ក្រុងសេអ៊ូល:កូរ៉េទាំងពីរ និងទីបញ្ជាការអង្គការសហប្រជាជាតិដែលដឹកនាំដោយអាមេរិកកាលពីថ្ងៃអង្គារ បានចាប់ផ្តើមចរចាស្តីអំពីការដកយោធាពីផ្នែកនៃព្រំដែនដែលខណ្ឌចែកឧបទ្វីបនេះ ខណ:ទំនាក់ទំនងការទូត មានភាពល្អប្រសើរឡើងនោះ។
នៅក្នុងសារមួយដែលត្រូវបានបញ្ជូនទៅឲ្យក្រុមអ្នកកាសែត ក្រសួងការពារជាតិក្រុងសេអ៊ូលបានឲ្យដឹងថា«ជំនូបលើកដំបូងរវាងក្រុងសេអ៊ូល និងកូរ៉េខាងជើងទីបញ្ជាការអង្គការសហប្រជាជាតិ(UNC)ស្តីពីការដកអាវុធចេញពីតំបន់សន្តិសុខរួម(JSA)ត្រូវបានធ្វើឡើងនៅភូមិប៉ាន់ម៉ាន់ជុំ »។
តំបន់សន្តិសុខរួមនេះដែលត្រូវបានគេស្គាល់ថាជាភូមិបទឈប់បាញ់ប៉ាន់ម៉ាន់ជុំ គឺជាចំណុចមួយនៅតាមព្រំដែនមានប្រវែង២៥០គីឡូម៉ែត្រ ដែលមានភាពតានតឹងជាទីដែលយោធាប្រទេសទាំងពីរ ប្រឈមមុខដាក់គ្នា។
តំបន់នេះ គឺជាតំបន់អព្យាក្រិត្យមួយ រហូតមានឧបត្តិហេតុសម្លាប់មនុស្សនៅក្នុងឆ្នាំ១៩៧៦ នៅពេលដែលទាហានកូរ៉េខាងជើង បានវាយប្រហារក្រុមការងារមួយ ដែលកំពុងព្យាយាមកាប់ដើមឈើនៅក្នុងតំបន់គ្មានយោធា(DMZ) ដោយបណ្តាលមន្រ្តីយោធាអាមេរិកពីររូប ស្លាប់៕ SK