គ.ជ.ប.​អញ្ជើញ​អ្នក​សង្កេត​ការណ៍​បរទេស ​ចូល​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​ថៃ​ថ្ងៃ ២៤ ​មីនា​

Content image - Phnom Penh Post
​លោក​នាយករ​ដ្ឋមន្ត្រី​ថៃ ឧត្ត​មសេនីយ៍ ​ប្រាយុ​ធ ចាន-អូចា។ រូបBKP

ក្រុង​បាងកកៈ ​អគ្គ​លេខាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​​ Jarungvith​ Phumma ​បាន​ថ្លែង​ថា ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត ​(EC) ​បាន​អញ្ជើញ​សម​ភាគី​របស់​ខ្លួន​នៅ​អាស៊ាន​ ​និង​ប្រទេស ផ្សេង​ទៀត​នៅ​ក្រៅ​ប្លុក​នៅ​ក្នុង​នោះ​មាន​សហភាព​អឺរ៉ុប​ផង​ដែរ​ ​ដើម្បី​ឲ្យ​ចូលរួម​ឃ្លាំមើល ការ​​​​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ​២៤ ខែ មីនា ​ខាង​មុខ​នេះ​។​

លោក​បាន​ថ្លែង​ថា ​លិខិត​អញ្ជើញ​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​កន្លែង​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​បរទេស​​ នៅ​អាស៊ី​ និង​ម៉ិកស៊ិក​ ម៉ាល់ឌីវ ​និង​កូរ៉េ​ខាង​ត្បូង ​ដោយ​បន្ថែម​ថា ​មាន​ប្រទេស​ជា​ច្រើន​ទៀត ​បាន​ព្រម​ទទួល​យក​រួច​ហើយ​។ ​លោក​មិន​បាន​ថ្លែង​ថា​ តើ​មាន​ប្រទេស​មួយ​ណា​ខ្លះ​នោះ​ទេ​។​

លោក​ Jarungvith ​បាន​ថ្លែង​ថា​ គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត ​នឹង​ពិចារណា​​អញ្ជើញ​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ទាំង​អស់​នោះ​។​

អគ្គ​លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត ​បាន​ពន្យល់​ថា ​គណៈកម្មការ ​បាន​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ​២៤ ខែ​ មីនា ខាង​មុខ​នេះ។

ប្រអប់​ឆ្នោត​ និង​មណ្ឌល​បោះ​ឆ្នោត​ ត្រូវ​បាន​រៀបចំ​ផ្តល់​ជូន​ដល់​ក្រុម​អ្នក​បោះ​ឆ្នោត​ ដែល​បាន​ចុះ​ឈ្មោះ ​ដើម្បី​គូស​សន្លឹក​ឆ្នោត​របស់​ពួក​គេ​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​។ ​អ្នក​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​អ្នក​រៀបចំ​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ទាំង​នោះ​។​

លោក​ ​បាន​ថ្លែង​ថា ​សមាជិក គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ នឹង​ចុះ​អង្កេត​នៅ​តាម មណ្ឌល​បោះ​ឆ្នោត​៕ BKP/SK