ក្រុងវ៉ាស៊ីនតោនៈ ក្រុមពិគ្រោះយោបល់ក្រុងវ៉ាស៊ីនតោន បានរាយការណ៍កាលពីថ្ងៃអង្គារថា រូបភាពផ្កាយរណប ជាច្រើនកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការសាងសង់នាវាផ្ទុកយន្តហោះចម្បាំងទី៣ របស់ចិនកំពុងដំណើរការទៅមុខយ៉ាងរលូន។
ក្រុមហ៊ុន China Power ជាអង្គភាពនៃមជ្ឈមណ្ឌលសម្រាប់សិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានចេញផ្សាយរូបថតជាច្រើនរបស់នាវាដ៏ធំមួយកំពុងត្រូវបានសាងសង់នៅកំពង់ផែ Jiangnan Shipyard នៅក្រុងសៀងហៃ។
ក្បាល និងតួនាវា ត្រូវបានផ្គុំរួចរាល់ហើយ នេះបើតាមការបង្ហាញឲ្យឃើញតាមរូបភាពទាំងនោះ ហើយទំនងជាត្រូវបានកំពុងចាប់ផ្តើមសាងសង់ នាវាផ្ទុកយន្តហោះចម្បាំងចិនទម្ងន់ ៨០,៨៥០០០ តោន ប្រភេទ ០០២ ត្រូវបានគេដឹងថាត្រូវបានគេសាងសង់។
ក្រុមហ៊ុន ChinaPower របស់ចិនបានថ្លែងថា៖ «ជាការពិតណាស់ ផ្កាយរណបបានបង្ហាញឲ្យឃើញនូវដុំពពក និងអ័ព្ទជាច្រើន គឺមើលទៅហាក់បីដូចជាក្បាល និងផ្នែកនៃតួនាវាដ៏ធំមួយនៅទីនោះ»។
«នៅពេលព័ត៌មានលម្អិតនិយាយអំពីនាវាប្រភេទ ០០២ ត្រូវបានគេកំណត់ ជាអ្វីដែលអាចសង្កេតឃើញនៅកំពង់ផែ Jiangnan ស្របទៅតាមអ្វីដែលត្រូវបានគេរំពឹងថា ជានាវាផ្ទុកយន្តហោះចម្បាំងទី៣ របស់កងទ័ពជើងទឹករំដោះប្រជាជនចិន»។
នាវាទី១ របស់ចិន មានអាយុ ៣ ទសវត្សរ៍ មានទម្ងន់ ៦៦ ពាន់តោនឈ្មោះថា Liaoning ត្រូវបានកសាងដោយសូវៀត ហើយត្រូវបានទិញពីអ៊ុយក្រែននៅឆ្នាំ ១៩៩៨៕ AFP/SK