីក្រុង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រត្តិបត្តិការ​ធនាគារ​។

ចំនួន​ម៉ាស៊ីន ATM ក៏​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ នៅ​ក្នុង​ឆ្នាំ​នេះ ​គឺ​កើន​ដល់ ​៦៥ ដើម្បី​សម្រួល​ដល់​សេវាកម្ម​ធនាគារ​សម្រាប់​អតិថិជន​របស់​ខ្លួន ជាពិសេស​នៅ​ពេល​អនុវត្ត​គម្លាត​សង្គម ជា​បទដ្ឋាន​ក្នុង​ពេល​រីករាល​ជំងឺ​កូវីដ ​១៩​។

ដើម្បី​ជួយ​ដល់ SMEs ធនាគារ​ភ៊ីភ៊ីស៊ីប៊ែង បាន​បង្កើត​មជ្ឈមណ្ឌល SMEs ចំនួន ២ កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​សាខា​ផ្សារ​ហេងលី និង​សាខា​ជ្រោយចង្វារ​។ មជ្ឈមណ្ឌល​ទាំង​នេះ​ផ្តល់​ការ​ប្រឹក្សា​ជំនាញ​ដល់​ប្រតិបត្តិករ SME ដែល​ត្រូវ​ការ​កម្ចី​ហិរញ្ញវត្ថុ​។

លោក Shin ថ្លែង​ថា​៖ «​មជ្ឈមណ្ឌល​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ទីតាំង​យុទ្ធសាស្ត្រ​បាន​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ចំនួន ៦,៨២ ភាគរយ ​នៃ​អតិថិជន SME របស់​ធនាគារ​ភ៊ីភ៊ីស៊ីប៊ែង នៅ​ចុង​​ត្រីមាស​ទី​៣»​។

«​ម្ចាស់​អាជីវកម្ម​ពិត​ជា​រីករាយ​ ជាមួយ​នឹង​វិធីសាស្ត្រ​របស់​ធនាគារ​ជាមួយ​បុគ្គលិក​ដែល​ផ្តល់​ជូន​នូវ​សេវាកម្ម​ពិគ្រោះ​យោបល់​ស៊ីជម្រៅ និង​ផ្ដល់​ជូន​លក្ខខណ្ឌ​អំណោយផល​សម្រាប់​តម្រូវ​ការ​ប្រាក់​កម្ចី​នៅ​ក្នុង​ទីផ្សារ​។

លោក Shin ថ្លែង​ថា​៖ «​ព័ត៌មាន ​និង​ជំនួយ​ក៏​ត្រូវ​បាន​ផ្តល់​ផង​ដែរ ​នៅ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្មវិធី​ទូទាត់​តាមរយៈ​វេទិកា​ឌីជីថល​ដោយ​មិន​ប្រើ​កាត​។ ទាំង​នេះ​មិន​ត្រឹមតែ​ជួយ SMEs ប្រមូល​ការ​ទូទាត់​ប្រាក់​ពី​អតិថិជន​របស់​ពួក​គេ​ដោយ​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​របស់​ពួក​គេ​ផង​ដែរ ដែល​ជា​ការ​ផ្តោត​សំខាន់​របស់​ម្ចាស់​អាជីវកម្ម​ភាគ​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ​»​។

វា​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អតិថិជន​របស់​ខ្លួន ហើយ​ពួក​គេ​បន្ត​រីករាយ​នឹង​សេវាកម្ម​របស់​ធនាគារ​ដោយ​គ្មាន​ការ​រំខាន​។ ធនាគារ​ភ៊ីភ៊ីស៊ីប៊ែង បាន​ផ្តល់​ជម្រើស​ងាយ​ស្រួល​ជា​ច្រើន​ដល់​អតិថិជន​ក្នុង​ការ​ទូទាត់​វិក័យបត្រ និង​ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ធនាគារ​ផ្សេង​។​

លោក Shin Chang Moo (រូបទី៤ ពីឆ្វេង)នៅក្នុងពិធីចុះបញ្ជីលក់មូលបត្របំណុលកាលពីខែតុលាកន្លងទៅ។ រូបថត សហ​ការី

អតិថិជន​អាច​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​របស់​ធនាគារ ដើម្បី​ទូទាត់​វិក័យបត្រ និង​ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ក្នុង​ស្រុក​ក៏​ដូចជា​ទៅ​ធនាគារ​អន្តរជាតិ​តាមរយៈ​លេខ​កូដ SWIFT។

