ក្រុងសាណា៖ រដ្ឋមន្ត្រីព័ត៌មានយេម៉ែនលោក មួមម៉ា អ៊ីរ៉ានី បានថ្លែងថា ស្ត្រីយ៉ាងតិច ៦ នាក់ និងអ្នកទោសស្ត្រី ២៨ នាក់ ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារកាំភ្លើងធំរបស់ក្រុមជីវពលហ៊ូធីទៅលើពន្ធនាគារមួយនៅក្នុងក្រុងប្រទេស យេម៉ែន។
លោក អ៊ីរ៉ានី បានថ្លែងនៅលើគេហទំព័រធ្វីធើរថា៖ «យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្លាប់រង្គាល ដែលបានធ្វើដោយកងជីវពលហ៊ូធីដោយបានវាយប្រហារទៅលើពន្ធនាគារនៅក្នុងក្រុងតៃចំនួន ៨ គ្រាប់ ដែលយោងតាមរបាយការណ៍ពីដំបូង បង្កឲ្យស្ត្រី ៦ នាក់ស្លាប់ និងក្មេងម្នាក់ដែលទៅ លេងម្តាយរបស់នាង និង ២៨ នាក់ផ្សេងទៀតរងរបួស»។
ក្រុមអ្នកស្រុក និងពេទ្យទាហានបាននិយាយថា ការវាយប្រហារនោះ បានកើតចេញពីផ្លូវទី ៥០ នៅជាយក្រុងតៃ ជាទីដែលក្រុមជនសកម្មយុទ្ធជនហ៊ូធីឈរជើង។
ពន្ធនាគារកណ្តាលស្ថិតនៅក្នុងតំបន់អាលើដាបាប នៅក្នុងក្រុងតៃភាគខាងត្បូង។
ក្រុងតៃជាក្រុងធំទី ៣ របស់ប្រទេសនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ខណៈដែលនៅជាយក្រុងនេះ សម្បូរដោយភ្នំព័ទ្ធជុំវិញ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូធី។
ប្រទេស យេម៉ែន បានជាប់នៅក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីចុងឆ្នាំ ២០១៤ នៅពេលក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ បានកាន់កាប់ភាគច្រើននៃទឹកដីខាងជើងរបស់ប្រទេសនេះ និងបានបង្ខំឲ្យរដ្ឋាភិបាលគាំទ្រដោយអន្តរជាតិរបស់លោកប្រធានាធិបតីអាប់ រ៉ាប់ប៊ុម៉ានសួរ ហាឌី ភៀសខ្លួនចេញពីរដ្ឋធានីសាណា។
ប្រេសិតពិសេស UN ប្រចាំនៅយេម៉ែនបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានចូលរួមការចរចាជាមួយភាគីសង្គ្រាមរបស់ប្រទេសនេះ ដើម្បីធានាឲ្យមានបទឈប់បាញ់នៅទូទាំងប្រទេស ដើម្បីជួយប្រឆាំងការគំរាមកំហែងពីវីរុសកូរ៉ូណា៕ Xinhua/PSA