ក្រុង​បាងកក៖ ​ក្រុម​សមាជិក​ការពារ​សិទ្ធិ​ដី​ធ្លី​មួយ​ក្រុម ​បាន​ប្តេជ្ញា​ចិត្ត​បោះ​ជំរំ​នៅ​ជិត​វិមាន​រដ្ឋាភិបាល​ រហូត​ដល់​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ​ ចាន-​អូចា ​ចេញ​មុខ​មក​ដោះស្រាយ​​បញ្ហា​ជម្លោះ​​ដី​ធ្លី​ចំនួន ​១៦០ ​ករណី ​រវាង​ក្រុម​អ្នក​ភូមិ ​និង​​រដ្ឋ​។​


ចលនា​របស់​ប្រជាជន​ ដើម្បី​ដោះស្រាយ​សង្គម​តែ​មួយ​ប៉ុណ្ណោះ​ ឬ ​(​ចលនា​របស់​ប្រជាជន​)​ កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ដាក់​ញត្តិ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ចាត់​វិធានការ​ជា​បន្ទាន់ ​ដើម្បី​ឲ្យ​គណៈកម្មាធិការ​ដោះស្រាយ​បញ្ហា សិទ្ធិ​ដី​ធ្លី​ជូន​ដល់ ១៦៨ ករណី ​នៅ​ទូទាំង​ប្រទេស​។​


ក្រុម​តំណាង​ឲ្យ​ប្រជាជន នោះ​បាន​ថ្លែង​ថា ​ពួក​គេ​បាន​សម្រេច​ចិត្ត​ដាក់​ញត្តិ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ​ ចាន-​អូចា​ ពី​ព្រោះ​លោក​បាន​សន្យា​ថា នឹង​បង្កើត​គណៈកម្មការ​​មួយ ​ដើម្បី​ដោះ​ស្រាយ​ករណី​ជម្លោះ​ដីធ្លី​ជូន​ដល់​ពួក​គេ​។​


ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មេ​ដឹកនាំ​របស់​ចលនា​នោះ​ គឺ​លោក​ ចាំណង​ នូផាន់​ បាន​ថ្លែង​ថា​ ក្រុម​នេះ​បាន​រង់ចាំ​ និង​មិន​មាន​ការ​បង្ហាញ​ឲ្យ​បាន​ច្បាស់​ថា​ តើ​រដ្ឋាភិបាល​នេះ​នឹង​បង្កើត​គណៈកម្មការ​​ដូច​ដែល​បាន​សន្យា ​ឬ​អត់​នោះ​ទេ​។​


លោក ​ចាំណង​ បាន​បដិសេធ​មិន​និយាយ​ថា​ តើ​ការ​តវ៉ា​​នឹង​​មាន​រយៈពេល​ប៉ុន្មាន​​នោះ​ទេ ​ប៉ុន្តែ​បាន​ថ្លែង​ថា​ ​នឹង​ចាក​ចេញ​​នៅ​ពេល​ឆាប់ៗ​ បើ​សិន​មាន​​ការ​ឆ្លើយ​​តប​ល្អ ​​និង​​ស្មោះត្រង់​ពី​រដ្ឋាភិបាល​នោះ​៕​ BKP/SK