ក្រុង​សេអ៊ូល៖ កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​ថា​ មាន​អ្នក​ស្លាប់ ​៤ ​នាក់​ដោយសារ​​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ដោយ​មាន​អ្នក​ឆ្លង​បន្ថែម​ចំនួន ​១២៣ ​ករណី​ ​​​​នាំ​ឲ្យ​​កើន​ឡើង​ដល់ ​៥៥៦ ​ករណី​។​


អ្នក​ស្លាប់ ​៣ នាក់​នៃ​​​​ចំនួន ៤ នាក់ ​​​​ដោយសារ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​មួយ​នេះ​ គឺ​មក​ពី​មន្ទីរពេទ្យ​ Daenam នៅ​ក្នុង​ទីក្រុង​ Cheongdo ​ភាគ​អាគ្នេយ៍​ជា​ទី​ដែល​វីរុស ​COVID-​19 ​ដំបូង​នៅ​ប្រទេស ​កូរ៉េ​ខាង​ត្បូង​ បាន​ផ្ទុះ​ឡើង​ ហើយ​មនុស្ស​ជាង ​១១០ ​នាក់​ នៅ​ក្នុង​នោះ​មាន​បុគ្គលិក​ពេទ្យ ​៩ ​នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​មាន​ផ្ទុក​មេរោគ​ផ្លូវ​ដង្ហើម​ដ៏​ចម្លែក​នេះ​។​


ចំនួន​អ្នក​ឆ្លង​មេរោគ​ COVID-19 ​បាន​កើន​ឡើង​ជាង​ទ្វេដង​នៅ​ក្នុង​រយៈពេល​តែ ​១ ​ថ្ងៃ​ប៉ុណ្ណោះ ​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​មាន​ករណី​ឆ្លង​ច្រើន​បំផុត​ ត្រូវ​បាន​គេ​ប្រមូល​ឲ្យ​ទៅ​នៅ​ម្ដុំ​អង្គការ​សាសនា​មួយ​ នៅ​ក្នុង​ទីក្រុង​ Daegu ​ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បំផុត​ទី ​៤ ​និង​មន្ទីរ​ពេទ្យ ​Daenam ​ក្បែរ​ខាង​របស់​ប្រទេស​មួយ​នេះ​។​


យោង​តាម​មជ្ឈមណ្ឌល​កូរ៉េ​ទទួល​បន្ទុក​ការ​គ្រប់គ្រង​ និង​ការ​បង្ការ​ជំងឺ​ឆ្លង​ ​(KCDC) ​បាន​ឲ្យ​ដឹង​ថា​ ការ​ឆ្លង​ថ្មី​ចំនួន ​១២៣ ​ករណី​នោះ​ ៧៥ ​នាក់​ បាន​ជាប់​ទាក់ទង​ទៅ​នឹង​កន្លែង​ទីសក្ការ​បូជា​របស់​ព្រះវិហារ​ Shincheonji ​នៅ​ក្នុង​ទីក្រុង​ Daegu ​ភាគ​អាគ្នេយ៍​។​


នៅតាម​ផ្លូវ​នា​នា​នៃក្រុង​ Daegu ស្ទើរតែគ្មានមនុស្សធ្វើដំណើរ​​កាលពីថ្ងៃទី​ ២៣​ ខែ​កុម្ភៈ ខ​ណៈ​អ្នកស្រុក​មិនចេញ​ក្រៅដោយខ្លាចឆ្លង​​វីរុសកូរ៉ូណា។ Yonhap


ករណី​ឆ្លង​ដែល​អាច​ត្រូវ​បាន​គេ​តាមដាន​នៅ​កន្លែង​ទីសក្ការ​បូជា​ នៅ​ពី​លើ​អាកាស​ក្នុង​កម្ពស់ ​៣០០ ​ម៉ែត្រ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ដោយ​បាន​និយាយ​រៀប​រាប់​អំពី​ករណី​ឆ្លង​ជាង​ពាក់​កណ្តាល​នៅ​ទីនេះ​។​

មជ្ឈមណ្ឌល​កូរ៉េ​ទទួល​បន្ទុក​ការ​គ្រប់គ្រង​ និង​ការ​បង្ការ​ជំងឺ​ឆ្លង​បាន​ថ្លែង​ថា​ ខ្លួន​បាន​ដាក់​មនុស្ស​ជា​សមាជិក​របស់​ព្រះវិហារ​ Shincheonji ​ជាង ​៩ ០០០ ​នាក់ ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​។​

មជ្ឈមណ្ឌល​កូរ៉េ​ទទួល​បន្ទុក​ការ​គ្រប់គ្រង ​និង​ការ​បង្ការ​ជំងឺ​ឆ្លង​បាន​បន្ថែម​ថា​ មាន​ការ​ឆ្លង​ថ្មី​ប្រហែល ​៩០ ​ករណី​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទីក្រុង Daegu ​ដែល​​នៅ​ប្រហែល ​២,៥ ​លាន​នាក់ រស់នៅ​ដោយ​មាន​ឧប្បត្តិហេតុ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​ចំនួន ​២០ ​ករណី​ បាន​រាយការណ៍​នៅ​ក្នុង​ជុំវិញ​ខេត្ត ​Gyeongsang ​ភាគ​ខាង​ជើង​៕ Yonhap/SK