ក្រុម​ជួយ​សង្គ្រោះ​​ជប៉ុន​​​ប្រឹងប្រែង ​ដើម្បី​​​​ទៅ​ដល់​ផ្ទះ​រាប់​ពាន់​ខ្នង​ដែល​កាត់​ផ្តាច់​ដោយ​ទឹក​ជំនន់ និង​បាក់ដី​

Content image - Phnom Penh Post
អ្នក​ពន្លត់អគ្គិភ័យ​និយាយទៅ​កាន់​​ប្រជាជនក្នុង​តំបន់​​ស្រប​ពេលមានទឹកជំនន់។​ AFP

ក្រុង​តាកាយ៉ាម៉ា៖ ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រា​អាសន្ន​ជប៉ុន​ និង​ទាហាន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ទៅ​ដល់​ផ្ទះ​រាប់​ពាន់​​ខ្នង​ ដែល​ត្រូវ​បាន​កាត់​ផ្តាច់​ដោយ​ទឹក​ជំនន់ ​និង​បាក់ដី​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់ ​និង​ខូចខាត​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ ​​

ទីភ្នាក់ងារ​អគ្គិភ័យ​ និង​គ្រប់គ្រង​គ្រោះ​ហន្តរាយ​ជប៉ុន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ប្រជាជន​ជាង ​៣ ​ពាន់​គ្រួសារ ​ត្រូវ​នៅ​ឯកោ​ដោយសារ​ទឹក​ជំនន់​កើន​ឡើង​ខ្លាំង​​ និង​ផ្លូវ​ជា​ច្រើន​ខ្សែ​ត្រូវ​បាន​បំផ្លាញ​ដោយ​បាក់​ដី ​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​គុម៉ាម៉ូតូ​ភាគ​និរតី​រង​ប៉ះ​ពាល់​ខ្លាំង​បំផុត​ជា​ទី​ដែល​ភ្លៀង​ធ្លាក់​ខ្លាំង​ថ្មីៗ​នេះ ​ត្រូវ​បាន​គេ​ព្យាករ​​នោះ។ ​

ភ្លៀង​មុន​គេ​បំផុត​បាន​ចាប់​ផ្តើម​នៅ​ភាគ​និរតី​ ជា​ច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ​និង​ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​ធ្វើ​ឲ្យ​ខូចខាត​ទូទាំង​ប្រទេស​ជប៉ុន ​ដោយ​មាន​របាយការណ៍​ថា​ ភ្លៀង​ធ្លាក់​ច្រើន​ បង្ក​ឲ្យ​ទឹក​ឡើង​ខ្លាំង​បុក​បាក់​ច្រាំង​ទន្លេ។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​ (JMA) ​បាន​និយាយ​ថា ​ភ្លៀង​ធ្លាក់​ខ្លាំង​ទំនង​ជា​បន្ត​រហូត​ដល់​ថ្ងៃ​ទី ​១២​ ខែ​កក្កដា ​នៅ​ក្នុង​តំបន់​ធំ​មួយ​នៃ​ប្រទេស​នេះ ​ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ថ្នាក់​បង្ក​មក​ពី​បាក់ដី​ និង​ទឹក​ជំនន់​នៅ​​តំបន់​វាល​ទំនាប​។ ​

JMA បាន​ចេញ​បញ្ជា​ឲ្យ​ជម្លៀស​ទ្រង់ទ្រាយ​ធំ​ទី២ ​របស់​ខ្លួន​ដល់​ប្រជាជន​ជាង ​៤៥ ​ម៊ឺន​នាក់។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​បញ្ជា​ច្រើន​បែប​នេះ​មិន​សូវ​​​ជា​ចាំបាច់ ​ហើយ​អ្នក​ស្រុក​ភាគ​ច្រើន ​កំពុង​ជ្រើស​រើស​មិន​ទៅ​កាន់​ទី​ជម្រក​ផ្សេង​ទេ​​ ដោយសារ​ភ័យ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា​។

មន្ត្រី​ម្នាក់​នៅ​តំបន់​គុម៉ាម៉ូតូ​បាន​និយាយ​ថា ​មនុស្ស ​៥៥ ​នាក់ ​មក​ពី​តំបន់​នេះ ​ត្រូវ​គេ​អះអាង​ថា​ បាន​ស្លាប់៕ AFP/PSA

ព័ត៌មានថ្មីៗ