ប្រទេស​ចិន​កំពុង​ប្រញាប់ប្រញាល់​សាងសង់​ជំរំ​ចត្តាឡីស័ក​ដ៏ធំ​មួយ​ដែល​អាច​ផ្ទុក​មនុស្ស​រហូតដល់ ៤០០០ ​នាក់ ខណៈ​ការរីក​រាលដាល​កូវីដ​១៩​កើតឡើង​ម្ដងទៀត​កាលពី​ដើម​ខែមករា​នេះ នៅ​តំបន់​ជុំវិញ​រដ្ឋធានី​ប៉េកាំង​។


ជំរំ​ចត្តាឡីស័ក​នេះ​មាន​ទីតាំង​នៅ​ជាយក្រុង Shijiazhuang ទី​រួម​ខេត្ត Hebei ខាងត្បូង​ក្រុង​ប៉េកាំង ដែលជា​ចំណុចកណ្ដាល​នៃ​ការរីក​រាលដាល​ថ្មី​នេះ​។


ការកើនឡើង​នូវ​ករណី​ភ្លាមៗ បាន​ធ្វើឱ្យ​មន្ត្រី​មាន​ការព្រួយបារម្ភ​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី ដែលជា​ពិធីបុណ្យ​ប្រចាំឆ្នាំ​ដ៏សំខាន់​បំផុត ដែល​ក្នុងអំឡុង​ពេលនោះ​មនុស្ស​រាប់រយ​លាន​នាក់​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ​ក្រុមគ្រួសារ​៕