ក្រុងណាហាៈ កោះអូគីណាវ៉ា បានប្រារព្ធខួប ៧៤ ឆ្នាំ ចាប់តាំងពីចប់សង្គ្រាមលោកលើកទី២ ដែលបានបណ្តាលឲ្យអ្នកស្រុក និងទាហានជាង ២០ ម៊ឺននាក់ មកពីកងយោធាជប៉ុន និងអាមេរិក។
លោកអភិបាលក្រុង Denny Tamaki ដែលទើបជាប់ឆ្នោតកាលពីខែកញ្ញា បានប្រកាសសន្តិភាពនៅពិធីប្រារព្ធខួប ៧៤ ឆ្នាំ នៅសួនរំឭកសន្តិភាពនៅក្រុងItoman ដែលលោកបានស្នើឲ្យរដ្ឋាភិបាលកណ្តាលផ្តល់គម្រោងរបស់ខ្លួន ដើម្បីផ្លាស់ប្តូរទីតាំងមូលដ្ឋានទ័ពអាកាសរបស់អាមេរិកនៅក្នុងខេត្តកោះមួយនេះ។
ដោយបានប្រើភាសាក្នុងតំបន់ និងភាសាអង់គ្លេស លោក Tamaki បានថ្លែងថា៖ «យើងត្រូវប្រគល់ទឹកចិត្តដ៏កក់ក្តៅរបស់ប្រជាជននៃកោះអូគីណាវ៉ា ដែលយើងហៅថា chimugukuru និងស្មារតីនៃសន្តិភាព ដែលទទួលបានពីដូនតារបស់យើងទៅឲ្យចៅ និងចៅទួតរបស់យើង»។
លោកអភិបាលក្រុង បានថ្លែងជាភាសាអង់គ្លេសមុននឹងបិទការប្រកាសថា៖ «យើងនឹងមិនបំភ្លេចពិភពលោក ដែលមានសន្តិភាពយូរអង្វែងនេះទេ ដោយសន្យាថា លោកប្តេជ្ញាធ្វើការរួមគ្នាជាមួយប្រជាជននៃកោះអូគីណាវ៉ាទាំងអស់គ្នា»។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ ដែលបានចូលរួមពិធីនៅក្នុងសួនរំឭកសន្តិភាព ជាកន្លែងនៃឆាកប្រយុទ្ធ ចុងក្រោយនៅកោះអូគីណាវ៉ា បានថ្លែងប្រាប់ក្រុមអ្នកសែតថា លោកនឹងផ្សព្វផ្សាយគម្រោងនេះ ដោយបាននិយាយថា ការផ្លាស់ប្តូរមូលដ្ឋាននេះ មិនមានន័យថា មូលដ្ឋានមួយនឹងមិនត្រូវបានបន្ថែមទេ។
កោះអូគីណាវ៉ា ដែលផ្តល់ជាកន្លែងសម្រាប់មូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេស ជប៉ុន ចង់ផ្លាស់ប្តូរមូលដ្ឋានកងទ័ពអាកាស Futenma ទៅក្រៅខេត្តនេះ។
ប៉ុន្តែរដ្ឋាភិបាលកណ្តាល និងអាមេរិក ក៏បានព្រមព្រៀងក្នុងផ្លាស់ប្តូរមូលដ្ឋានទ័ពអាកាសនេះពីសង្កាត់លំនៅឋាន ដែលមានមនុស្សច្រើនចុះទៅដាក់តំបន់ Nago នៃឆ្នេរសមុទ្រ Henoko ដែលមានប្រជាជនរស់នៅតិច។
ពួកគេបាននិយាយថា ផែនការបច្ចុប្បន្ននេះ គឺជាដំណោះស្រាយ ដើម្បីមិនមានគ្រោះថ្នាក់ដែលបង្កឡើងដោយមូលដ្ឋានទ័ពអាកាស Futenma ដោយគ្មានការអន្តរាគមន៍ដែលផ្តល់ដោយសម្ព័ន្ធមិត្តសន្តិសុខជប៉ុនអាមេរិក។
គ្មានតុលាការ បានសម្រេចគាំទ្រខេត្តនៅក្នុងការតវ៉ាតាមផ្លូវច្បាប់ដើម្បីប្រឆាំងរដ្ឋាភិបាលកណ្តាលទេ៕Kyodo/PSA