ក្រុង​បេរូត៖ ​ទូរទស្សន៍ ​LDC ក្នុង​តំបន់​បាន​រាយការណ៍​ថា​ ក្រុម​អ្នក​តវ៉ា​លីបង់​ បាន​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​កាល​ពី​ថ្ងៃ​ពុធ​ នៅ​ក្នុង​រដ្ឋធានី​បេរូត​ ក្រោយ​ពី​មាន​របាយការណ៍​ថ្មី​អំពី​មនុស្ស​បាន​ធ្វើ​អត្តឃាត​នៅ​ក្នុង​ប្រទេស ​លីបង់​ ដោយសារ​លក្ខខណ្ឌ​ជីវភាព​ក្រីក្រ​របស់​ពួក​គេ​។​


ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​ក្រុម​អ្នក​គ្រប់គ្រង​នយោបាយ​បច្ចុប្បន្ន​ ខណៈ​ស្នើ​ឲ្យ​ក្រុម​អ្នក​នយោបាយ​លាលែង​ពី​តំណែង​ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នក​មាន​ជំនាញ​ច្បាស់​លាស់​ឡើង​កាន់​អំណាច​ និង​អនុវត្ត​កំណែ​ទម្រង់​ដើម្បី​ជួយ​ស្តារ​​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ដ៏​អាក្រក់​នៅ​ក្នុង​ប្រទេស​នេះ​។​


ទីភ្នាក់ងារ​​ព័ត៌មាន​ប្រចាំ​តំបន់​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ សមាជិក​ម្នាក់​របស់​កងកម្លាំង​ក្នុង​ប្រទេស ​លីបង់​ បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​អត្តឃាត​ ហើយ​ពលរដ្ឋ​ផ្សេង​ទៀត​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​ ដោយ​បាន​បន្ថែម​ថា​ ការ​ស៊ើប​អង្កេត​ កំពុង​បន្ត​ស្វែងរក​ហេតុផល​នៅ​ពី​ក្រោយ​ការ​ធ្វើ​អត្តឃាត​របស់​ពួក​គេ​ឲ្យ​បាន​ច្បាស់​លាស់​ថា​មក​ពី​មូលហេតុ​អ្វី?​


ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ អ្នក​បើកបរ​តាក់ស៊ី​ម្នាក់​បាន​ព្យាយាម​លោត​សម្លាប់​ខ្លួន​ពី​លើ​អគារ​មួយ​ ដោយសារ​លោក​គ្មាន​សមត្ថភាព​សង​បំណុល​គេ​។ ​ប៉ុន្តែ​មនុស្ស​នៅ​ក្នុង​តំបន់​បាន​ឃាត់​គាត់​មិន​ឲ្យ​សម្លាប់​ខ្លួន​។


កាល​ពី​ថ្ងៃ​អាទិត្យ ​បុរស​ម្នាក់​នៅ​ក្នុង​ទីក្រុង​អារសាល់​ បាន​​បញ្ចប់​ជីវិត​ខ្លួន​ឯង ក្រោយ​ពី​​​ត្រូវ​បាន​គេ​​​រាយការណ៍​ថា គាត់​គ្មាន​លទ្ធភាព​​ផ្តល់​​ប្រាក់​​ ១ ពាន់​ផោន​​លីបង់​ ​០,៦៦ ​​ដុល្លា​រ​) ឲ្យ​កូន​ស្រី​របស់​គាត់។


លីបង់​​​​ ត្រូវ​​​គេ​ឃើញ​មាន​ការ​តវ៉ា​ចាប់​តាំង​ពី​ថ្ងៃទី ​១៧ តុលា៕​ Xinhua