កូរ៉េខាងត្បូង​និង US គាំទ្រ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល

Content image - Phnom Penh Post

ក្រុងសេអ៊ូលៈ យោធា​ក្រុង​សេអ៊ូល បាន​និយាយថា ប្រមុខ​ការពារជាតិ​កូរ៉េខាងត្បូង និង​សមភាគី​ថ្មី​អាមេរិក​របស់​លោក បាន​ប្តេជ្ញា​ពីថ្ងៃ​អង្គា​រថា​នឹង​ជំរុញ ទៅមុខ​ជាមួយ​ផែនការ​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​អាមេរិក​មួយ​នៅ​ឆ្នាំនេះ ថ្វីបើ​មានការ​តវ៉ា​ដោយ​កំហឹង​ពីចិន​ក៏ដោយ។

សម្ព័ន្ធមិត្ត​ទាំងពីរ បី​ឆ្នាំមុន បានប្រកាស​ផែនការ​នោះ​ដើម្បី​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​តំបន់​ខ្ពស់ (THAAD) ក្រោយពី មានការ​ធ្វើតេស្ត​អាតូមិក និង​មីស៊ីល​ជាហូរហែ​របស់​កូរ៉េខាងជើង​ដែលមាន​នុយក្លេអ៊ែរ។

ក្រសួង​ការពារជាតិ​ក្រុង​សេអ៊ូល បាន​និយាយថា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថ្មី លោក James Mattis និង​សមភាគី​កូរ៉េ​ខាងត្បូង លោក Han Min-Koo បានបញ្ជាក់​ផែនការ​នេះ​ក្នុងការ​សន្ទនា​តាមទូរស័ព្ទ​មួយ ប៉ុន្មាន​ថ្ងៃមុន​ពេល​លោក Mattis ធ្វើ​ទស្សនកិច្ច​នៅ​ទ្វីបអាស៊ី។

រដ្ឋការ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​នឹង​ឆ្ពោះទៅកាន់​តំបន់​នោះ បាន​បង្កើន​ក្តីបារម្ភ​នៅ កូរ៉េខាងត្បូង និង​ជប៉ុន ដែលរដ្ឋ​ទាំងពីរ​ជា​សម្ព័ន្ធមិត្ត​យូរហើយ។ ក្នុងអំឡុង​យុទ្ធនាការ​ឃោសនា លោកត្រាំ​បាន​គំរាម​ដក​កម្លាំង​អាមេរិក​ចេញពី​ប្រទេស​ទាំងពីរ បើសិន​ពួកគេ​មិន​បង្កើន​ការគាំទ្រ​ខាង​ហិរញ្ញវត្ថុ​របស់​ពួកគេ​សម្រាប់ ការការពារ​ជាតិទេ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ក្រសួង​ការពារជាតិ បាន​និយាយថា លោក Mattis និង​លោក Han បាន​សម្តែង​ក្តីកង្វល់​ដ៏ខ្លាំង​ជុំវិញ​ការគំរាម​កំហែង​កាន់តែខ្លាំង​ឡើងពី​កូរ៉េខាងជើង និងបាន​ឯកភាព​លើ «តម្រូវការ.ដើម្បី​ជំរុញ​ទៅមុខ​នូវ​ការពង្រាយ ប្រព័ន្ធ​ដូចបាន​គ្រោងទុក»។

រដ្ឋមន្ត្រី​ទាំងពីរ ក៏បាន​ព្រមានថា កូរ៉េខាងជើង​អាចធ្វើ​ការបង្ក​ហេតុ​ប្រដាប់អាវុធ នៅពេល​ដែលមាន​ការផ្ទេរ​អំណាច​នៅ​កូរ៉េខាងត្បូង និង​នៅ​អាមេរិក។

ការសន្ទនា​របស់​ពួកគេ​បាន​កើតមាន​ឡើង បន្ទាប់ពី​លោក​ត្រាំ និង​ប្រធានាធិបតី​ស្តីទី លោក Kwang Kyo-Ahn បាន​យល់ព្រម​ពីថ្ងៃ​ចន្ទ ដើម្បី​ពង្រឹង​សមត្ថភាព​ការពារជាតិ៕

ព័ត៌មានថ្មីៗ