ក្រុងបាងកកៈ យោងតាមផែនទីផ្លូវកំណត់ដោយគណៈកម្មការរៀបចំការបោះឆ្នោត (EC) បានឲ្យដឹងថា ការបោះឆ្នោតទូទៅទំនងជាត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំក្រោយ។
លោក Natt Laosisavakul អគ្គលេខាធិការរង EC បានបង្ហាញសេចក្តីព្រាងផែនការស្តីពីការបោះឆ្នោតជ្រើសរើសមាជិកសភា និងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃសៅរ៍។
នៅក្រោមរដ្ឋធម្មនុញ្ញ ការបោះឆ្នោតសមាជិកព្រឹទ្ធសភា នឹងត្រូវបញ្ចប់យ៉ាងតិច ១៥ ថ្ងៃនៅមុនការបោះឆ្នោតជ្រើសរើសសមាជិកសភា។ ការបោះឆ្នោតនេះ នឹងត្រូវបានធ្វើឡើង សម្រាប់បេក្ខជនព្រឹទ្ធសភា ២០០ រូប ដែលត្រូវឲ្យជាប់ក្នុងបញ្ជីឈ្មោះជ្រើសរើស ៥០ នាក់ដោយរបបយោធា។
លោក បានថ្លែងថា ប្រសិនបើសេចក្តីព្រាងច្បាប់បោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានោះត្រូវបានបោះពុម្ពផ្សាយនៅក្នុងកាសែតភូមិន្ទនៅថ្ងៃទី ១៣ ខែកញ្ញានោះ សេចក្តីព្រាងច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃបន្ទាប់។
បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់បោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា និងសមាជិកសភា កំពុងត្រូវបានព្រះមហាក្សត្រពិនិត្យ ដែលមានរយៈពេល ៩០ ថ្ងៃ ដើម្បីអនុម័ត។
នៅពេលច្បាប់បោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ចូលជាធរមាននៅថ្ងៃទី ១៤ ខែកញ្ញានោះ EC នឹងរកម៉ាស៊ីនបោះពុម្ពនៅក្នុងខែវិច្ឆិកាហើយសន្លឹកឆ្នោត នឹងត្រូវបានបោះពុម្ពចេញនៅខែធ្នូ៕