ក្រុង​អារប៊ិលៈ ​ក្រុម​មន្ត្រី​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ក្រុម​ឃើដ​ស៊ី​រី​ប្រហែល ​៥០០​ នាក់​ បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​ជន​ជាតិ​ឃើដ​អ៊ី​រ៉ាក់​ដែល​នៅ​ក្បែរ​ខាង​ អស់​រយៈ​ពេល​ជាង​ ៤​ ថ្ងៃ​ ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ការ​ឈ្លាន​ពាន​របស់​តួក​គី​ បច្ចុប្បន្ន​បាន​ឈាន​ដល់​សប្តាហ៍​ទី​ ២ ​ហើយ​។​


​មន្ត្រី​ម្នាក់​ប្រចាំ​នៅ​ព្រំ​ដែន​ខេត្ត​ឌូ​ហ៊ុក​បាន​ថ្លែង​ប្រាប់ ​AFP ​ថា​ ក្រុម​ជន​ភៀស​ខ្លួន​ទាំង​នោះ​ បាន​រត់​ចូល​ទៅ​ក្នុង​ជំរំ​ជា​ច្រើន ​នៅ​ក្នុង​តំបន់​ឃើដ​ស្វ័​យ័ត​នៅ​ប្រទេស ​អ៊ី​រ៉ាក់​។​


​កាល​ពី​ពេល​កន្លង​ទៅ​ ជន​ជាតិ​ឃើដ​អ៊ី​រ៉ាក់​ បាន​ទទួល​ជន​ជាតិ​អ៊ី​រ៉ាក់​ជាង​មួយ​លាន​នាក់​ ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា ​ជា​មួយ​ក្រុម​ជី​ហាដ​នៅ​ចន្លោះ​ឆ្នាំ​ ២០១៤​ និង​ ២០១៧​។​


​តិបត្តិការ​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​នៅ​ក្នុង​តំបន់​បាន​ថ្លែង​ថា​ ពួក​គេ​បាន​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ ចាប់​តាំង​ពី​ក្រុង​អង់​ការ៉ា ​បាន​បើក​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​របស់​ខ្លួន​ នៅ​ស៊ី​រី​ភាគ​ខាង​ជើង​កាល​ពី​ថ្ងៃ​ទី​ ៩ ​ខែ​តុលា​៕ SK