ក្រុង​អាដែនៈ ​ប្រមុខ​ចលនា​បំបែក​ខ្លួន​យេម៉ែន​បាន​ថ្លែង​ថា​ លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​សន្តិភាព ​ដែល​សម្រប​សម្រួល​ដោយ​អារ៉ាប៊ី​ សាអ៊ូ​ឌីត​ ក្រោយ​ពី​បាន​ប៉ះ​ទង្គិច​ជា​មួយ​កង​កម្លាំង​គាំទ្រ​រដ្ឋាភិ​បាល​ បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់​នៅ​ក្នុង​ទី​ក្រុង​អាដែន​ទី​២​។​


​មេដឹក​នាំ​ក្រុម​ប្រឹក្សា​បំបែក​ខ្លួន​ភាគ​ខាង​ត្បូង​ (STC)​ លោក​ Aidarus al​-Zubaidi ​បាន​ថ្លែង​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ថា ​លោក​បាន​ប្តេជ្ញា​​អនុវត្តបទ​ឈប់​បាញ់​មួយ​នៅ​ក្រុង​អាដែន​ ជា​ទី​ដែល​ក្រុម​បំបែក​ខ្លួន​បាន​ដណ្តើម​កាន់​កាប់​យក​វិមាន​ប្រធានា​ធិបតី​ និង​បន្ទាយ​យោធា​ជា​ច្រើន​កន្លែង​ផង​ដែរ​។​


​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​សប្តាហ៍​មុន ​បាន​ធ្វើ​ឲ្យ​កង​កម្លាំង​សន្តិសុខ​បាន​បណ្តុះ​បណ្តាល​ដោយ​ប្រទេស​ អារ៉ាប់​រួម​ ដែល​បាន​គ្រប់​គ្រង​ដោយ​ក្រុម​យុទ្ធ​ជន​សកម្ម​ប្រយុទ្ធ​ ដែល​បាន​គាំទ្រ​កង​កម្លាំង​ STC ​កំពុង​ស្វែង​រក​ឯករាជ្យ​ជា​ថ្មី​នៅ​យេម៉ែន​ភាគ​ខាង​ត្បូង​ ដើម្បី​ប្រឆាំង​ជា​មួយ​ក្រុម​កង​កម្លាំង​ស្មោះ​ត្រង់​រដ្ឋាភិ​បាល​។​


​កាល​ពី​៥​ឆ្នាំ​មុន​បន្ទាយ​យោធា​ទាំង​ ២​ ដែល​គាំ​ទ្រ​ដោយ​ក្រុម​ចម្រុះ​យោធា​មួយ​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ី​ សាអ៊ូ​ឌីត​ និង​ប្រទេស​ អារ៉ាប់​រួម​ បាន​ជាប់​ពាក់​ពន្ធ​នៅ​ក្នុង​សង្គ្រាម​មួយ​ប្រឆាំង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​មាន​សម្ព័ន្ធ​មិត្ត​ជា​មួយ​អ៊ី​រ៉ង់​៕ SK