ក្រុងខារទុំៈ ក្រុមមេដឹកនាំយោធាប្រទេស ស៊ូដង់ កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យសហភាពអាហ្វ្រិក និងប្រទេស អេត្យូពី បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងការរៀបចំផែនការ ដើម្បីផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសញាំញីដោយវិបត្តិនេះ។
យោងតាមក្រុមមេដឹកនាំតវ៉ាបានឲ្យដឹងថា ក្រុមឧត្តមសេនីយ៍ ដែលបានដណ្តើមកាន់កាប់អំណាច ក្រោយពីធ្វើការទម្លាក់លោកប្រធានាធិបតី អូមារ-អាល់-បាសៀរ កាលពីខែមេសា បានបង្ហាញការទរក្សាទុកសំណើរបស់ប្រទេស អេត្យូពី ដែលបានអំពាវនាវឲ្យរដ្ឋាភិបាលស៊ីវិលគ្រប់គ្រងអំណាចជំនួសវិញនោះ។
ប្រទេស អេត្យូពី និងសហភាពអាហ្វ្រិក បានបង្កើនកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ូដង់ ដែលបានបង្កឲ្យមានភាពតានតឹងរវាងក្រុមមេដឹកនាំតវ៉ានិងក្រុមឧត្តមសេនីយ៍ទាំងនោះ។
វិបត្តិនោះ បានបង្កឲ្យធ្ងន់ធ្ងរកាន់តែខ្លាំងឡើង ដោយសារតែការបង្ក្រាបយ៉ាងបង្ហូរឈាមកាលពីថ្ងៃទី ៣ ខែ មិថុនា ទៅលើក្រុមអ្នកតវ៉ាអស់រយៈពេលជាយូរនៅខាងក្រៅទីបញ្ជាការយោធានៅក្រុងខារទុំ៕ SK