ក្រុងសេអ៊ូល៖ ក្រសួងការបទេសបានថ្លែងថា កូរ៉េខាងត្បូងបានផ្តល់ «យោបល់អំពីការធ្វើដំណើរពិសេស» មួយ កាលពីថ្ងៃចន្ទបានអំពាវនាវឲ្យក្រុមពលរដ្ឋរបស់ខ្លួនលុបចោល ឬពន្យារពេលការធ្វើដំណើរទៅបរទេសរបស់ពួកគេ ជុំវិញការឆ្លងរីករាលដាលវីរុសកូរ៉ូណាប្រភេទថ្មីមួយនេះ។
ការផ្តល់យោបល់ធ្វើដំណើរពិសេស ឲ្យមានប្រសិទ្ធភាពកាលពីថ្ងៃចន្ទ អនុវត្តទៅតាមគ្រប់ប្រទេសទាំងអស់ លើកលែងអ្នកដែលនៅក្នុងប្រទេសស្ថិតក្នុងកម្រិតប្រកាសអាសន្នខ្ពស់ ដែលបានអំពាវនាវឲ្យដកពលរដ្ឋ ឬប្រធានបទទាក់ទងទៅនឹងការហាមប្រាមមិនឲ្យធ្វើដំណើរទៅក្រៅប្រទេស។
ក្រសួងការបរទេសក៏បានអំពាវនាវឲ្យមនុស្ស ដែលកំពុងស្នាក់នៅក្នុងប្រទេស កូរ៉េខាងត្បូង ត្រូវចាត់វិធានការឲ្យប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីសុវត្តិភាពរបស់ពួកគេ។
ការផ្តល់យោបល់ពិសេសត្រូវបានធ្វើឡើង ដោយសារគ្រោះថ្នាក់បន្ទាន់មួយ និងមានសុពលភាពក្នុងរយៈពេល ៤ សប្តាហ៍ខាងមុខនេះ លើកលែងតែវីរុសនោះ ត្រូវបានរីករាលដាលបន្ថែមទៀត។ការផ្តល់យោបល់ឲ្យពន្យារពេលប្រកាសអាសន្នធ្វើដំណើរនោះ បានចូលជាធរមានរួចរាល់ហើយ លើកលែងតែការប្រកាសអាសន្ន ១ ស្ថិតក្នុងការព្រមានខ្ពស់៕ Yonhap/SK