បុរីញូវយ៉កៈ ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​ពុធ​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អសន្តិសុខ​នៅ​កូឡុំប៊ី​ជា​ការគំរាមកំហែង​ដល់​ដំណើរការ​សន្តិសុខ​នៃ​ប្រទេស​នេះ​។


នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ​បាន​សម្តែង​កង្វល់​យ៉ាងខ្លាំងក្លា​របស់​ពួកគេ​ចំពោះ​របាយការណ៍​នៃ​ស្ថានភាព​សន្តិសុខ​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ក្រសួង​នានា​របស់​ប្រទេស​កូឡុំប៊ី និង​បាន​បន្ត​ការគំរាមកំហែង ការ​វាយប្រហារ​ការសម្លាប់​មនុស្ស​ដែល​យក​សហគមន៍ និង​ក្រុម​មេដឹកនាំ និង​អតីត​សមាជិក​នៃ​កងកម្លាំង​ប្រដាប់អាវុធ​បដិវត្តន៍​កូឡុំប៊ី​ (FA-RC) ​ជា​គោលដៅ​។

ពួកគេ​បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​ទទួលខុសត្រូវ​ទាំងអស់​ត្រូវ​នាំខ្លួន​ឡើង​តុលាការ និង​ឲ្យ​មាន​វិធានការ​ប្រសិទ្ធភាព​ក្នុង​ការធ្វើឲ្យ​សន្តិសុខ​ល្អប្រសើរ​ឡើង​នៅក្នុង​នោះ​មាន​ការពង្រីក​វត្តមាន​សន្តិសុខ​ស៊ីវិល​ទៅដល់​តំបន់​ដែល​ប៉ះពាល់​ដោយ​ជម្លោះ​។


សមាជិក​ក្រុមប្រឹក្សា​នេះ​បាន​ស្វាគមន៍​ជំនួប​ថ្មីៗ​របស់​គណៈកម្មាការ​ជាតិ​ស្តីពី​ការធានា​សន្តិសុខ និង​ទន្ទឹងរង់ចាំ​ការងារ​បន្ត​របស់ខ្លួន​ឈាន​ទៅ​រក​គោលនយោបាយ​សាធារណៈ​មួយ​ដើម្បី​រំលាយ​ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់​នៅក្នុង​នោះ​មាន​វិធានការ​​រារាំង​ និង​ឆ្លើយតប​ទៅនឹង​ការជ្រើសរើស​ក្មេងៗ​ឲ្យ​បម្រើការ​ជា​កងកម្លាំង​។


ពួកគេ​បាន​ស្វាគមន៍​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការពង្រឹង​ការពារ​របស់​សមាជិក FARC និង​លើកទឹកចិត្ត​ឲ្យ​មានការ​ពង្រីក​វិធានការ​ទាំងនេះ​ទៅដល់​កន្លែង​តាំង​លំនៅ​របស់​អតីត​សមាជិក​FARC៕ Xinhua/PSA