ប័ណ្ណ​វីសា​ដោយ​មិន​ប្រើ​កាត​បាន​ក្លាយ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ ​ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​សាច់​ប្រាក់​ផ្ទាល់​។ ធនាគារ​ភ៊ីភ៊ីស៊ីប៊ែង ក៏​បាន​លើកលែង​ថ្លៃ​ប្តូរ​បណ្ណ សម្រាប់​អ្នក​ដែល​ចង់​បាន​វិធីសាស្ត្រ​ទូទាត់​ដោយ​គ្មាន​ទំនាក់ទំនង ហើយ​អតិថិជន​នៅ​ទីក្រុង​ភ្នំពេញ​នៅ​តែ​អាច​ទទួល​បាន​ការ​ដឹក​ជញ្ជូន​កាត​វីសារ​ដោយ​ឥត​គិត​ថ្លៃ​។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត យើង​ក៏​បាន​ផ្ដល់​នូវ​សេវា​អតិថិជន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​បាន​តាមរយៈ​បណ្តាញ​សង្គម ទន្ទឹម​នឹង​នេះ ធនាគារ​ភ៊ីភ៊ីស៊ីប៊ែង​ក៏​បាន​បង្កើត​មជ្ឈមណ្ឌល​សេវាកម្ម​អតិថិជន ២៤/៧ ដែល​មាន​តាមរយៈ​លេខ​ទូរស័ព្ទ​ក៏​ដូចជា​ការ​ជជែក​ផ្ទាល់​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឬ​គេហទំព័រ​របស់​ធនាគារ ឬ​សេវា​ធនាគារ​ចល័ត និង​សេវា​ធនាគារ​អាជីវកម្ម​របស់​ខ្លួន​គឺ smartBiz។​

«​ក្នុង​ឆ្នាំ​នេះ ធនាគារ​ភ៊ីភ៊ីស៊ី​ប៊ែង មាន​គម្រោង​ខិត​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​អតិថិជន​របស់​ខ្លួន ដោយសារ​តែ​ជំងឺ​រាតត្បាត​មួយ​នេះ គឺ​យើង​ត្រូវ​រក្សា ​“​គម្លាត​សង្គម​” ដើម្បី​សុវត្ថិភាព​»​។

លោក​បន្ថែម​ថា​៖ «​ធនាគារ​ក៏​បាន​យល់​យ៉ាង​ឆាប់​រហ័ស​ថា ​វា​មាន​សារៈសំខាន់​ប៉ុណ្ណា​សម្រាប់​អតិថិជន ដើម្បី​ឲ្យ​ពួក​គេ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គេ ដោយ​មិន​ចាំបាច់​មក​ដល់​សាខា​ធនាគារ​ដោយ​ផ្ទាល់​»​។​

ជាមួយ​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កាន់​​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឱ្យ​​ការ​ឆ្លង​ដែន​មាន​ការ​លំបាក ធនាគារ​ភ៊ីភ៊ីស៊ី​ប៊ែង បាន​បើក​ដំណើរការ​វេទិកា​អនឡាញ​ផ្សេងៗ ដើម្បី​បម្រើ​អតិថិជន​អន្តរជាតិ​របស់​ខ្លួន​ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ជប៉ុន និង​ប្រទេស​ចិន​។

ដើម្បី​ផ្តល់​ព័ត៌មាន​ទាន់​ពេលវេលា ធនាគារ​មាន​ផ្នែក ​“​ការិយាល័យ​ជប៉ុន​” ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ឱ្យ​អតិថិជន​ជប៉ុន​អាច​ទទួល​បាន​ព័ត៌មាន​លម្អិត​។ ខណៈ​គេហទំព័រ​ជា​ភាសា​កូរ៉េ និង​ភាសា​ចិន​ក៏​នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​។

«​ខណៈ​ជំងឺ​រាតត្បាត​នៅ​តែ​បន្ត​មាន​ធនាគារ​ភ៊ីភ៊ីស៊ី​ប៊ែង យល់​ឃើញ​ថា ​ប្រជាជន​នៅ​តែ​ជ្រើសរើស​ការ​ទទួល​បាន​ព័ត៌មាន​ពី​សេវា​ធនាគារ​ពី​ចម្ងាយ ដូច្នេះ​យើង​បាន​បង្កើត​គេហទំព័រ​ដែល​មាន​ទាំង​ភាសា​ខ្មែរ ​និង​អង់គ្លេស​»​។​

«​នៅ​ធនាគារ​ភ៊ីភ៊ីស៊ី​ប៊ែង វា​ពិត​ជា​ឆ្នាំ​ដ៏​មមាញឹក ប៉ុន្តែ​ជា​ឆ្នាំ​ដែល​មាន​ផលិតភាព​ខ្ពស់​។ យើង​សូម​ជូនពរ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ជួប​តែ​សេចក្តី​សុខ​ក្នុង​ឆ្នាំ​ថ្មី ហើយ​យើង​សង្ឃឹម​ថា​ឆ្នាំ ​២០២១ គឺ​ជា​ឆ្នាំ​ដ៏​ល្អ​ប្រសើរ​សម្រាប់​យើង​ទាំង​អស់គ្នា​។ ខណៈ​វ៉ាក់សាំង​ត្រូវ​បាន​អនុម័ត​ជា​បណ្តើរៗ​នៅ​ជុំវិញ​ពិភព​លោក យើង​ទាំង​អស់​គ្នា​នឹង​អាច​ចាប់​ផ្តើម​មើល​ឃើញ​ភាព​ស្រស់​បំព្រង​ឡើង​វិញ ​បន្ទាប់​ពី​ជួប​ភាព​អាប់អ៊ួ​មួយ​រយៈ​កន្លង​មក​៕