ក្រុង​ហ្សា​ការ​តាៈ ការសម្លាប់​កម្មករ​ស៊ីវិល​យ៉ាង​រង្គាល​ដោយ​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​នៅ​ក្នុង​ខេត្ត​ប៉ាពួ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បង្ហាញ​ពី​ការ​បះបោរ​មួយ​នៃ​ការ​បះបោរ​យូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ដោយ​មិន​បាន​បញ្ចប់​ជម្លោះ​បង្ហូរ​ឈាម​នោះ​ឡើយ។


ការសម្លាប់​រង្គាល​នោះ គឺ​កើតចេញពី​ការប៉ះទង្គិច​ជាច្រើន​ទសវត្សរ៍​រវាង​ទ័ពព្រៃ​ប្រដាប់​ដោយ​អាវុធ និង​គ្មាន​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ​និង​យោធា​ឥណ្ឌូនេស៊ី​ដ៏​មាន​ឥទ្ធិពល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ក្រុម​ជន​ស៊ីវិល។

និយោជិត១៦នៃ​ក្រុមហ៊ុន​ម៉ៅការ​គ្រប់គ្រង​ដោយ​រដ្ឋ ត្រូវបាន​គេ​សម្លាប់​នៅ​ជំរំ​ការងារ​ក្នុង​ព្រៃ​ដាច់​ស្រយាល​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ដោយ​មាន​កម្មករ​យ៉ាង​តិច ៣ នាក់​នៅ​បាត់​ខ្លួន។


ពួកគេ​កំពុង​សាងសង់​ស្ពាន​និង​ផ្លូវ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់បំផុត​សម្រាប់​តំបន់​ក្រីក្រ​បំផុត​នៅ​ឥណ្ឌូនេស៊ី ប៉ុន្តែ​ក្រុម​ឧទ្ទាម បាន​អះអាង​ថា​ពួកគេ គឺជា​គោល​ដៅ​ស្រប​ច្បាប់​ដោយ​បាន​បង្ហាញ​កង្វល់​ថា ការ​តស៊ូ​ដើម្បី​ឯករាជ្យ​ត្រូវ​បាន​ចាត់​ទុក​ជា​ទិស​ដៅ​ថ្មី​ប្រកប​ដោយ​គ្រោះ​ថ្នាក់។


លោក Damien Kingsbury សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ Deakin នៃ​ប្រទេស​អូស្ត្រាលី បាន​ថ្លែង​ថា​មិន​ធ្លាប់​មាន​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​បែប​នេះ​ដោយ​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​ឡើយ។ «ការ​កើត​ឡើង​អំពើ​ហិង្សា​ទ្រង់​ទ្រាយ​ធំ​បែប​នេះ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​យោធា​ឥណ្ឌូនេស៊ី»។


ជម្លោះ​នៅក្នុង​ខេត្ត​ប៉ា​ពួ កើតមានឡើង​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ ១៩៦០៕