កាសែត​ភ្នំពេញ​ប៉ុស្តិ៍​សូម​បង្ហាញ​ថ្នាក់ដឹកនាំ​មួយចំនួន​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​លេចធ្លោ​ក្នុង ឆ្នាំនេះ!

 

ឯកឧត្តម​បាន​នាំយក​ទីផ្សារ​មូលបត្រ​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​កម្ពស់​ថ្មី​មួយទៀត ដោយបាន​ដាក់ចេញ​នូវ​វិធានការ​គ្រឹះ​សំខាន់ៗ​ជាច្រើន ដើម្បី​កសាង​ទំនុកចិត្ត​ក្នុង​ចំណោម​វិនិយោគិន សាធារណជន ជាពិសេស​សម្រាប់​ការវិនិយោគ​នៅក្នុង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​។   ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា

ក្រោម​ការដឹកនាំ​ប្រកប​ដោយ​ភាពឆ្លាតវៃ​របស់លោក​បាន​ធ្វើឱ្យ​ទីផ្សារ​មូលបត្រ​ដំបូងបង្អស់​នៅ​កម្ពុជា មាន​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគិន ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចុះបញ្ជី​សាធារណៈ​ចំនួន​ ៧ និង​ក្រុមហ៊ុន​បោះផ្សាយ​សញ្ញា​បណ្ណ​ចំនួន​ ៦ ដោយ​មូលធនូបនីយកម្ម​ទីផ្សារ​សរុប​មាន​កំណើន​ដល់ ២,៤៥ ពាន់​លាន​ដុល្លារ​។   ឯកឧត្តម ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា

នាំយក ធនាគារ អេស៊ីលីដា ទៅ​ចុះបញ្ជី​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅក្នុង​ឆ្នាំនេះ ដោយ​មាន​គោលបំណង​ប្រែក្លាយ ធនាគារ អេស៊ីលីដា ឱ្យ​ក្លាយ​ទៅ​ជា​ស្ថាប័នហិរញ្ញវត្ថុ​ក្នុង​តំបន់ ដែល​ត្រូវបាន​បំពាក់​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ដ៏រឹងមាំ​។ លោក​បណ្ឌិត​បាន​ផ្លាស់ប្តូរ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​ក្លាយ​ទៅ​ជា​ធនាគារពាណិជ្ជ​ដ៏មាន​ឥទ្ធិពល​ក្នុង​ឆ្នាំ​ ២០០៣​។   លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា

ឯកឧត្តម​កំពុង​ដឹកនាំ​ធនាគារពាណិជ្ជ​ដ៏សំខាន់​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ គឺ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME Bank) ដែល​ត្រូវបាន​ផ្តួចផ្តើម​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ធនាគារ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់​កម្ចី​ដល់​អាជីវកម្ម​ខ្នាតតូច ដែល​នៅតែ​ជា​សសរស្តម្ភ​នៅក្នុង​សេដ្ឋកិច្ច ពីព្រោះ​បានផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ និង​គាំទ្រ​ដល់​វិស័យ​ឯកជន​។   ឯកឧត្តម​បណ្ឌិត ផាន់ ផល្លា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ SME Bank

នាំ​ធនាគារ​ឯកទេស វីង (​ខេមបូឌា​) លីមីតធីត ឈានទៅដល់​ចំណុចកំពូល​ថ្មី​មួយ នៅក្នុង​វិស័យ​ធនាគារ​ចល័ត​ដោយ​ធ្វើឱ្យ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ទៅដល់​អ្នក​ដែល​មិនមាន​គណនី​ធនាគារ និង​អ្នក​ដែល​មិនអាច​ស្នើសុំ​កម្ចី​ពី​ធនាគារ​បាន គឺជា​អាទិភាព​កំពូល​របស់លោក​។   លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង

លោក​ជា​អ្នកមើល​ខុសត្រូវ​ទីផ្សារ​មីក្រូហិរញ្ញវត្ថុ​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ ដែល​កំពុងផ្តល់​ប្រាក់កម្ចី​ខ្នាតតូច​ដល់​អ្នកទទួល​កម្ចី​ជិត​ ២ ​លាន​នាក់ ក្នុងនោះ​មាន​ទាំង​កសិករ ពាណិជ្ជករ និង​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ភាគច្រើន​នៃ​ពួកគេ​គឺជា​ស្ត្រី​នៅ​តំបន់​ជនបទ​។   លោក គា បូរាណ ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា

លោក​កំពុង​ពន្លឿន​ការធ្វើ​ទំនើបកម្ម​ឌីជីថល​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ​ឥណទាន ដូច្នេះ​អតិថិជន​អាចធ្វើ​ការត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​បាន​យ៉ាង​ងាយស្រួល តាមរយៈ​ការចូលទៅ​មើល​របាយការណ៍​ឥណទាន​របស់​ពួកគេ​។   លោក អឿ សុធារ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​ការិយាល័យ​ឥណទាន​កម្ពុជា

លោក​កំពុង​ដឹកនាំ​វិស័យ​ធានារ៉ាប់រង​ដែល​កំពុងមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​កំណើន​សក្តានុពល​ដ៏ធំ​គឺ​ជំរុញ​ដោយ​ចំនួន​ប្រជាជន​វ័យក្មេង រួម​ជាមួយ​នឹង​ប្រាក់​ចំណូល​ដែល​កំពុង​កើនឡើង​។   លោក ហ៊ុយ វ៉ាថារ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា

ធនាគារិក​ជនជាតិ​កូរ៉េខាងត្បូង​កំពុង​ដាក់​គោលដៅ​សម្រេច​ឲ្យ​បាន​នូវ​បេសកកម្ម​របស់​ធនាគារ​ ភីភីស៊ីប៊ែង ដើម្បី​ធ្វើឱ្យ​សេវា​ធនាគារ​មាន​ភាពងាយស្រួល​នៅ​កម្ពុជា ពីព្រោះ​ធនាគារ​មួយ​នេះ​បាន​បោះជំហាន​យ៉ាងសំខាន់​ទៅក្នុង​វិស័យនេះ ដោយ​បច្ចុប្បន្ន​មាន​ ២៣ ​សាខា និង​ម៉ាស៊ីន ATM មាន​ចំនួន ៦៥, ហើយ​មិន​ត្រឹមតែ​បម្រើ​អតិថិជន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធនាគារ​ក៏មាន​អតិថិជន​ជា​ជនជាតិ​ជប៉ុន កូរ៉េ និង​ចិន ផងដែរ​។   លោក Shin Chang Moo អគ្គនាយក​ធនាគារ​ ភីភីស៊ីប៊ែង

ប្រធាន​នាយក​ប្រតិបត្តិ​វ័យក្មេង កំពុង​ដឹកនាំ​ធនាគារពាណិជ្ជ​ដ៏លេចធ្លោ​មួយ​នៅ​កម្ពុជា ដែល​កំពុង​ធ្វើ​អាជីវកម្ម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាពស្មោះត្រង់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ខ្ពស់បំផុត និង​ដោយ​ជោគជ័យ ទោះបី​ស្ថិតក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ ក៏ដោយ​។   លោក​បណ្ឌិត សឿង ម៉ូរ៉ារិទិ្ធ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ពាណិជ្ជ ឈីហ្វ (​ខេមបូឌា)