ក្រុងបេរូតៈ ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានថ្លែងថា ការវាយប្រហារផ្លូវអាកាសជាច្រើនលើករបបស៊ីរីទៅលើទីតាំងឈរជើងប្រឆាំងរដ្ឋាភិបាលនៅស៊ីរីភាគពាយព្យកាលពីថ្ងៃអាទិត្យ បានបណ្តាលឲ្យក្រុមជនស៊ីវិល ៩ នាក់ស្លាប់ នៅក្នុងនោះមានក្មេង៦នាក់ ។
តំបន់ខេត្តអ៊ីដលីបមានប្រជាជនប្រហែល៣លាននាក់ ត្រូវបានគេសន្និដ្ឋានថានឹងត្រូវការពារដោយកិច្ចព្រមព្រៀងតំបន់ត្រនាប់កាលពីខែកញ្ញា ប៉ុន្តែតំបន់គ្រប់គ្រងដោយក្រុមជីហាដនោះបានកើតឡើងស្ថិតនៅក្រោមការវាយប្រហារយ៉ាងខ្លាំងក្លា ដោយរដ្ឋាភិបាលនិងសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួន ចាប់តាំងពីចុងខែមេសា។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានថ្លែងថា ជនស៊ីវិល៤នាក់ ស្ត្រីម្នាក់និងក្មេង ៣ នាក់ ត្រូវបានស្លាប់នៅក្នុងការវាយប្រហារផ្លូវអាកាសជាច្រើននៅក្រុង Saraqibនោះ។
អ្នកកាសែត AFP ម្នាក់នៅកន្លែងកើតហេតុ បានឃើញក្រុមអ្នកជួយសង្គ្រោះទាញយកសាកសពស្ត្រីម្នាក់ចេញពីគំនរបាក់បាក់បែកនៃអគារបានរងការបំផ្លិចបំផ្លាញនោះ៕ SK