ក្រុង​សា​ណាៈ ​ក្រុម​ឧទ្ទាម​ហ៊ូធី​យេម៉ែន ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ពួក​គេ ​អាច​ធ្វើ​ការ​វាយ​ប្រហារ​ប្រឆាំង​រដ្ឋធានី​នៃ​​អារ៉ាប៊ីសាអ៊ូឌីត​ និង​អារ៉ាប់​រួម ​ដែល​បាន​ដឹក​នាំ​ក្រុម​យោធា​​ចម្រុះ​​ប្រឆាំង​នឹង​​ពួក​គេ​។​


ការ​គំរាម​កំហែង​​ បាន​កើត​ឡើង​ ខណៈ​អង្គការ​សហ​ប្រជាជាតិ​ កំពុង​ព្យាយាម​ស្តារ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​​នៅ​យេម៉ែន​ឡើង​វិញ​ ​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ការ​ទូត​ដ៏​សំខាន់ ​ដើម្បី​បញ្ចប់​សង្គ្រាម​អស់​រយៈ​ពេល ​៤ ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​នេះ​​។​

អ្នក​នាំពាក្យ​យោធា​ឧទ្ទាម​ហ៊ូធី​ លោក ​Yahya Saree ​បាន​ថ្លែង​នៅ​ក្នុង​បទ​អត្ថាធិប្បាយ​ជា​ច្រើន​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​ដោយ​ទូរទស្សន៍​ Al-Masirah ​របស់​ក្រុម​ឧទ្ទាម​ថា​៖ «​យើង​មាន​រូប​ថត​ជា​ច្រើន​ដែល​ត្រូវ​គេ​ថត​ពី​លើ​អាកាស​និង​មាន​ទី​ស្នាក់ការ​រាប់​សិប​​​កន្លែង​ និង​មូលដ្ឋាន​យោធា​​របស់​សត្រូវ​ទាំង​នោះ​»​។​


លោក​ Yahya Saree ​បាន​ថ្លែង​ថា​៖ «​គោលដៅ​របស់​កង​កម្លាំង​ស្រប​ច្បាប់​របស់​យើង ​មាន​បំណង​ពង្រីក​​​​ទៅ​ដល់​​ក្រុង​នានា​នៃ​​អារ៉ាប៊ីសាអ៊ូឌីត​ និង​​ក្រុង​អាប៊ុយដាប៊ី» ​របស់​ប្រទេស​ ​(UAE​)​។​


លោក ​បាន​បន្ថែម​ទៀត​ថា៖ ​«​យើង​បាន​ផលិត​យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ទុក​ជា​មុន ​និង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​​ជា​ច្រើន​ទៀត​ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ​»​៕ AFP/SK