ក្រុម​បឹ្រក្សា​សន្តិសុខ​អ.ស.ប.អំ​ពាវ​នាវ​ឲ្យ​បញ្ចប់​​ហិង្សា​នៅ​ម៉ាលី


បុរីញូវយ៉កៈ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប បាន​អំពាវនាវ​ពី​ថ្ងៃ​ពុធ ឲ្យ​បញ្ចប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា​នៅ​ភាគ​ខាង​ជើង​ម៉ាលី បន្ទាប់ពី​មនុស្ស​ជាង​៣០​នាក់ ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម​និង​កងទ័ព​នៅក្នុង​ទីប្រជុំជន​ចំណុច​ក្តៅ​មួយ។

ក្រុម​ទាមទារ​បំបែក​ខ្លួន ទួរ៉េក បាន​ប៉ះទង្គិច​ជាមួយ​ទាហាន​ម៉ាលី នៅ​ក្រុង​គីដាល់ ក្នុង​អំឡុង​ពេល​នៃ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី មូស្សាម៉ារ៉ា ដែល​រដ្ឋាភិបាល​លោក ត្រូវ​បាន​គាំទ្រ​ដោយ​ទាហាន​បារាំង​ដែល​បាន​ជួយ​បណ្តេញ ក្រុម​ឧទ្ទាម និង​ក្រុម​អ៊ិស្លាម​និយម​ប្រដាប់អាវុធ​ពី​បណ្តា​ទីប្រជុំជន​ភាគ​ខាង​ជើង។

ក្រុម យុទ្ធជន នៃ​ចលនា​រំដោះ​ជាតិ Azawad (MNLA) បាន​ចាប់​មន្ត្រី​រដ្ឋការ​ស៊ីវិល​៣២​នាក់ ជា​ចំណាប់ខ្មាំង ប៉ុន្តែ បាន​ដោះលែង​ពួកគេ​ពី​ថ្ងៃ​ចន្ទ។ ការ​ប្រយុទ្ធ​គ្នា បាន​បណ្តាល​ឲ្យ​ទាហាន​ម៉ាលី​៨​នាក់ និង​ឧទ្ទាម​២៨​នាក់​បាន​ស្លាប់។

ក្នុង សេចក្តី​ថ្លែងការណ៍​មួយ ក្រុម​ប្រឹក្សា​ដែល​មាន​សមាជិក​១៥​ប្រទេស​នេះ បាន​និយាយ​ថា៖ «សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​ប៉ះទង្គិច​ហិង្សា​នៅ​ក្រុង​គីដាល់ កាលពី​ថ្ងៃ​ទី​១៧-១៨ ឧសភា។

សមាជិក​ក្រុមប្រឹក្សា​នេះ បាន​ទទូច​ពី​តម្រូវការ​ឲ្យ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​សម្រាប់​ទង្វើ​ទាំងនេះ ត្រូវ​បង្ហាញ អត្តសញ្ញាណ និង​នាំ​យក​មក​កាត់ទោស។សមាជិក​ក្រុម​ប្រឹក្សា អំពាវនាវ​ឲ្យ​គ្រប់​ភាគី​អត់ធ្មត់ និង​ទប់​ចិត្ត​ពី​អំពើហិង្សា​ណា​មួយ​ថែម​ទៀត ដែល​អាច​គំរាម​ជនស៊ីវិល​»៕ IN

ព័ត៌មានថ្មីៗ