ក្រុងតូក្យូ៖ ក្រសួងសុខាភិបាលរបស់ប្រទេស ជប៉ុន និងរដ្ឋាភិបាលក្នុងតំបន់បានថ្លែងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងប្រទេសបានឡើងដល់ ៣ ៥០៦ នាក់គិតត្រឹមម៉ោង ១០ និង ៣០ នាទីព្រឹកម៉ោងក្នុងតំបន់ ដោយមានការកើនឡើងករណីថ្មីចំនួន ៣៦៧ នាក់កាលពីថ្ងៃសៅរ៍។
យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេស ជប៉ុន ដោយសារវីរុសផ្លូវដង្ហើមនេះ ឈរនៅត្រឹម ៩៦ នាក់ ដោយតួលេខនេះ រាប់បញ្ចូលអ្នកដែលមកពីនាវាកម្សាន្ត Diamond Princess ដែលប៉ះពាល់ដោយជំងឺនេះ ត្រូវដាក់ឲ្យនៅដាច់ដោយឡែកនៅក្រុងយ៉ូកូហាម៉ាក្បែរក្រុងតូក្យូ។
ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេស ជប៉ុន ក្រុងតូក្យូ បានបញ្ជាក់ថា មាន ៨៩១ នាក់។ ក្រុងនេះបានរាយការណ៍ករណីថ្មី ១១៨ នាក់កាលពីថ្ងៃសៅរ៍ ជាលើកដំបូងដែលការកើនឡើងប្រចាំថ្ងៃលើស ១០០ នាក់។
តួលេខនេះបានបង្ហាញថា ខេត្តអូសាកាបានធ្វើកំណត់ថា មាន ៣៨៧ ករណី ខេត្តកាណាហ្គាវ៉ាមាន ២៣៨ នាក់ ខេត្តជីបា មាន ២៣៥ នាក់ ខេត្តអៃជីមាន ២២១ នាក់ និង ១៩៣ នាក់ ត្រូវបានកត់ត្រានៅខេត្តចុងខាងលិចនៃប្រទេស ជប៉ុន។
ក្រសួងសុខាភិបាលក៏បានថ្លែងថាបច្ចុប្បន្ននេះ អ្នកជំងឺ ៧៣ នាក់ ត្រូវបានចាត់ទុកឈឺធ្ងន់ធ្ងរ និងដាក់នៅលើឧបករណ៍បញ្ចូលខ្យល់ដើម្បីទទួលបានជំនួយខ្យល់ផ្លូវដង្ហើម ឬ ត្រូវបានបញ្ជូនទៅកាន់អង្គភាពថែទាំសុខភាពដែលមានការយកចិត្តទុកដាក់បំផុត ដើម្បីព្យាបាល៕ Xinhua/PSA