ក្រុងបាងកក៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលថៃបច្ចុប្បន្ន បានរៀបចំប្រមូលផ្តុំមួយដោយសេចក្តីសប្បាយរីករាយនៅជាយក្រុងបាងកកភាគខាងលិច កាលពីល្ងាចថ្ងៃអាទិត្យ ជាទីកន្លែងដែលពួកគេត្រូវបានចូលរួមដោយក្រុមអ្នកជើងចាស់អាវក្រហម ដែលបានតវ៉ាកាលពីឆ្នាំ ២០១៤ នៅកន្លែងតែមួយ។
មនុស្សប្រហែល ១ ៥០០ នាក់ បានបង្ហាញជាលើកចុងក្រោយនៃការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលស្ទើររាល់ថ្ងៃនោះ។ បញ្ហានេះ វាបានកើតឡើងនៅកន្លែងផ្លូវអាក់សា នៅផ្លូវប្រសព្វរវាងផ្លូវប៊ុតដាមុនថន ៣ នៅក្នុងសង្កាត់ថាវីវ៉ាតថាណាក្រុងបាងកក និងផ្លូវប៊ុតដាមុនថន ៤ នៅក្នុងសង្កាត់ប៊ុតដាមុនថន ខេត្តណាខន ប៉ាធុម។
ប៉ូលិសត្រូវបានដាក់ពង្រាយ ដើម្បីទប់ស្កាត់ក្រុមបាតុករនៅខាងក្រៅចម្ងាយ ១៥០ ម៉ែត្រ ពីព្រះបរមរាជវាំងថាវីវ៉ាតថាណា។
ជាថ្មីម្តងទៀត ក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មទាមទារម្តងហើយម្តងទៀត ឱ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុធ ចាន-អូចា លាលែងពីតំណែង ផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និងធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រឡើងវិញ។
ការប្រមូលផ្តុំបានធ្វើឡើងនៅកន្លែងធ្វើបាតុកម្មរបស់ក្រុមអាវក្រហមមួយកន្លែងកាលពីឆ្នាំ ២០១៤ ហើយក្រុមបាតុករភាគច្រើនទំនងជាអតីតសមាជិករបស់ក្រុមរណសិរ្សបង្រួបបង្រួម ដើម្បីប្រជាធិបតេយ្យប្រឆាំងអំណាចផ្តាច់ការ។
ពួកគេបានដាក់តាំងក្តារមឈូសមួយចំនួន ដើម្បីរំឭកបុណ្យសពសមមិត្តរបស់ពួកគេ ដែលបានស្លាប់នៅក្នុងការតវ៉ាកាលពីពេលកន្លងទៅ។
ទោះបីជាមានសញ្ញាធ្ងន់ធ្ងរក្តី ក៏ការប្រមូលផ្តុំនោះ វាបានក្លាយជាការរំឭកបរិយាកាសដែលបានកើតឡើងកន្លងទៅ និងគួរឱ្យអស់សំណើច រួមជាមួយវាគ្មិនខ្លះ បានដាក់វេនគ្នារិះគន់រដ្ឋាភិបាល និងយោធាតាមឧបករណ៍បំពងសំឡេង។
ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នករៀបចំបានថ្លែងថា ពួកគេបានបង្កើតក្រុមការពារផ្សេងៗ ដែលនៅក្នុងនោះរួមមាន ក្រុមនិស្សិតវិជ្ជាជីវៈ ដើម្បីការពារក្រុមអ្នកតវ៉ាមិនឱ្យមានការវាយប្រហារណាមួយទៅលើពួកគេ។
ពួកគេបានអះអាងថា ការប្រមូលផ្តុំមួយអាចនឹងកើតឡើងនៅខាងមុខការិយាល័យទ្រព្យសម្បត្តិព្រះមហាក្សត្រនៅថ្ងៃពុធនេះ៕ BKP/SK